Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ផ្តល់​ថវិកា​ជាង​៣​សែន​ដុល្លារ​សម្រាប់​បោសសំអាត កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ចុះហត្ថលេខា​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​លោក​ប្រធាន​អង្គការ​ជំនួយ​ប្រជាជនន័​រវែ​ស (NPA) ប្រចាំ​តំបន់ ដើម្បី​ទទួល​ជំនួយ​ថវិកា​ចំនួន​៣២៣.៦៦៨​ដុល្លារ​អាមេរិក ដែល​ផ្តល់​ដោយ​ក្រសួង​បរទេស នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គាំទ្រ​សកម្មភាព​បោសសំអាត កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៃ​កង​ឯកភាព​កម្ចាត់មីន​ទី​៥ របស់​ស៊ីម៉ាក់ ដែល​ត្រូវ​ប្រតិ​ប​តិ្ត​ការ​នៅ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និង​ខេត្ត​ព្រៃវែង​។

​គម្រោង​នេះ មាន​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨ ដើម្បី​ស៊ីម៉ាក់​សហការ​ដេញថ្លៃ​គម្រោង​ជំនួយ​៤​លាន​ដុល្លារ រយៈពេល​២​ឆ្នាំ (២០១៨-១៩)​។​

​សូម​បញ្ជាក់​ជូន​ថា រយៈពេល​១២​ខែ (​មករា​-​កុម្ភ​:) ២០១៧ គម្រោង​ជំនួយ​សហរដ្ឋអាមេរិក ផ្តល់​មក​ស៊ីម៉ាក់​តាមរយៈ​អង្គការ NPA ហើយ​ស៊ីម៉ាក់ ទទួល​ផ្ទាល់​មាន​ចំនួន​ជាង​២​លាន​១​សែន​ដុល្លារ​អាមេរិក ហើយ​សម្រេចបាន​លទ្ធផល​រំដោះ​ផ្ទៃដី​បាន​ចំនួន ៦៥​គីឡូម៉ត្រ​ក្រឡា ស្រាវជ្រាវ​តំបន់​ចំការ​គ្រាប់ និង​រុករក​ឃើញ និង​កម្ទេច​ចោល​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គ្រប់​ប្រភេទ មាន​ចំនួន​ជាង​២​ម៉ឺន​គ្រាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×