Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ “​អាថ៌កំបាំង​ក្នុង​សេត​វិមាន​” ត្រូវ​បែកធ្លាយ ប្រធានាធិបតី​ត្រាំ ហាម​បុគ្គលិក​មិនឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ឯកជន​

spot_img

​សារ​ព័ត​មាន CBS បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​លេខាធិការ​សារព័ត៌មាន​សេត​វិមាន Sarah Huckabee Sanders នៅ​ថ្ងៃ​ទី ៤/១ ឲ្យដឹងថា ៖ បញ្ហា​សន្តិសុខ និង​ការឯកភាព​បណ្តា​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​សេត​វិមាន ជា​អាទិភាព​លំដាប់​ដំបូង​របស់​រដ្ឋការ ត្រាំ ។ ហេតុនេះ ចាប់តាំងពី​សប្តាហ៍ ក្រោយ​ការប្រើប្រាស់​រាល់​បរិក្ខារ​ឯកជន​ចំពោះ​បណ្តា​បុគ្គលិក ក៏ដូចជា​ភ្ញៀវ​ដែល​មក​ទស្សនា ត្រូវ​ហាមឃាត់​នៅ​ស្លាប​ខាងលិច​វិមាន​។​

​ស្លាប​ខាងលិច​សេត​វិមាន រួម​មាន​បន្ទប់​ពងក្រពើ Oval ដែល​ជា​បន្ទប់​ធ្វើកា​ររ​បស់​ប្រធានាធិបតី​ត្រាំ និង​ជា​កន្លែង​ដែល​លោក​ធ្វើ​បដិសណ្ឋារកិច្ច​មេដឹកនាំ​បរទេស ហើយ​រួមទាំង​ការិយាល័យ​របស់​បណ្តា​ជំនួយការ​ជិតដិត​របស់​លោក​ត្រាំ​។​

​មុន​នោះ​ប្រធានាធិបតី​ត្រាំ ធ្លាប់​បាន​រអ៊ូរទាំ​ជុំវិញ​បញ្ហា​ព័ត៌មាន​ដែល​ពុំ​ទាន់​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រកាស​ផ្សាយ​នៅ​សេត​វិមាន បែរ​ជា​បែកធ្លាយ​ចេញ​ក្រៅ រួច​មាន​វត្តមាន​លើ​ទំព័រ​កាសែត​ទៅវិញ​។​

​ឥរិយាបថ​ខាង​លើ​របស់​សេត​វិមាន ត្រូវបាន​បង្ហាញ​ឡើង​បន្ទាប់ពី​ការ​ដកស្រង់​ខ្លឹមសារ​មួយ​ចំនួនៃ​សៀវភៅ មាន​ចំណងជើង​ថា “Fire and Fury: Inside the Trump White House” របស់​អ្នកសារព័ត៌មាន Michael Wolff​។ សម្រង់​ខ្លឹមសារ​ខ្លះៗ​នៃ​សៀវភៅ​នេះ បាន​បង្ហាញ​ឲ្យ​សារ​ធា​រណ​ជន​បានដឹង​នូវ​រឿងរ៉ាវ​មួយចំនួន ដែលជា “​អាថ៌កំបាំង​ក្រោយ​ឆាក​” របស់​ប្រធានាធិបតី​ត្រាំ និង​រដ្ឋការ​អាមេរិក​។​

​តាម CBS អ្នកនិពន្ធ Michael Wolff បាន​ប្រាស្រ័យ​ទាក់ទង​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​បុក្គលិក ក្នុង​កងកម្លាំង​ដណ្តើម​សន្លឹកឆ្នោត​របស់​លោក​ត្រាំ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើការ​នៅ​ស្លាប​ខាងលិច​សេត​វិមាន​។ តាម​អ្នកស្រី Sanders ដែល​ជា​លេខាធិការិនី​សារព័ត៌​មាន ប្រាប់​ទៅ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ ៣/១ មាន​ការសន្ទនា​ប្រមាណ ១២​លើក ជាមួយ​អ្នកនិពន្ធ Wolff និង​មន្ត្រី​នៃ​សេត​វិមាន​។ សេត​វិមាន​ក៏​បាន​ធ្វើ​ការស្តីបន្ទោស​សៀ​វ​ភៅ​ដែលទ​ម្លាយ​ចេញ​រឿងរ៉ាវ “​អាថ៌កំបាំង​” ក៏​ដូចជា​អ្នក​ដែល​បាន​សហការ​ជាមួយ​អ្នកនិពន្ធ​សៀវភៅ​នេះ​៕ ចន្ទ្រា​

spot_img
×