Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកការទូត​ចិន​ថា ហុងកុង​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​ឆ្នាំ ១៩៩៧​មក​

spot_img

​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ចិន លោក Wang Yi បាន​ថ្លែងប្រាប់​គណៈប្រតិភូ​ជំនួញ​ហុងកុង​ថា រដ្ឋាភិបាល​ហុងកុង​គួរ​ទទួលបាន​ការគាំទ្រ​បន្ថែម​ដើម្បី​បញ្ចប់​អំពើ​ហឹ​ង្សា​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ជួប​វិបត្តិ​ដ៏​ធ្ងន់​ធ្ងន់​បំផុត ចាប់តាំងពី​វា​ត្រូវបាន​ប្រគល់អោយ​មក​ចិន​វិញ ក្នុង​ឆ្នាំ ១៩៩៧​។​

​ហុងកុង​កំពុង​ត្រូវ​ញាំញី​ដោយ​ការតវ៉ា​ដ៏​ធំ មិន​ធ្លាប់មាន​ពីមុនមក អស់​រយៈពេល​ជាង ៣​ខែ​មកហើយ​។ ពេលខ្លះ ការតវ៉ា​បាន​ផ្ទុះ​ក្លាយទៅជា​អំពើ​ហឹ​ង្សា ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស និង​ក្រុមបាតុករ​។​

​ការតវ៉ា​បាន​ផ្ទុះឡើង​ក្រោយពេល​រដ្ឋាភិបាល​ហុងកុង​ប្រកាស​ពី​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​អនុញ្ញាតិ​ឲ្យ​មាន​
​ការបញ្ជូន​អ្នកទោស​ពី​ទីក្រុង​ហុងកុង​ទៅធ្វើ​ការកាត់ទោស​នៅក្នុង​ប្រទេស​ចិន​បាន​។ ក្រុមបាតុករ ដែល​ភាគច្រើន​ជា​យុវជន បានទាមទារ​ឲ្យ​រដ្ឋា​ភិ​បាន​បោះបង់ចោល​ទាំងស្រុង​នូវ​ច្បាប់​នោះ និង​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​គឺ​អ្នកស្រី Carrie Lam ចុះ​ចេញពី​ដំណែង​។​

​លោក Wang Yi បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ ក្នុង​ទីក្រុង​ប៉េកាំង​ថា ខណៈដែល​ហុងកុង​កំពុង​ប្រឈម​នឹង​បញ្ហា​ដ៏​អាក្រក់​ខ្លាំង វា​ក៏​នៅមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ទាំងនោះ​បានដែរ ដោយមាន​ការគាំទ្រ​ពីរ​ដ្ឋា​ភិ​បាន និង​ការរួបរួម​របស់​ប្រជាជន​ហុងកុង​។​

​សូម​រម្លឹកថា ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ត្រឡប់​ទៅអោយ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង “​ប្រទេសមួយ ប្រព័ន្ធ​ដឹកនាំ​ពីរ​” ដែល​ធ្វើ​ឲ្យ​ហុងកុង​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×