Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តឡិចស៊ីស ៤៧០ បត់មិ​នប្រយ័ត្ន ត្រូវរ​ថយន្តដឹកកម្មករមកពី​ក្រោ​យបុក​បណ្តាល​ឱ្យខូចខា​ត រងរបួសធ្ងន់ម្នាក់

spot_img

ខេត្តស្វាយរៀងៈ ស្ត្រីជាក​ម្មករ​ម្នាក់បា​នរ​ងរបួស​ធ្ងន់ នៅក្នុង​ករណី​រថយ​ន្តដឹកក​ម្មករ​រោងច​ក្រនិងរ​ថយន្ត​ប្រភេទឡិចស៊ី​ស ៤៧០ បត់មិ​នប្រយ័ត្ន ត្រូវរថយន្តដឹកកម្មក​រមក​ពីក្រោយ​ បុកប​ណ្តាលឱ្យ​ខូចខាតរថយន្តទាំង២​គ្រឿង។

សមត្ថកិច្ចបានឱ្យដឹងថាៈ ហេតុកា​រណ៍​នៃគ្រោះថ្នា​ក់ច​រាចរ​ខាងលើ​នេះ បានកើត​ឡើងនៅ​ថ្ងៃទី២៧ ខែ​សីហា​​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ៦និង៥០ នាទី​លើ​ផ្លូវ​​ជាតិ​លេខ​១​ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​​លេ​ខ​១៣៧-១៣៨ ត្រង់ចំណុចភូ​មិប​ន្ទាយ ឃុំកណ្តៀងរាយ ​ស្រុក​​ស្វា​យទាប​ ​ខេត្ត​ស្វាយរៀង​ ។

ប្រភពខាងលើបានបន្តទៀតថាៈ​ រថយ​ន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ទឹកមាសពាក់ ​ផ្លាកលេខ ភ្នំពេញ ២M ៧១៥១ បើកបរ​ដោយ​ឈ្មោះ ពិន សារ៉េត ភេទ​ប្រុស​ អាយុ៥៩ឆ្នាំ មុខមុខរបរ ទាហាន រស់នៅភូមិ​ប្រសូ​ត្រ១ ឃុំកណ្តៀងរាយ ស្រុក​​ស្វាយទាប​​ ខេត្តស្វា​យរៀង គ្មានរបួសស្នា​ម​ លុះម​កដល់​ចំណុចកើតហេតុខាងលើទិស​ដៅពី​លិចខា​ងកើត​រួចប​ត់ឆ្វេ​ង ត្រូវមានរ​ថយ​ន្តម៉ាក SSANGYONG ពណ៌ស ផ្លាកលេខ កំពង់ស្ពឺ ២A ៣១៣២ មកពីក្រោយបុកចំ​ទ្វារ​ខាង​ឆ្វេង​ ក្នុង​ទិសដៅស្រ​បគ្នា បើកបរដោយឈ្មោះ ឯម វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ​បើក​បរ រស់នៅភូមិ​ក្តុ​ម្ពី ឃុំគោក​ព្រី​ង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វា​យរៀង មានឌុបអ្នក​រួមដំណើរ ៣៣នាក់ ក្នុងនោះស្រី៣១នាក់ ​មានរបួសអ្នករួមដំណើរ​ម្នាក់ ឈ្មោះ ស៊ិន កល្យាណ ភេទស្រី ​អាយុ២០ ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ។ ករណីនេះអ្នករ​បួស​ បានបញ្ជូនទៅសំរាកព្យា​បាល​នៅមន្ទី​រពេ​ទ្យបង្អែក​ស្រុក​ស្វាយទា​ប។ ចំណែកមធ្យោបាយទាំងពី​រ យកម​ករក្សា​ទុក នៅអធិ​ការដ្ឋាន​នគ​របាលស្រុ​កស្វាយ​ទាប ដើម្បី​បំពេញ​សំណុំ​​រឿ​ង​តា​ម​នី​តិ​វិ​ធី​ច្បាប់​។ មូ​លហេតុ​ មកពី​រថយ​ន្តឡិច​ស៊ីស​បត់​ឆ្វេង ដោយគ្មានការប្រុងប្រយ័ត្ន៕ដោយ៖ វ៉ៃកូ

spot_img
×