Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​ការព្រមាន​របស់ ត្រាំ​មែន​! ឥឡូវ​នេះ​អា​មេ​រិច​ប្រកាស​ផ្តាច់ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​

spot_img

រដ្ឋាភិបាល​អា​មេ​រិច​បាន​កាត់​ផ្តាច់​ជំនួយ​សន្តិសុខ​ស្ទើរតែ​ទាំងស្រុងដ​ល់​ប្រទេ​សប៉ា​គី​ស្ថាន ដោយ​មហាអំណាច​យោធា​ពិភពលោក​នេះ​លើកឡើងថា ប៉ា​គី​ស្ថាន​បរាជ័យ​ក្នុង​ការដោះស្រាយ​ជាមួយនឹង​បណ្តាញ​ភេ​វរ​ករ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ទឹកដី​របស់​ខ្លួន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ក្រសួងការបរទេស​អា​មេ​រិច បាន​និយាយថា ការ​ផ្តាច់​ជំនួយ​នេះ​នឹង​បន្ត​កើតមាន​ឡើង​រហូត ទាល់តែ​រដ្ឋធានី Islamabad (​រដ្ឋធានី​របស់​ប៉ា​គី​ស្ថាន​) ចាត់​វិធានការ​ប្រឆាំង​នឹង​បណ្តាញ​ភេ​វរ​ករ Haqqani និង​ក្រុម​តា​លី​បង់​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​។​

​ការប្រកាស​ផ្តាច់ជំនួយ​នេះ​កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​បាន​ព្រមាន​ប៉ា​គី​ស្ថាន និង​បាន​ចោទ​ប៉ា​គី​ស្ថាន​ថា បាន​កុហក និង​មិន​គោរព​អា​មេ​រិច ខណៈ​ដែល​ទទួល​ជំនួយ​ពី​អា​មេ​រិច​រាប់ពាន់​លាន​ដុល្លា​។​

​ជុំវិញ​ការចោទប្រកាន់​របស់​ត្រាំ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឆ្លើយតប​យ៉ាង​លឿន​មក​វិញ​ថា ខ្លួន​បាន​ធ្វើ​កិច្ចការ​យ៉ាងច្រើន​ដើម្បី​អា​មេ​រិច ជួយ​អា​មេ​រិច​កំទិច​ពួក​អាល់​កៃ​ដា តែ​បែរជា​ទទួលបាន ការប្រមាថ និង​ការមិនទុកចិត្ត​ត្រឡប់មកវិញ​។​

​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ប៉ា​គី​ស្ថាន​បាន​ធ្លាក់ចុះ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ​ឡើងកាន់តំណែង ហើយ​កាលពី​ខែ សីហា​ឆ្នាំ​មុន លោក ត្រាំ បាន​ថ្លែងថា ប្រទេស​ប៉ា​គី​ស្ថាន​ជារឿយៗ​ផ្តល់​ទី​ជំរក​យ៉ាង​មាន​សុវត្ថិភាព​ដល់​ក្រុម​ភេ​វករ​៕ សុភ័ក្ត្រ​

spot_img
×