Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ ២ ​គ្រឿង​បុក​គ្នា នៅ​ចំណោទ​លោកយាយ​ម៉ៅ​ពេជ្រនិល ធ្លាយ​ប្រេង​ខ្មៅ​ពេញ​ផ្លូវ បង្ក​ឲ្យ​រអិល​យានយន្ត ពិបាក​ក្នុងការ​ធ្វើដំណើរ​

spot_img

​កំពង់ស្ពឺ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​លើ​បណ្តាញ​សង្គម​ថា មុននេះ​បន្តិច ម៉ោង ៧​និង​៣២​នាទី ករណី​រថយន្តបុក​គ្នា​នៅ​ចំណោទ​លោកយាយ​ម៉ៅ​ពេជ្រនិល ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៣-១០៤ បណ្ដាល​ឲ្យ​ធ្លាក់​រថយន្ដ​ពីលើ​ផ្លូវ និង​បង្ក​ឲ្យ​ធ្លាយ​ប្រេង​ខ្មៅ​ពេញ​ផ្លូវ សូម​បងប្អូន​អ្នកបើកបរ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ​មេត្តា​ប្រុងប្រយ័ត្ន ព្រោះ​ផ្លូវ​ឡើង​ចំណោទ​និង​មាន​ប្រេង​ពេល​លើផ្លូវ ដែល​បង្ក​ឲ្យ​រអិល​យានយន្ត ពិបាក​ក្នុងការ​ធ្វើដំណើរ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×