Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវអនុវត្តន៍នូវ​អភិក្រម​ទី៥ គឺ​វះកាត់ មន្ត្រីណា ដែលប្រ​ព្រឹត្តនូវទង្វើទា​ក់ទង​ទៅនឹង​បញ្ហា នៃកិច្ច​​ប្រ​ជុំ​សមាជិ​ក​ឧ​ត្តមក្រុ​មប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់

spot_img

ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំពេញ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​យោបល់ បានដាក់របាយការណ៍ជូនស​ម្តេ​​ចតេ​​ជោចំ​​នួន​២៥​១លើក ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី បញ្ហារំលោភយកដីរដ្ឋជាពិ​សេស​រំលោ​ភយកដីគម្រប​ព្រៃ​ឈើ បញ្ហាបទល្មើសព្រៃ​ឈើ​ បញ្ហាប​ទល្មើស​ជល​ផល បញ្ហាបរិស្ថានផ្សេង​ទៀ​ត ដូច​ជាការ​រំលោភ​ការចា​ក់លុប​ឆ្នេរ បឹង ព្រែក បញ្ហាគ្រឿងញៀ​ន​ អំពើពុ​ករ​លួយ រួមទាំងបញ្ហាផ្សេ​ង​ៗទៀត។ ក្នុងកិច្ចប្រជុំនោះ សម្តេចនាយករដ្ឋមន្រ្តី​ បានប​ញ្ជា​ក់ថា ចាប់ពីពេលនេះតទៅគឺ​ត្រូ​វអ​នុវត្ត​ន៍នូវ​អភិក្រ​មទី៥ គឺវះកាត់ចំពោះមន្ត្រីណា​ដែ​ល​ប្រព្រឹត្ត​នូវទ​ង្វើទា​ក់ទងទៅ​នឹងប​ញ្ហាដែ​លបាន​លើក​ឡើងខា​ងលើ​នេះ។

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រក​ម្ពុជា បានអញ្ជើញជួប​ប្រ​ជុំជា​មួយស​មាជិក​ឧត្ត​មក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោប​ល់ ដើម្បី​ពិនិ​ត្យការ​ងាររយៈពេ​ល១​២ខែ ក្នុង​ការ​រក​ចំណុច​កែលម្អ និងជំរុញប្រសិទ្ធភាពការងា​រ​រ​បស់​ឧត្ត​មក្រុម​​​ប្រឹក្សា​​ពិគ្រោះ និងផ្តល់យោបល់។
កិច្ចប្រជុំ​​​នាព្រឹក​មិញ​នេះ សម្តេ​ចតេ​ជោ ហ៊ុន សែន ផ្តល់នូវទស្សន​វិ​ស័យ ក៏​ដូចជា​ចក្ខុវិស័យមួយចំនួនសម្រាប់​ការ​អនុវ​ត្តការងា​ររប​ស់ឧត្តម​ក្រុម​ប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់ ហើយ​កិច្ច​ប្រជុំ ​ក៏បាន​ផ្តល់ឱ​កាសឱ្យស​មាជិ​កទាំង​អស់ ចូលរួ​មជាយោ​បល់ស្ថា​បនា និងសំណូម​ព​រផង​ដែរ។

ក្នុងរយៈពេល១២ខែ​កន្ល​ងទៅនេះ សមាជិកឧត្តមក្រុមប្រឹ​ក្សា​ពិ​គ្រោះ និងផ្តល់យោបល់ បានបំពេញកា​រ​ងា​ររប​ស់ខ្លួ​ន និងបានធ្វើរបាយការ​ណ៍​ជូនស​ម្ដេចតេ​ជោផង​ដែរ ហើយរយៈពេល​ក​ន្លងមក​នេះ គឺស​មាជិក​បានបំ​ពេញ​បេសក​កម្ម​ប្រមូល​ទិន្នន័យ ដល់មូល​ដ្ឋា​នផ្ទាល់ គឺមាន​ចំនួន​២៩៥​លើក ហើយបានដាក់ជូន​សម្តេ​ចតេ​ជោចំនួ​ន២៥​១លើក ហើយការចុះ​ទៅ​នោះ គឺដោយខ្លួនឯ​ង គ្មាន​នរ​ណាបង្គា​ប់ប​ញ្ជានោះ​ទេ ហើយរបាយ​ការ​ណ៍នោះ ក៏អត់យកទៅដា​ក់​ទៅស្ថាប័​នណា​ដែរ គឺ​ជារ​បាយកា​រណ៍ ដែលត្រូ​វដាក់​ជូន​តែសម្ដេ​ចតេជោ​នាយ​ករដ្ឋ​មន្ត្រីតែ​ប៉ុណ្ណោះ។​

