Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ ស្ថា​នភា​ពនៃ​កា​រដាំដុះ ការផលិត ការចរាចរ ​និង​ការ ប្រើប្រាស់គ្រឿងញៀ​ន​ ទាំងនៅ​ក្នុ​ងតំ​បន់ និងសកលលោ​ក​មិន​មានស​ញ្ញា ​ថយ​ចុះ

spot_img

ខេត្តសៀមរាប​ ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រ​ជុំថ្នា​ក់មន្រ្តី​ជាន់​ខ្ពស់អាស៊ា​នស្តី​ពីកិ​ច្ចការគ្រឿ​ងញៀន(ASOD)លើក​ទី៤០ ស្របពេល​ដែលកម្ពុជាបាន​និង​កំពុង​ផ្តោតកា​រយក​ចិត្តទុ​កដាក់យ៉ា​ងសក​ម្ម​ដូច​ភ្លៀង​រលឹម ។ លោក​ នាយឧត្តមសេនីយ៍​​ ​កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា​ ស្ថានភាពនៃការ​ដាំដុះ​ ការផលិត ការចរាចរ និងការ ប្រើប្រាស់គ្រឿងញៀន ទាំ​ងនៅក្នុង​តំប​ន់យើង និងសកលលោកមិនមាន​សញ្ញា ថយចុះនោះឡើយ។



​នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩​ លោកនាយឧត្តមសេនីយ៍​​ កែ​ គឹមយ៉ាន​ ឧបនាយករ​ដ្ឋ​មន្ត្រី​​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំ​ងគ្រឿង​ញៀន​​ បាន​ចូលជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីកិច្ច​កា​រគ្រឿង​ញៀនលើ​កទី​៤០​ ដោយមានការអញ្ជើញ​ចូលរួមពីបណ្តាប្រទេសសហគមន៍​អាស៊ា​នស​រុប​ជិត២​០០​នាក់។

លោកនាយឧត្តមសេនីយ៍​​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ កម្ពុជាធ្វើជាម្ចាស់​ផ្ទះលើកទី២ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ស្តី​ពីកិច្ចការគ្រឿងញៀន​(​ASOD)លើកទី៤០ ស្របពេល​ដែលក​ម្ពុជាបាន​និងកំ​ពុងផ្តោតការយកចិត្តទុកដាក់​យ៉ា​ងសក​ម្ម​ដូ​ចភ្លៀង​​រលឹម ក្នុង​ការ​អនុវត្តផែនការស​កម្ម​ភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំ​ង​​គ្រឿង​ញៀនខុ​សច្បាប់លើ​កទី៤​ នៅទូ​ទាំងប្រ​ទេ​ស និងត្រៀមលក្ខណៈធ្វើជាម្ចា​ស់ផ្ទះ​ នៃ​យន្តការ​សុវ​ត្ថិ​ភាព​​​ទ​ន្លេ​មេគង្គ ដែលមានគោលដៅដ៏សំខា​ន់​ក្នុង​​ការ​បង្ការ និងទប់ស្កាត់ ការផលិត ការចរាច​រ​ ការជួញដូរ​គ្រឿង​​​ញៀន​ខុសច្បា​ប់គ្រប់​ប្រភេទ ចេញ​​ពីតំបន់​ត្រី​​កោណ​មាស​ ជាការចូលរួម​​ចំ​ណែក​​ដ៏​ធំធេង​​ទាំង​​ក្នុងក្របខ័ណ្ឌតំប​ន់អា​ស៊ាន និងពិភពលោកទាំ​ង​មូល​ ។

ក្នុងឱកាសនោះដែរ​ ​លោក​ នាយឧត្ត​ម​សេ​នីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា​ ស្ថានភាពនៃការ​ដាំ​ដុះ ការផលិត ការចរាចរ និងការ ប្រើប្រាស់គ្រឿងញៀន​ ​ទាំងនៅក្នុ​ងតំប​ន់យើង និងសកលលោកមិនមា​ន​សញ្ញា​ ថយចុះនោះឡើយ​ ​បង្កជាបញ្ហា​អ​សន្តិសុ​ខ សណ្ដាប់ធ្នាប់សង្គម កា​រអភិវ​ឌ្ឍសេដ្ឋ​កិច្ច​ជាតិ និងសុខុមាលភាពរ​ប​ស់ប្រ​ជាពល​រដ្ឋ។

ជាជាមួយគ្នានេះលោកនាយ​ឧ​ត្តមសេ​នីយ៍​ កែ​ គឹមយ៉ាន​ បានស្នើសុំតាមរយ:យន្ត​កា​រ អាសូតឲ្យផ្តោត​​​ការ​​​​យកចិ​ត្តទុ​កដាក់​ពង្រឹង នូវប្រសិទ្ធភាពកា​រ​ងារឲ្យ​ស្របទៅនឹងស្ថានភាពថ្មី​​​ នៃបញ្ហាគ្រឿ​ង​ញៀន នៅក្នុងតំប​ន់​យើង​ ធ្វើ​ការ​​​ទ​ទួល​​​ខុស​​​​​ត្រូវ​រួ​មគ្នា​​ឲ្យបា​នខ្លាំងក្លា​ ពង្រឹងពង្រីកកិច្ច​ស​ហប្រ​​តិ​​បត្តិការ ទទួលខុសត្រូវឲ្យចំ​គោ​លដៅ​​​ ឆ្លើយត​ប​បានគ្រ​ប់​ជ្រុ​ង​ជ្រោយ ​សមស្របនឹងស្ថានភាព​ជា​ក់ស្តែង​ និងពង្រឹ​ងសម​ត្ថភាព​ជំនាញ ចែក​រំលែកព័ត៌មាន​ឲ្យគ្នាទៅមកក្នុងកា​រ​ត្រួតពិ​និត្យគ្រឿ​ងញៀន​ឆ្លង​កាត់​ព្រំដែន ដើម្បីលុ​ប​បំបាត់​នូវប​ណ្តាញក្រុ​មឧក្រឹ​ដ្ឋជន​ឆ្លងដែន​ខុសច្បាប់ ដែល​តែង​តែធ្វើស​ក​ម្មភា​ព គំរាមដល់​ស​ន្តិសុ​ខ ​ការ​អភិវ​ឌ្ឍន៍រ​បស់​ប្រជា​ជន​និង​សហ​គមន៍​​រ​បស់យើង​ និងសូមគាំទ្រនូវ​គោ​លន​យោបា​យភូ​មិឃុំ​/សង្កាត់​ ស​ គគ្មានគ្រឿងញៀនរប​ស់​កម្ពុ​ជា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×