Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន ១៥០​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើសឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)

spot_img

​ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​ការចង្អុល​ដឹកនាំ​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ សហការ​ជាមួយ​ប៉ុស្តិ៍​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ធ្វើការ​បណ្តេញចេញ​ជន​ជាតិចិន​ចំនួន ១៥០​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)​។​

​នគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ១៥០​នាក់ ស្រី​១២​នាក់ ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ក្រាប​កាលពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៩ ចំនួន ១៨​នាក់ នៅ​ខេត្តកំពង់ស្ពឺ និង​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ចំនួន ១៣២​នាក់ នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) ហើយ​បាន​សហការ​បញ្ជូនមក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​បណ្តេញ ចេញ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ តាម​យន្តហោះ​ពិសេស របស់​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​យកទៅ​អនុវត្តន៍​តាមច្បាប់ នៅ​ប្រទេស​ចិន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×