Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុការណ៍​អគ្គិភ័យ​ឆេះ​អគារ​សិប្បកម្ម​ផលិត​ពូក អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រឈម ទៅនឹង​កត្តា​អវិជ្ជមាន​ជា​ ​សត្យានុម័ត​ចំនួន​៣

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា ហេតុការណ៍​អគ្គិភ័យ​ឆេះ​អគារ​សិប្បកម្ម​ផលិត​ពូក អង្គភាព ​ពន្លត់​អគ្គិភ័យ​ប្រឈម​ទៅនឹង​កត្តា​អវិជ្ជមាន​ជា​​សត្យានុម័ត​ចំនួន​៣ គឺ ភូមិសាស្ត្រ​ស្មុគស្មាញ ច្រកចូល​សង្គ្រោះ​តូចចង្អៀត មិនអាច​ចល័ត​រថយន្ត​ពន្លត់​អគ្គី​​ភ័យ​បាន​ទាន់ពេល សម្ភារៈ​ដែល​ឆេះ សុទ្ធសឹង តែ​ជា​សារធាតុ​ងាយ​ឆេះ មាន​ល្បឿន​ឆេះ​លឿន​ខ្លាំង ពិបាក​ពន្លត់ និង​បង្ក​ឲ្យ​មាន ​ផ្សែង ដែលជា​សារធាតុពុល និង​ខ្វះ​អុកស៊ីហ្សែន ដូចជា​ផ្លា​ស្ទីក កាវ សាំង​ក្រអូប ក្រណាត់សំឡី​ ។​

​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែ​ទី​សីហា ឆ្នាំ ២០១៩ ​មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណៈជន​មេត្តា​ជ្រាប​​អំពី​ប្រតិបត្តិការ​ក្នុងការ​ពន្លត់​និង​សង្គ្រោះ​អគ្គិភ័យ កាលពី​ថ្ងៃទី​២៣ ខែ សីហា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៣និង២០​នាទី​​រសៀល នៅ​អគារ​សិប្បកម្ម​ផលិត​ពូក ស្ថិតនៅ​ក្រុមទី​៤ ភូមិ​ចម្រើន​ផល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​​ភ្នំពេញ ដូចខាងក្រោម​ ៖

១. ហេតុការណ៍​អគ្គិភ័យ​ឆេះ​អគារ​សិប្បកម្ម​ផលិត​ពូក​ដែលមាន​ទីតាំង​ដូច​បានបញ្ជាក់​ជូន​ខាង​លើ ត្រូវបាន​
​អន្តរាគមន៍​សង្គ្រោះ​យ៉ាងសកម្ម​ពី​សំណាក់​នគរបាល​ពន្លត់​អគ្គិភ័យ ដោយមាន​កិច្ចសហការ​គាំទ្រ​យ៉ាង​សស្រាក់សស្រាំ​​ពី​កងពលតូច​លេខ​៧០ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន OCIC ក្រុមហ៊ុនស្រា​បៀ​កម្ពុជា និង​បុរី​ប៉េង​ហួត​​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥០​គ្រឿង​។​ជាមួយគ្នា​នោះដែរ ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ដែនដី និង​អង្គភាព​​ជំនាញ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​បាន​យកចិត្តទុកដាក់ ដោយបាន​ចុះ​ផ្ទាល់​ដើម្បី​ពិនិត្យ និង​បញ្ជា​ដឹកនាំ​ការសង្គ្រោះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

២. ក្នុង​កិច្ចប្រតិបត្តិការ​សង្គ្រោះ​អគារ​សិប្បកម្ម​ខាងលើ អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រឈម​ទៅនឹង​កត្តា​អវិជ្ជមាន​ជា​​សត្យានុម័ត​ចំនួន​០៣ គឺ​៖ ទី​១ ភូមិសាស្ត្រ​ស្មុគស្មាញ ច្រកចូល​សង្គ្រោះ​តូចចង្អៀត មិនអាច​ចល័ត​រថយន្ត​ពន្លត់​អគ្គី​​ភ័យ​បាន​ទាន់ពេល ទី​២ ចំណុច​ចាប់ផ្តើម​នៃ​អគ្គិភ័យ​គឺ​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​អគារ​សិប្បកម្ម​ដែល​ធ្វើ​ឲ្យ​ភ្នាក់ងារ​​ពន្លត់​អគ្គិភ័យ ពិបាក​នឹង​ចូលទៅ​ពន្លត់​ដល់​គោលដៅ និង​ទី​៣ សម្ភារៈ​ដែល​ឆេះ សុទ្ធសឹង​តែ​ជា​សារធាតុ​ងាយ​ឆេះ​​មាន​ល្បឿន​ឆេះ​លឿន​ខ្លាំង ពិបាក​ពន្លត់ និង​បង្ក​ឲ្យ​មាន​ផ្សែង​ដែលជា​សារធាតុពុល និង​ខ្វះ​អុកស៊ីហ្សែន ដូចជា​ផ្លា​ស្ទីក​​កាវ សាំង​ក្រអូប ក្រណាត់ សំឡី គរ​…​។​ល​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បាន​​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែងកើតហេតុ​បានឡើយ​។​

៣. ហេតុផល​ខាងលើ បានបញ្ជាក់​អំពី​វិសាលភាព​នៃ​អគ្គិភ័យ​នេះ ដែលមាន​ឥទ្ធិពល​ពុំ​អាច​គ្រប់គ្រង​បាន បើ​
​ទោះបីជា​អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​មធ្យោបាយ​យ៉ាងច្រើន និង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​យ៉ាងណាក្តី​។​

​ក្នុងនាម​កងកម្លាំង​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​អគ្គ​​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សុភ​វិនិច្ឆ័យ ផ្តល់​យុត្តិធម៌ និង​គាំទ្រ លើកទឹកចិត្ត​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ និង​ប្តេជ្ញា​ប្រែក្លាយ​ការគាំទ្រ​លើកទឹកចិត្ត​របស់ សម្តេច​តេ​ជោ ឲ្យ​​ទៅជា​កម្លាំង​មុត​ស្រួច ក្នុង​ការបន្ត​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ ប្រកបដោយ​ភក្តីភាព​។​

​ជាមួយគ្នានេះ ក្នុងនាម​កងកម្លាំង​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​សមត្ថកិច្ច​
​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ទាំងអស់ ដែល​បាន​សហការ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​អគ្គិភ័យ ជាពិសេស ប្រជាពលរដ្ឋ​រស់នៅ​ជុំ​ទីតាំង​កើតហេតុ ដែល​បានផ្តល់​កិច្ចសហការ​ល្អប្រសើ​ជាមួយ​សមត្ថកិច្ច​។ ករណីនេះ​ត្រូវបាន​ម្ចាស់​អគារ​បញ្ជាក់ថា បាន​ខូចខាត​សម្ភារៈ ​ទ្រព្យសម្បត្តិ រួមទាំង​អគារ​ប្រមាណ​ជាង 3​លាន​ដុល្លារ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×