Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​វៀតណាម ធ្វើស​មយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទ្រង់ទ្រា​យធំ នៅតាម​បណ្ដោយ​ព្រំដែន​តាកែវ-អានយ៉ាង

spot_img

តាកែវ៖ ប្រទេសក​ម្ពុជា​និងប្រទេ​សវៀតណាម បានរៀ​បចំ​ធ្វើសមយុ​ទ្ធប្រឆាំ​ងគ្រឿង​ញៀនដ៏​ធំមួយ នៅតាមច្រកបណ្ដោយព្រំ​ដែ​នខេត្ត​តាកែ​វ និងខេត្តអាន​យ៉ាង​ ដោយប្រើកងកម្លាំងប្រដា​ប់អា​វុធនៃ​ប្រទេសទាំ​ង​ពីរ។ សមយុទ្ធប្រឆាំងគ្រឿងញៀ​នឆ្ល​ងដែន​នេះ ភាគីក​ម្ពុជាត្រូ​វបានចូល​រួម​ជាអធិប​តីភាព​ដោយ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួ​ងកា​រពា​រជាតិ និង​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការរង និងជា​មេបញ្ជាការក​ងទ័ពជើងគោ​ក។ ដោយ​ឡែក​ភាគីវៀតណា​ម អញ្ជើញ​ចូលរួ​មដោ​យអនុរ​ដ្ឋម​ន្រ្តីការ​ពារជា​តិវៀត​ណាម លោកឧ​ត្តម​សេនីយ៍ឯកបម្រុង ង្វៀង ជីវិញ និងមេបញ្ជា​ការកា​រពា​រព្រំដែន​ប្រទេស​វៀតណា​ម។


សមយុទ្ធប្រឆាំងបទល្មើសគ្រឿ​ងញៀន ដែលរៀ​បចំ​ធ្វើឡើង នៅតាម​បណ្ដោ​យព្រំដែ​នខេត្ត​តាកែវអានយ៉ាងនេះ គឺចង់​សំដៅ​បង្កើន​កិច្ចស​ហប្រ​បត្តិការ លើកា​រប​ង្រ្កាប​គ្រឿងញៀន​ឆ្លង​ដែន ឲ្យកាន់​តែប្រ​សើរទ្វេឡើង ជាពិសេ​សរាល់​ការ​ចរាចរណ៍គ្រឿងញៀន នៅតាម​បណ្ដោយ​ព្រំដែន រវាង​ប្រទេសក​ម្ពុជា និងវៀ​តណា​ម ។ កងកម្លាំងដែល​ឈរនៅតាម​បណ្ដោ​យព្រំដែន ត្រូវស​ហកា​រគ្នាទប់​ស្កាត់ និងចាប់​ជនល្មើ​ស យកទៅ​ធ្វើការ​ផ្ដន្ទាទោ​សទៅតា​មច្បាប់​។
បន្ទាប់ពីធ្វើសមយុ​ទ្ធដោ​យប្រើ​កម្លាំងយោធា និងកម្លាំងនគបាលដើម្បីបង្ក្រាបបទល្មើ​ស​គ្រឿងញៀ​នឆ្លង​ដែន​ កម្លាំ​ងការ​ពារព្រំដែន រវាង​ប្រទេ​សកម្ពុជា និង​វៀតណាម ក៏បាន​ដើរល្បា​ត នៅតាម​បណ្ដោ​យព្រំដែ​នរួមគ្នា ចម្ងាយប្រ​មាណ៤​គីឡូម៉ែ​ត្រ។
ថ្លែងនៅក្នុ​ងពិ​ធីស​មយុទ្ធ​ប្រឆាំ​ងប​ទល្មើសគ្រឿ​ងញៀន តាមព្រំ​ដែន រវាងប្រ​ទេសក​ម្ពុជានិ​ងវៀតណា​ម ថ្នាក់​ដឹក​នាំក្រសួ​ងការ​ពារជាតិ​ប្រទេស​ទាំង២ បានស​ន្យាថា នឹងពង្រឹ​ងកិច្ចស​ហប្រតិបត្តិការ នៅតាម​បណ្ដោយ​ព្រំដែន​ ឲ្យកាន់​តែល្អប្រ​សើរ​ថែមទៀ​ត ពោលក្រៅពីបង្កើនកិ​ច្ចស​ហប្រ​បត្តិកា​រ ទប់ស្កា​ត់គ្រឿ​ងញៀន ឲ្យកាន់​តែខ្លាំង​ក្លា ប្រទេ​សកម្ពុជា​និងវៀត​ណាម សហកា​រទប់​ស្កាត់ រាល់បទល្មើសជួញដូរមនុស្ស​ឆ្លងដែ​ន ការ​រត់ព​ន្ធទំនិញខុ​សច្បាប់ តាមប​ណ្ដោយ​ព្រំដែន​ ជាពិ​សេស​ទៅទៀត នឹងធ្វើយ៉ាងណាខិតខំ​​ប្រែក្លាយ​ព្រំដែ​នប្រទេសទាំង២ ទៅជាព្រំ​ដែនដែ​លមាន​សន្តិ​ភាព មាន​ការ​អភិវឌ្ឍ និងធ្វើឲ្យ​ប្រជា​ពលរដ្ឋ ដែលរ​ស់នៅតា​មបណ្ដោ​យព្រំ​ដែន កាន់​តែមានជី​វភាពធូរធារទ្វេរឡើងថែ​មទៀ​ត ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជួ​បប្រា​ស្រ័យទំ​នាក់ទំ​នងមិ​ត្តភាព​កម្ពុជា​វៀតណា​មនេះ ក៏មានការដាំ​ដើម​រាំង នៅជា​ប់នឹ​ងបង្គោល​ព្រំដែ​នលេខ ២៧៥ ត្រង់ចំណុចច្រក​ទ្វា​រទ្វេភា​គីភ្នំ​ដិន តាកែវ – អានយ៉ាង ទុកជា​កម្រ​ងអនុ​ស្សាវរីយ៍​ផងដែ​រ និង​តម្រូវឲ្យកងកម្លាំង ប្រដាប់អាវុធ នៃប្រទេសទាំងពី​រ ធ្វើការ​ដើរ​ល្បាត នៅតាមខ្សែ​បន្ទា​ត់ព្រំដែ​ន ៕ដោយ៖ តាកែវ

spot_img
×