Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ចំនួន ០៦​នាក់ មាន​ម្នាក់​សារភាពថា​ខ្លួន​ទៅ​ទិញ​ថ្នាំញៀន​ពី​មនុស្ស​ប្រុស​មិន​ស្គាល់ឈ្មោះ នៅ​សង្កាត់​ស្វាយប៉ាក​

spot_img

​ស្រុក​ខ្សាច់កណ្តាល​៖​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) កើតហេតុ​ថ្ងៃទី​២៨​សីហា​២០១៩ វេលា ម៉ោង ១៥និង៣០​នាទី ចំណុច ភូមិ​ស្វាយ​អាត់​លេី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

​ជនសង្ស័យ​ចំនួន ០៦​នាក់​ត្រូវ​ចាប់ខ្លួន ៖

១-​ឈ្មោះ ហេង គឹម​ទី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​) ។

២-​ឈ្មោះ ទូច រ៉ា​ទី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​លក់​ថ្នាំញៀន ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយ​អាត់​លេ​ី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។

៣-​ឈ្មោះ យិន បញ្ញា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។

៤-​ឈ្មោះ អុន ជ័យ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កូនជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។

៥-​ឈ្មោះ ម៉ាប់ ខួច ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កូនជាង​ក្រឡឹង មាន​ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។

៦-​ឈ្មោះ រឿន សុខ​មួយ​គា ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​៖-​សម្ភារៈ​សម្រាប់​ប្រើប្រាស់ និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន ។

២-​ទូរ​ស័​ព្ច​ចំនួន​០៣​គ្រឿង ម៉ាក​OPPO ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង ម៉ាក​ណូគា សេរី​១០៥ ពណ៌​ខ្មៅ ០១​គ្រឿង និង​ម៉ាក​ណូគា សេរី​១២៨០ ពណ៍​ក្រហម ០១​គ្រឿង ។

​កន្លងមក​ឈ្មោះ ទូច រ៉ា​ទី ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​នៅក្នុង​មូលដ្ឋាន ។

មុនពេល​កើតហេតុ មាន​ប្រជាជន​ល្អ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទូច រ៉ា​ទី មានការ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន ភ្លាមនោះ​កម្លាំង​ជំនាញ​ស្រុក បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​តា​មាក់ បាន​ចុះបង្ក្រាប​ហេី​យ​ឃាត់​ជនសង្ស័យ​បាន ០៦​នាក់ និង​រក​ឃេី​ញ​វត្ថុតាង​ដូច​បាន​រៀបរាប់​ខាង​លេី ។ បន្ទាប់មក​សមត្ថកិច្ច​នគរបាល បាន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី ។​

​ក្រោយពី​ធ្វើការ​សាកសួរ​ឈ្មោះ ទូច រ៉ា​ទី បាន​ឆ្លេី​យ​សារភាពថា​ខ្លួន​ទៅ​ទិញ​ថ្នាំញៀន​ពី​មនុស្ស​ប្រុស​មិន​ស្គាល់ឈ្មោះ នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ទិញ​ម្តងៗ តម្លៃ ១៥០០០០​រៀល ដេី​ម្បី​យកមក​រំលែក​លក់​បន្ត ។​

​បន្ទាប់មក​សមត្ថកិច្ច​នគរបាល បាន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី ៕​ ដោយ ៖ កូឡាប

spot_img
×