Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រហាត់ទឹក​ដែលមាន​ប្រវត្តិ​តាំងពី​ទសវត្ស​ទី​៦០ នឹងធ្វើ​ការជួសជុល​ឡើងវិញ​ឆាប់ៗ​នេះ

spot_img

​សៀមរាប ​៖ ​រហាត់ទឹក​ឈើ​ដ៏​ធំ​មួយ​ដែលជា​អត្តសញ្ញាណ​មួយ​របស់​ខេត្តសៀមរាប មាន​ទីតាំង​ស្ថិតក្នុង​ទីតាំង​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ក្នុង​ឧទ្យាន​អង្គរ នឹងត្រូវ​រៀបចំ​ពិធី​ក្រុង​ពលី​ជួសជុល​ឡើងវិញ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ​។

​បច្ចុប្បន្ន រហាត់ទឹក​នេះ​សល់​តែ​រូបរាង តែមាន​សភាព​ពុកផុយ​និង​ខូចខាត​ធ្ងន់ធ្ងរ​មិនអាច​ដំណើរការ​បានឡើយ​។ ដោយ​មើលឃើញ​ពី​តម្លៃ​ដ៏​មាន​សារសំខាន់​ក្នុងការ​ថែរក្សា​អត្តសញ្ញាណ​របស់​ខេត្តសៀមរាប ក៏ដូចជា​ការ​ផ្តល់នូវ​តួនាទី​ដល់​រហាត់ទឹក​នេះ​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ព្រះ​តេជគុណ ព្រះ​សទ្ធម្ម​ប្ប​កាស​នី បណ្ឌិត តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា បានទទួល​ជំនួយ​សប្បុរស​ពី​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នូវ​ទឹកប្រាក់​ចំនួន​៩​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ជួសជុល​រហាត់ទឹក​នេះ​ឡើងវិញ​។​

​បច្ចេកទេស​នៃ​ការជួសជុល​នឹងធ្វើ​ឡើង​តាម​បច្ចេកទេស​ទំនើប ប៉ុន្តែ​រក្សា​នូវ​រចនាបទ​បុរាណ ដែលជា​កេរ​មរតក​ដូនតា និង​រក្សាបាន​ទាំងស្រុង​នូវ​រូបភាព​ដើម​របស់​រហាត់​។ ក្រៅតែពី​ការជួសជុល​រហាត់ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​រៀបចំ​ច្រាំង និង​សួនច្បារ​អម​សងខាង​ជណ្តើរ​ដើម្បី បន្ថែម​សោភ័ណភាព​ស្រស់បំព្រង​អាចឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា បាន​ស្គាល់ និង​បានដឹង​ច្បាស់​ពី​គុណ​តម្លៃ​វប្បធម៌​ជាតិខ្មែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×