Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងតែព្យាយាមដោះស្រាយ​ បញ្ហាប្រឈមធ្លាយប្រេងខ្មៅក្រុ​មហ៊ុន PTT ពេញផ្លូវ បង្កឲ្យស្ទះចរាចរ

spot_img

កំពង់ស្ពឺ ៖ អាជ្ញាធរបានសូមជម្រាបជូនអ្នកធ្វេីដំណេីរតាមផ្លូវជាតិលេខ៤​ គឺដោយសារមានបញ្ហាកកស្ទះចរាចរនៅគីឡូ១០២​ និង១០៣នៃខេត្តកំពង់ស្ពឺ​ បង្កឲ្យមានការកកស្ទះ​ បេីទោះថាសមត្ថកិច្ចកំពុងតែព្យាយាមដោះស្រាយ​ បេីតាមបញ្ហាប្រឈមកេីតឡេីងអាចពន្យារពេលអស់យូរថែមទៀត​ ដូច្នេះអំពាវនាវអោយបងប្អូនដែលនឹងចរាចរនៅផ្លូវជាតិលេខ៤​ សូមរកផ្លូវវាងដូចជាផ្លូវជាតិលេខ៣​ ឬផ្លូវណាដែលអាចបញ្ជៀសចរាចររួច។

នៅវេលា​ម៉ោង​ ០៧និង៣២នាទី​ នាថៃ្ង​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៩​ មានកមានករណីគ្រោះថ្នាក់ចរាចរបង្កឡេីងដោយរថយន្ដ​ដឹកប្រេងខ្មៅក្រុ​មហ៊ុនPTT ជាមួយ​រថយន្តដឹកទំនិញ​​នៅ​ចំណោ​តលោក​យាយម៉ៅពេជ្រនិល​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១០២-១០៣​ ស្ថិ​ត​ក្នុង​ភូមិ​ទី០៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បណ្ដាលឲ្យ​រថយន្ដធ្លាក់ពីលេីផ្លូវ​ជាតិ​ និងបង្កឲ្យធ្លាយប្រេងខ្មៅពេញផ្លូវជាតិ។

មា​នរថយន្ត​បែនដឹក​ដី​ ​០១គ្រឿង ម៉ាក FUSO​ព​ណ៍​ទឹកប៊ិច ពាក់ផ្លាកលេខ​ភ្នំពេញ​3A-1880 អ្នក​បើ​កបរ​មិនស្គាល់ឈ្មោះ​រត់គេច​ខ្លួន បើកពី​កើ​ត​ទៅ​លិច​ លុះមកដល់ចំណុចខាងលើ បានប៉ះជា​មួ​យរថយន្ត០១​គ្រឿងម៉ាក​ FUSO ពាក់ផ្លាក​លេ​ខ ភ្នំពេញ​3A-3815 ប្រភេទ​ស៊ីទែនប្រេ​ង​លេខ 4​A-1088 ដឹកប្រេងខ្មៅ ពីខេត្ដ​ព្រះសីហនុ​ ទៅ​រា​ជធានីភ្នំពេញ​អ្នកបើកបរឈ្មោះ​ ឃុំ​ វង់ ភេទ​ប្រុ​ស​ អាយុ​៣០​ឆ្នាំ នៅភូមិព្រៃសាក​ សង្កាត់ពោធ៍សែនជ័យ រាជធានី​ភ្នំពេញ បើកបរ​បញ្ច្រាស​ទិស​គ្នា។

តាម​ការបញ្ជាក់​ពីលោកវរសេនីយត្រី​ ពៅ​ នឿន​អធិការ​នគរបាលរង​ស្រុក​ភ្នំស្រួច​ ឲ្យដឹងថា​ ​មូ​លហេតុ​ ចំណុចគ្រោះថ្នាក់គឺផ្លូវឡេីងចំណោត​ដែ​លមានលក្ខណៈចង្អៀតផង​ រថយន្ត​ប្រភេទ​ដឹកដី​ បបានបេីកវ៉ាជែងចុះចំណោតបណ្ដាលឲ្យរេច​ង្កូត​ទៅប៉ះជាមួយនិងរថយន្ត​សុីទែនដឹកប្រេង​តែម្ដ​ង​ កំពុងឡេីងចំណោត​។

ការខូចខាត​បណ្ដាលឲ្យ​​រថយន្ដ​ដឹកប្រេងខ្មៅហូរហៀរពេញផ្លូវជាតិ​ និងខូចខាតសម្ភារៈ​រថយន្ត​ធ្ងន់ធ្ងរ​ ប៉ុន្តែ​មិនមានគ្រោះថ្នាក់មនុស្សណាម្នាក់ទេ។

ក្រោយ​កិច្ច​អន្ដរាគមន៍​ពីស្នងការ​ដ្ឋាន​នគរបា​លខេត្ត​កំពង់ស្ពឺ​ ជួជួយសម្រួលករណីលាងសម្អាត​ប្រេង​ខ្មៅ​ដែលហូរហៀចេញពីសុីទែន​ និនិងជួយសំរួលចរាចរណ៍កុំឲ្យកកស្ទះ​ បច្ចុប្បន្ន​ចរាចរណ៍​ធ្វើ​ដំណើរ​ជាធម្មតា​៕ ដោយ ៖ កូឡាប

spot_img
×