Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ ហាមឃាត់​ចំពោះ​ជនបរទេស​ប្រកបមុខរបរ និង​ការងារ ១០ ប្រភេទ

spot_img

​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ប្រកាស ស្តីពី​ការកំណត់​ប្រភេទ​មុខរបរ និង​ការងារ ដែល​ត្រូវ​ហាមឃាត់​ចំពោះ​ជនបរទេស​។

​យោងតាម​ប្រកាស លេខ ៣៦០/១៩ ក​.​ប​/​ប្រ​.​ក​.​គ​.​ប​.​ក ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នា​២០១៩ ស្តីពី​ការកំណត់​ប្រភេទ​មុខរបរ និង​ការងារ​ដែល​ត្រូវ​ហាមឃាត់​ចំពោះ​ជនបរទេស បាន​បញ្ជាក់ថា ប្រកាស​នេះ​មាន​គោលបំណង​កំណត់​នូវ​ប្រភេទ​មុខរបរ​ស្វ័យ​និ​យោជន៍ ដែល​ត្រូវបាន​ហាមឃាត់​ចំពោះ​​ជនបរទេស​ក្នុងការ​ប្រកបមុខរប​រ និង​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បុគ្គល​ស្វ័យ​ន៏​យោជន៍ សំដៅ​ដល់​ជន​ដែល​ប្រកបការងារ ឬ​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន ដោយ​មិន​​ពាក់​​ព័ន្ធ​នឹង​​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្ស​ដែល​ផ្តល់​ដោយ​និយោជក ឬ​រដ្ឋ​តាម​កិច្ចសន្យាការងារ​ ​។​

​ត្រូវ​ហាមឃាត់​សកម្មភាព​ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស នូវ​មុខរបរ និង​ការងារ​ដូចខាងក្រោម ​៖

១. អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម​មាន​ជា​អា​ទ័ អ្នកបើក​ទោចក្រយានយន្ត អ្នកបើក​ត្រីចក្រយានយន្ត អ្នកបើក​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក អ្នកបើក​ម៉ូតូ​កង់​បួន អ្នកបើករថយន្ត​ដឹក​អ្នកដំណើរ​និង​ដឹកទំនិញ ២. អ្នកលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​ទីសាធារណៈ ៣. អ្នក​ម៉ាស្សា ចាប់​សរសៃ​តាម​ទីសាធារណៈ ៤. អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស ៥. អ្នកផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ៦. អ្នក​កាត់ដេរ ៧. អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត ៨. អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ៩. អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ ជា​ត្រលោក ព្រះ​ពុទ្ធរូប និង​១០. ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​ ។​

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹងមិន​ផ្តល់ ឬ​មិន​បន្ត​សុពលភាព​ប័ណ្ណ​/​សៀវភៅ​ការងារ​​ដល់​ជនបរទេស​ដែល​កំពុង​ប្រកបមុខរបរ និង​ការងារ​ដូច​មានកំណត់​ក្នុង​ប្រការ​២ នៃ​ប្រកាស​នេះ​។​ ជន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ប្រកាស​នេះ ត្រូវធ្វើ​ការពិន័យ​ជា​ប្រាក់ និង​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ ត្រូវ​ទុកជា​និរាករណ៍​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×