Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន កែវ​ម៉ាលី នៅ​ជំពាក់​បំណុល​ធនាគារ BIDC ជាង​ ៣​ លាន​ដុល្លារ​ទៀត ខណៈ​យក​អចលនទ្រព្យ​លក់​ឡាយឡុង សង​ធនាគារ​បាន​ជាង 4 លាន​ដុល្លារ​

spot_img

ភ្នំពេញ ៖ ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា BIDC បាន​បញ្ជាក់ថា ក្រុមហ៊ុន កែវ​ម៉ាលី ខូ អិ​ល​ធី​ឌី (KEO MALY CO.,LTD) របស់លោក​ជំទាវ​កែវ​ម៉ាលី​សមាជិក​ព្រឹទ្ធសភា ចាប់តាំងពី​ឆ្នាំ​២០១១​មក ហើយ​
​ចាប់ផ្តើម​ជំពាក់​បំណុល​ប្រាក់​ដើម​ហួស​កាលកំណត់ ចាប់ពី​ខែឧសភា ឆ្នាំ​២០១៥ មាន​ចំនួន ៧,៨​ដុល្លារ
​ដោយសារ​បំណុល​ហួស​កាលកំណត់​របស់​ក្រុមហ៊ុន KEO MALY co., LTD មានការ​អូសបន្លាយរ​យៈ​ពេល​យូរ​
​បើទោះជា​មានការ​ដាស់តឿន និង​ស្នើសុំ​ឲ្យ​អតិថិជន​បង់​សង​ប្រាក់​ដើម និង​ការប្រាក់​ហួស​កាលកំណត់ ជាច្រើនលើក​​ច្រើនសារ​ក៏ដោយ​ក៏​មិន​ទទួលបាន​លទ្ធផល ទើប​ធនាគារ​សម្រេច​ដាក់ពាក្យ​បណ្តឹងទាមទារ​ប្រាក់​ទៅ​សាលាដំបូង ហើយ​បាន​សម្រេចយក​អត់​ទាន់​ដាក់​ទ្រព្យ​របស់​ក្រុមហ៊ុន​មួយចំនួន​លក់ឡៃ​ឡុង​បាន​ជាង 4 លាន​ដុល្លារ ហើយ​នៅសល់​ជាង 3 លាន​ដុល្លារ​ទៀត​បើ​ក្រុមហ៊ុន​មិន​ព្រម​សង​។​

នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ភីអិលស៊ី (BIDC) មាន​កិត្តិយស​សូម​ជម្រាបជូន​​បណ្តា​អង្គភាព​សារព័ត៌មាន​អំពី​បំណុល​របស់ ក្រុមហ៊ុន KEO MALY Co., LTD នៅ​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​​កម្ពុជា ភីអិលស៊ី (BIDC) ដូចខាងក្រោម​៖

១. ក្រុមហ៊ុន KEO MALY co., LTD បានទទួល​កម្ចី​ពី​ធនាគារ BIDC ចាប់តាំងពី​ឆ្នាំ​២០១១​មក ហើយ​
​ចាប់ផ្តើម​ជំពាក់​បំណុល​ប្រាក់​ដើម​ហួស​កាលកំណត់ ចាប់ពី​ខែឧសភា ឆ្នាំ​២០១៥ មាន​ចំនួន​៖ ៧,៨៥០,៧៤៤.៧៣​ដុល្លារ​អាមេរិក ។​

​ដោយសារ​បំណុល​ហួស​កាលកំណត់​របស់​ក្រុមហ៊ុន KEO MALY co., LTD មានការ​អូសបន្លាយរ​យៈ​ពេល​យូរ​
​បើទោះជា​មានការ​ដាស់តឿន និង​ស្នើសុំ​ឲ្យ​អតិថិជន​បង់​សង​ប្រាក់​ដើម និង​ការប្រាក់​ហួស​កាលកំណត់ ជាច្រើនលើក​​ច្រើនសារ​ក៏ដោយ​ក៏​មិន​ទទួលបាន​លទ្ធផល ទើប​ធនាគារ​សម្រេច​ដាក់ពាក្យ​បណ្តឹងទាមទារ​ប្រាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ និង​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ បានទទួល​សាលក្រម​លេខ​៖ ១៤០៤(​ខ​)​។​

​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ធនាគារ BIDC បានដាក់​ពាក្យសុំ​អនុវត្តន៍​សាលក្រម​ជូនទៅ​សាលាដំបូង​
​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​បំណុល​របស់​អតិថិជន​។ ក្នុងកំឡុងពេល​សុំ​អនុវត្ត​សាលក្រម​នៅ​ខែ​
​ធ្នូ ឆ្នាំ​២០១៨ ធនាគារ BIDC បាន​សម្រួល​ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើការ​លក់​ទ្រព្យ​មួយផ្នែក​ដែល​បានដាក់​បញ្ចាំ​នៅ​ធនាគារ​BIDC ដោយ​ខ្លួនឯង និង​ដក​ប្រាក់​តែមួយ​ចំនួន​ពី​ការលក់​ទ្រព្យ​នេះ​មក​បង់​សងបំណុល​ប្រាក់​ដើម​ចំនួន​មួយផ្នែក ដែល​​មាន​ទឹកប្រាក់​សរុប​ចំនួន​៖ ៤,៥០០,០០០​ដុល្លារ​អាមេរិក​។​

