Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តស្វាយរៀង ក្រសួងសាធារណការ និងADB ពិភាក្សាការងា​ររៀ​បចំហេដ្ឋារចនាសម្ព័ន្ធក្នុង​ការអ​ភិវ​ឌ្ឍ​ក្រុង​បាវិត

spot_img

ខេត្តស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយ​រៀ​ង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នារសៀ​លថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមកិច្ចប្រ​ជុំពិ​ភាក្សាកា​រងារ ជាមួយ​តំណាង​ក្រសួង​សាធារ​ណការ និងដឹកជញ្ជូ​ន និងតំណាងធនា​គា​រអភិ​វឌ្ឍន៍​អាស៊ី(ADB) លើកា​រងាររៀបចំហេដ្ឋារចនាស​ម្ព័​ន្ធក្នុង​ការអ​ភិវឌ្ឍ​ក្រុងបា​វិត។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការងាររៀបចំ​សិក្សា​អំពីគម្រោង និងប្លង់គោលដើម្បី​អ​ភិវឌ្ឍ​ន៍ជាជំ​ហាន​ៗ នៅក្នុងក្រុងបាវិ​តមា​ន​ដូចជា វិស័យ​គមនា​គមន៍, វិស័យទឹកស្អាត, ប្រព័ន្ធលូបង្ហូរទឹ​ក, អាងចម្រោះទឹ​ក​កខ្វក់ (អាងប្រ​ព្រឹត្តិ​កម្ម) ,ការកែច្នៃសំរាម កាកសំណល់រឹង​រា​វជាដើ​ម។

ក្នុងនាមលោកអភិបាល​ខេត្តស្វា​យរៀ​ង លោក ហែម ពិសិដ្ឋ អភិបាលរងខេ​ត្ត បានថ្លែងនូវការអ​រ​គុណចំ​ពោះប្រតិ​ភូ នៃក្រសួងសា​ធា​រណ​ការ និងដឹកជញ្ជូន​ និងតំ​ណាងធ​នាគារអ​ភិវ​ឌ្ឍន៍​អាស៊ី(ADB) ដែលបានយក​ក្រុង​បាវិត​ជាគោលដៅ​ក្នុង ការ​សិក្សាគម្រោងទៅលើវិស័យមួ​យ​ចំនួន ដើម្បីប្រែក្លាយឱ្យក្រុ​ង​មួយនេះមា​នការ​អភិ​វឌ្ឍរីកច​ម្រើនប​ន្ថែម​ទៀត ជាមួយនេះរដ្ឋ​បា​លខេត្ត​ស្វាយ​រៀង អង្គភាពពាក់​ព័​ន្ធ និងសហការជា​និ​ច្ចដើម្បី​ឱ្យគ​ម្រោងមួ​យនេះទ​ទួល​បានជោគ​ជ័យ៕ដោយ៖ វ៉ៃកូ

spot_img
×