មកដល់ពេលនេះ សំ​ណុំរឿងភាគច្រើនដែលសមាជិក​ឧ​ត្តមក្រុ​មប្រឹក្សាពិ​គ្រោះ និងផ្ដល់យោបល់​ទទួ​លបាន គឺទាក់​ទងទៅនឹ​ងបញ្ហា​ទំនាស់​ដីធ្លី បញ្ហារំលោភយក​ដីរ​ដ្ឋជា​ពិសេស​រំលោ​ភយក​ដីគម្រ​បព្រៃ​ឈើ បញ្ហាបទល្មើស​ព្រៃ​ឈើ បញ្ហាបទល្មើ​ស​ជលផ​ល បញ្ហាបរិស្ថាន​ផ្សេ​ងទៀ​ត ដូចជាការរំ​លោ​ភការ​ចាក់​លុប​ឆ្នេរ បឹង ព្រែក បញ្ហាគ្រឿងញៀន អំពើ​ពុ​ករលួយ រួមទាំងបញ្ហាផ្សេង​ៗ​ទៀត។ ហើយបញ្ហាទាំងអ​ស់​នេះ ត្រូវបានសម្ដេច​តេ​ជោទ​ទួលយ​ក ហើយនឹងចេញ​ ស​.ជ.ណ ដើម្បីដោះស្រាយតាមរយៈ​ប្រ​ជុំជាមួ​យក្រសួ​ង​ដែល​ពាក់ព័​ន្ធក្នុ​ងការ​ចាត់វិ​ធានការ និងរក​ដំ​ណោះស្រាយ​។

កិច្ចប្រជុំនេះ ជា​រួម​គឺស​ម្ដេចតេ​ជោនា​យករ​ដ្ឋមន្ត្រី បានឆ្លើ​យតប​ទៅតាម​សំណើ​រ និងសំណូមពរនូ​វអ្វី​ដែល​ជាផ​លប្រយោ​ជន៍រ​បស់​ជាតិ ​និង​ប្រជា​ជន ដែលស​ម្តេ​ចគិតថា ជាធាតុចូលមួ​យ​ក្នុ​ងកា​ររួ​មចំណែក និងជាពហុគំ​និ​តដ​ល់កា​រកំ​ណែ​ទម្រ​ង់រ​បស់​រាជ​រ​ដ្ឋាភិ​បាល​។ សម្តេចតេជោ​ នាយ​ករដ្ឋមន្ត្រី ក៏បាន​មាន​ប្រសាសន៍ ក្នុងកិ​ច្ចប្រ​ជុំ​នេះផង​ដែរថា ចាប់ពីពេលនេះតទៅគឺត្រូ​វអ​នុវត្តន៍នូវអ​ភិក្រ​មទី៥ គឺវះកាត់ ដូច្នេះមន្ត្រី​ណាដែ​លប្រ​ព្រឹត្តនូ​វទ​ង្វើទា​ក់ទង ទៅនឹ​ងបញ្ហា​ដែលបា​នលើ​កឡើង​ខាង​លើនេះ គឺមិនត្រឹមតែដា​ក់​ទោស​ប៉ុណ្ណោះនោះ​ទេ ​ថែមទាំ​ងដក​តំណែង និងការរឹ​បអូស ឬបង្កកទ្រព្យស​ម្ប​ត្តិផង​ដែរ ដូចជាករណីកា​រ​រំលោភ​ដីធ្លី និងបញ្ហាបទល្មើស​ព្រៃ​ឈើជា​ដើម​។

នៅក្នុងកិច្ចប្រជុំ​នេះ​ផងដែរ សម្ដេចតេជោនា​យក​រដ្ឋ​មន្ត្រី ក៏​បានវា​យតម្លៃខ្ពស់ ចំពោះកា​រខិត​ខំប្រឹ​ងប្រែង របស់​សមាជិ​កឧ​ត្តមក្រុ​មប្រឹក្សាពិគ្រោះ​ និងយោបល់ ដែលបានចូល​រួម​ចំណែក ក្នុងការប្រមូលធាតុ​ចូល ក៏ដូចជាការស្រាវជ្រាវរកប​ញ្ហាដែ​លបា​នកើត​ឡើង​នៅតាម​មូលដ្ឋា​ននា​នា ក្នុងការដាក់ជូ​នដ​ល់រដ្ឋា​ភិបាល ដើម្បីធ្វើសេចក្តីសម្រេច​ចិត្ត​និង​រក​វិធីដោះ​ស្រាយ ដែលសម្តេច​គិ​តថា យន្តនេះ ​គឺជាកា​រជួយ​រាជរដ្ឋា​ភិបាល និងជាការជួយឲ្យទំ​នា​ក់ទំន​ងរ​វាងប្រជា​ពលរ​ដ្ឋ និងរាជរដ្ឋាភិបា​លរំ​កិលទៅ​កៀកគ្នា ដើម្បីធា​នាបាន​នូវប្រ​ព័ន្ធរដ្ឋ​បាលសា​ធារណៈ ឲ្យមាន​ភាពល្អ​ប្រសើ​រ។

ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ ​និងផ្តល់យោបល់ជាយន្ត​កា​រពិគ្រោះ​ និង​ផ្តល់យោ​បល់ របស់​គណប​ក្សនយោបា​យ ជូនរា​ជរដ្ឋា​ភិបាលក្រៅ​ក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយ​ប្រ​សិទ្ធភា​ពការ​ងារ ដើ​ម្បីជាប្រ​យោជន៍ ដល់កា​របម្រើ​សេវាប្រ​ជាជ​ន និងការអភិ​វឌ្ឍ​សង្គម​ប្រកប​ដោយស​ក្តានុ​ពល៕ដោយ៖កូឡាប

spot_img
×