​ដូចនេះ ក្រោយពេល​បង់​សងបំណុល​មួយផ្នែក​នៅ​ធនាគារ BIDC អតិថិជន ក្រុមហ៊ុន KEO MALY Co.,LTD នៅ​ជំពាក់​បំណុល​ប្រាក់​ដើម​ហួស​កាលកំណត់​នៅ​ធនាគារ BIDC ចំនួន​៖ ៣,៣៥០,៧៤៤.៧៣​ដុល្លារ​អាមេរិក​, ពុំទាន់​បូក​បញ្ចូល​ការប្រាក់​​ហួស​កាលកំណត់​មិនបាន​បង់ ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៥ មកម្ល៉េះ​។​

​ធនាគារ BIDC នៅតែ​បន្ត​ស្នើសុំ​ក្រុមហ៊ុន KEO MALY co., LTD សង​នូវ​ប្រាក់​ដើម និង​ការប្រាក់​ដែល​
​នៅ​ជំពាក់ ប៉ុន្តែ​ក្រុមហ៊ុន KEO_MALY co., LTD មិនបាន​សហការ​សង​ប្រាក់​មក​ធនាគារ BIDC នោះទេ​
​ទើប​ធនាគារ BIDC បន្ត​ស្នើសុំ​តុលាការ​អនុវត្ត​សាលក្រម​លក់ឡៃ​ឡុង​ទ្រព្យ​បញ្ចាំ​ដើម្បី​ទទួលបាន​ប្រាក់​ដែល​ក្រុមហ៊ុន​ (KEO MALY CO., LTD ជំពាក់​មកវិញ​។​

២. ចំពោះ​ទ្រព្យ​ដែល​តុលាការ​ប្រកាស​លក់ឡៃ​ឡង តាម​លិខិត​លេខ​៖ ២៧ -១-​ល​ក្រ ចុះ​ថ្ងៃទី​០១ ខែសីហា​
​ឆ្នាំ​២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលមាន​ចំនួន ២៦​កន្លែង (២៦ ប​ណ្ណ័​) គឺ​មិនមែនជា​ដី និង​សំណង់​​អាគារ​ខុន​ដូ​វិមាន​កែវចរណៃ​ទាំងមូល​នោះទេ ពោលគឺ ក្នុងនោះ​រួមមាន ​៖

. ២០​ប ស្មើនឹង ២០​បន្ទប់ គឺជា​បន្ទប់​ខុន​ដូ​តូចៗ នៃ​សំណង់​អាគារ​ខុន​ដូ​វិមាន​កែវចរណៃ​ទាំងមូល​ដែលមាន​ជាង ១០០ បន្ទប់​។​

. ចំណែក​ដី​ចំនួន ៦​ប្លង់​ផ្សេងទៀត គឺជា​ចំណែក​ដី​តែមួយ​ផ្នែក​នៅក្នុង​បរិវេណ​ដី​ខុន​ដូ​វិមាន​
​កែវចរណៃ ហើយក៏​មិនមាន​សំណង់​អាគារ​ខុន​ដូ​វិមាន​កែវចរណៃ នៅ​លើដី​ទាំង ០៦​ប័ណ្ណ​នេះឡើយ​។​
៣. គិតដល់​វេលា​ម៉ោង ១៧៖០០​ល្ងាច ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ធនាគារ BIDC នៅ​ពុំទាន់​ទទួល​
​បាន​ការសង​ប្រាក់​ណាមួយ​ដូច​អះអាង​របស់​ក្រុមហ៊ុន KEO_MALY CO., LTD បានលើកឡើង​នៅក្នុង​សេចក្តី​
​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ នោះទេ​​។​

៤. ធនាគារ BIDC តែងតែ​សហការ​គាំទ្រ និង​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​អាជីវកម្ម​របស់​រាល់​
​អតិថិជន ព្រមទាំង​សហការ​រក​ដំណោះស្រាយ​នានា ដើម្បី​ជួយ​សម្រួល​ដល់​ការបង់​សងបំណុល​របស់​អតិថិជន​នៅ​ពេល​សកម្មភាព​អាជីវកម្ម​ជួប​ការលំបាក ប៉ុន្តែ​ធនាគារ BIDC_​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងករណី​អតិថិជន​មិន​សហការ និង​អូសបន្លាយ​ការសង​បំណុល​បក​ឲ្យ​ធនាគារ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×