Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្រ្តសម្រាប់ថ្ងៃព្រហស្បតិ៍ទី ២៩ ខែសីហា ឆ្នាំ២០១៩

spot_img

ឆ្នាំជូត

រាសីខ្ពស់ត្រដែត។ ការងារលោកអ្នកនៅថ្ងៃនេះផ្តល់ផលល្អសម្រាប់សម្រេចចិត្តកិច្ចការងារសំខាន់អ្វីមួយ ព្រោះ​ថា ផលល្អតែងហុចមកវិញជានិច្ច។ ក្នុងថ្ងៃនេះដែរបើលោកអ្នកគិតចង់ផ្លាស់ប្តូរការងារអាចជាពេលវេលាល្អប្រពៃមួយផងដែរ។ អ្នកធ្វើជំនួញទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សផង ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកហើយ៕

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាជួបបញ្ហាលំបាកច្រើនដូចនេះត្រូវតស៊ូអត់ធ្មត់បន្តិចទើបឆ្លងផលលំបាកទាំងនេះទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ស្រួលចិត្តអញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយឡើយ។ការធ្វើដំណើរឆ្ងាយជិតតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។

រីឯមនោសញ្ចេតនា បញ្ហាគូស្នេហ៍កំលោះក្រមុំកើតការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាខ្លះកើតឡើង៕

ឆ្នាំខាល

រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីត្រូវដោះស្រាយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតពីរឿងតូចតាចរីកជាធំណាស់។ អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីលេចធ្លោទេគឺបើចង់រកស៊ីជួញ​ដូរ​ឬធ្វើអ្វីធំដុំច្រើនតែងមិនសម្រេចជោគជ័យដូចគាប់បំណងនោះឡើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំថោះ

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចាបណ្តាក់ទុនឬការធ្វើកិច្ចសន្យាអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជួបបញ្ហាត្រូវបង់ទាំងទ្រព្យនិងកម្លាំងនៅគ្រាខាងមុខ។

រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

ឆ្នាំរោង

រាសីល្អជាមធ្យម។ ថ្ងៃនេះការប្រកបកិច្ចការសព្វបែបយ៉ាងពុំសូវសុខស្រួលខ្លួនទេ ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។ ក្នុងពេលនេះដែរទាំងស្រ្តីបុរសការប្រកបការងារលោកអ្នកត្រូវតែចេះខ្នះខ្នែងនិង​បែងចែកឱ្យបានច្បាស់លាស់ទើបមិនមានភាពចម្រូងចម្រាស់កើតឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹកកុំលង់លក់តែរឿងស្នេហានាំ​ខាត​បង់ការងារនិងការសិក្សា៕

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺដូចសព្វមួយដងហើយទោះធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញទោះជួបភាពរកាំរកូសច្រើនបន្តិចក្តីតែយ៉ាងណាផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាប្រុសស្រីបើមានការជ្រើសរើសគូស្រករចូរចេះពិនិត្យពិច័យបន្តិចព្រោះច្រើនជួប​គូកម្មច្រើនជាងគូព្រេងណាស់ ៕

ឆ្នាំមមី

រាសីល្អជាមធ្យម ។ ក្នុងថ្ងៃនេះការបំពេញការងារទាំងស្រ្តីបុរសច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេតែយ៉ាង​ណា​បើមានការប្រយ័ត្នប្រយែងប្រឹងពុះពារតែងជោគជ័យផង។ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយ​សារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើងដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងជម្លោះវិវាទច្រើន ៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារបានពេញទីពីព្រោះថា ផលល្អតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនា បញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕

ឆ្នាំវក

រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាដំណើរជីវិតមានកម្រិតត្រឹមមធ្យម ហេតុនេះបញ្ហាល្អអាក្រក់ឃើញថានៅលាយឡំគ្នាច្រើនពិសេសឱ្យប្រយ័ត្នទំនាស់កើតចេញមកពីភាពរឹងរូសតែម្តង។ចំពោះអ្នកប្រកបរបរររកស៊ីជួញ​ដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។ការធ្វើដំណើរទៅទិសពាយ័ព្យពុំសូវមានសុវត្តិភាពទេគួរប្រយ័ត្នប្រយែងបន្តិចទើបប្រពៃបំផុត។

រីឯមនោសញ្ចេតនា បញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូក​ឡំ៕

ឆ្នាំរកា

រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងទទួលរងផលប៉ះទង្គិចខ្លះៗកើតឡើង ហេតុនេះត្រូវអត់ធ្មត់ខ្លះទើបប្រសើរ។ដោយឡែកសម្រាប់អ្នកប្រកបការងាររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលជួបសភាពតានតឹងបន្តិចវិញហើយទាល់តែខិតខំខ្លាំងទើបអាចរកកម្រៃគ្រាន់កក់ក្តៅទៅរួច។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕

ឆ្នាំច

រាសីល្អជាមធ្យម។ ថ្ងៃនេះការប្រកបកិច្ចការសព្វបែបយ៉ាងពុំសូវសុខស្រួលខ្លួនទេហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។ក្នុងពេលនេះដែរទាំងស្រ្តីបុរសការប្រកបការងារលោកអ្នកត្រូវតែចេះខ្នះខ្នែង និង​បែងចែឱ្យបានច្បាស់លាស់ទើបមិនមានភាពចម្រូងចម្រាស់កើតឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹកកុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារនិងការសិក្សា៕

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬរឿងរាវល្អៗចូលមកឱ្យសប្បាយចិត្តផង។ ដោយ​ឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញគ្រាន់កក់ក្តៅ ។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕

spot_img
×