Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុីរ៉​ង់ថា គ្មាន​ការចរចារ​ជាមួយ​អា​មេ​រិច​ឡើយ ប្រសិន​មិនទាន់​ដក​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​

spot_img

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ប្រទេស​អ៊ីរ៉ង់​មិនមាន​បំណង​ចរចារ​ជាមួយនឹង​អា​មេ​រិច​ឡើយ ប្រសិនជា​ទណ្ឌកម្ម​ទាំងឡាយ​ប្រឆាំង​ខ្លួន​មិនទាន់​ត្រូវបាន​ដក​។

​ការប្រកាស​បែប​នោះ​របស់​មេដឹកនាំ​អ៊ីរ៉ង់​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា​គាត់​ចង់​ជួប​ជាមួយនឹង​មេដឹកនាំ​អ៊ីរ៉ង ដើម្បី​បញ្ចប់​ជាប់គាំង​នុយក្លេអ៊ែរ​។​

​លោក Hassan Rouhani បាន​និយាយថា “​តេ​ហេ​រ៉ង មិនដែល​ចង់បាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ អ៊ីរ៉ង​តែងតែ​ត្រៀមខ្លួន​ដើម្បី​ចរចារ​ជានិច្ច​”​។​

​លោក​បាន​ជម្រុញ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ចាត់វិធានការ​ជំហាន​ដំបូង ដោយ​ធ្វើ​ការដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង​ជាមុនសិន​។ លោក​ថា គន្លឹះ​សំខាន់​សម្រាប់​ការផ្លាស​ផ្តូ​រ​ដោយ​វិជ្ជមាន​គឺ​ស្ថិតក្នុង​ដៃ​អា​មេ​រិច​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ channelnewsaisa​

spot_img
×