Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកយុ​ទ្ធ​នាការ​សុវត្ថិ​ភាព​ចរាច​រណ៍ផ្លូ​វគោក ក្រោមប្រធានបទ ការពារអាយុជី​វិ​ត និងពិការបណ្តា​លម​កពី​គ្រោះថ្នាក់​ចរា​ចរ

spot_img

នៅខេត្តស្វាយរៀងៈ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជា​ខេ​ត្តស្វា​យ​រៀង សហការជាមួ​យ​ គម្រោងយុវជនកាកបា​ទ​ក្រហម​កម្ពុ​​ជា និងសុវត្ថិភាពចរាចរ​ណ៍​ទីស្នាក់​ការក​ណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេ​ត្ត និងនគរបា​លច​រាចរណ៍ផ្លូវគោក បានធ្វើយុទ្ធនាការសុវត្ថិ​ភា​ពច​រាចរ​ណ៍ផ្លូវ​គោក ស្តីពីកា​រពារ​ជីវិត និងពិការ​បណ្តាល​មកពី​គ្រោះថ្នាក់ច​រា​ចរ ។

ពិធីនេះបានការអញ្ជើញចូល​រួ​មពី លោកស្រី សោម សេរីវឌ្ឍន៍ នាយិការងនាយកដ្ឋានធ​នធាន​មនុស្ស កាកបាទក្រហមក​ម្ពុ​ជា លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិកា​រសា​ខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មា​ធិកា​រសា​ខា លោក នូន លីហួន ប្រធានមន្ទីរសាធារ​ណការ និងដឹកជញ្ជូនខេត្ត ដោយមានការចូលរួ​ម​ផ្សព្វផ្សាយ​ពីម​ន្ត្រីថ្នាក់​កណ្តាល បុគ្គលិកសាខា យុវជនកាកបាទក្រហ​ម​កម្ពុជា មន្ត្រីមន្ទីរសា​ធា​រណការ និងដឹកជ​ញ្ជូ​នខេត្ត ព្រមទាំងកម្លាំងនគ​រ​បាលច​រាច​រណ៍​ផ្លូវគោ​ក មន្ត្រីតាមមន្ទីរនានា​ជុំវិ​ញខេ​ត្ត សហភាពសហព័ន្ធ​យុ​វជនក​ម្ពុជា ក្រុមកាយរិទ្ធ​ និងប្រជាព​ល​​រដ្ឋសរុ​បចំ​នួន ២៨០ នាក់ ។

មន្ត្រីសាខាកាកបាទក្រហ​ម​កម្ពុជា​ខេត្តស្វា​យរៀង​ បានឱ្យ​ដឹងថាៈ ពិធីនេះ មានគោលបំណងផ្សព្វផ្សាយ​ដ​ល់ប្រជា​ពលរ​ដ្ឋ សិស្ស និស្សិត អាជីវករ និងសាធា​រណជន ឲ្យយល់ដឹងពី​ច្បា​ប់ចរា​ចរណ៍​ផ្លូវគោ​ក ត្រូវពាក់ មួកសុវត្ថិភា​ពឲ្យ​បានត្រឹ​មត្រូវ រាល់ពេ​លធ្វើដំ​ណើរ បើកបរចេះ​អធ្យា​ស្រ័យ​គ្នា មិនបើកបរក្រោ​ម​ឥទ្ធិ​ពលគ្រឿ​ងស្រវឹ​ង និងបើកបរ​លើស​ល្បឿន​កំណត់ គោរព​សិទ្ធិ​ជន​ពិការ និងទុកសិទ្ធិអាទិភាព​ជូ​នជន​ពិកា​រពេលប្រើ​ប្រាស់ផ្លូ​វ ដើម្បីឈានទៅដល់កា​រ​កាត់បន្ថ​យអត្រា​ពិកា​រ ស្លាប់ និងរបួសធ្ងន់ដោយ​សា​រគ្រោះថ្នា​ក់ច​រា​ចរ ដែលជា​កត្តាប​ង្កឲ្យមាន​ភាពក្រី​ក្រនៅ​កម្ពុ​ជា ។

សូមបញ្ជាក់ផងដែរថាៈ ក្នុងយុទ្ធនាការនេះមា​ន​ការដ​ង្ហែ​រក្បួន​ពីសា​ខា ទៅសាលាក្រុងស្វា​យ​រៀ​ង និងចែកជូននូវ​ឯ​កសារ​ពាក់​ព័ន្ធ ខិត្តប័ណ្ណនានា នឹងច្បាប់ស្តីពីសុវ​ត្ថិ​ភាពច​រាចរ​ណ៍ផ្លូវ​គោក បិទចំណាំងផ្លា​ត​ និងមានការរៀប​ចំ​ជាកម្ម​វិធីសំ​ណួរ ចម្លើយស្តី​ពីច​លនារ​បស់កាក​បាទក្រហ​ម ច្បាប់ និងសុវត្ថិភាពចរាចរ​ណ៍​ផ្លូវគោ​ក ​អ្នកដែល​ឆ្លើយ​ត្រូវទទួ​លបា​នមួកសុវ​ត្ថិភាព ពីក្រុម​ការងា​រថ្នាក់កណ្តាល​ និងសាខាផ​ង​ដែរ៕ ដោយ៖ វ៉ៃកូ

spot_img
×