Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​នូវ​វិធានការ​ការងារ​អប់រំ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើពុករលួយ តទៅទៀត​

spot_img

ភ្នំពេញ​ ៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​លើកទឹកចិត្ត​ដល់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ឱ្យ​បន្ត​នូវ​វិធានការ​ការងារ​អប់រំ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើពុករលួយ តទៅទៀត ហើយ​ត្រូវ​​ឈ្លាសវៃ​ពេល​ប្រឈម​នឹង​ឧបសគ្គ​នានា​ដែល​អាច​កើតមានឡើង ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​សេចក្តីជូនដំណឹង​ស្ដីពី​​កិច្ចប្រជុំ​លើក​ទី​៤៩ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)​នៅ​រសៀល​ ​ថ្ងៃ​ពុធ ទី​២៨​ខែសីហា ឆ្នាំ​២០១៩ នៅ​អង្គភាព​ប្រឆាំង​​​អំពើពុករលួយ ដោយបាន​ដំណើរការ​ក្រោម​អធិបតីភាព លោក តុ​ប សំ ប្រធាន​​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០១៩ ដែលមាន​ជាអាទិ៍ ៖ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​​មន្ត្រី​ដែល​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន ៣២១​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។ មន្ត្រី​ចំនួន ១៤​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ​មន្ត្រី​​ដែល​​ត្រូវបាន​បញ្ឈប់​ពីមុខ​តំណែង​ចំនួន ១​រូប និង​មន្ត្រី​ចប់​អាណត្តិ ឬ​ចូលនិវត្តន៍​ចំនួន ២៧​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​ចុងក្រោយ​របស់ខ្លួន​។​

​បាន​បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​៣​ករណី តាម​តម្រូវការ​ស៊ើបអង្កេត ។​

​លោក​ទេសរដ្ឋមន្ដ្រី បាន​ថ្លែងថា ពាក្យ​ប្តឹង​ក្នុង​ខែ​មាន ៧២​ពាក្យ​ប្តឹង (​អនាមិក ១៥​ពាក្យ ស្មើនឹង ២១% នៃ​ពាក្យ​ប្តឹង​សរុប​។ ស្ថាប័ន បុគ្គល​ពាក់ព័ន្ធ​ពាក្យ​ប្តឹង​ចំនួន ១៥ បាន​បំភ្លឺ​បកស្រាយ ការចោទប្រកាន់​របស់​ម្ចាស់​បង​មកលើ​ខ្លួន ។ បាន​កោះហៅ​បុគ្គល ដែល​រង​បណ្តឹង​ចំនួន ១០​រូប មក​ស្តាប់​ចម្លើយ ឬ​បំភ្លឺ​ពាក្យ​ប្តឹង​២៥​ករ​ណ៍ ត្រូវបាន​វិភាគ និង​ស្រាវជ្រាវ​បឋម គឺ​មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឬ​មិនមាន​តម្រុយ​នៃ​អំពើពុករលួយ​ទេ បាន​ជូន​ស្ថាប័ន និង​បុគ្គល​ពាក់ព័ន្ធ​ធ្វើការ​បំភ្លឺ​ចំនួន ៣៩​ករណី ដែល​ពាក់ព័ន្ធ​ពាក្យ​ប្តឹង​។ បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ ៣៤​លើក ។​

​បាន​សង្កេតការណ៍​ការ​ដេញថ្លៃ និង​ការពិគ្រោះ​ថ្លៃ ចំនួន ១៣៥​គម្រោង ។​

​នគរបាលជាតិ សរុប ២០​រូប ប្រជុំ​នៅ​រដ្ឋធានី​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី អំពី​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​រៀបចំ​ដោយ​ក្រុម​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឆាំង​ការសម្អាត​ប្រាក់​ (APG) ។ ប្រទេស​កម្ពុជា ត្រូវបាន​កើន​ពិន្ទុ​ល្អ​មួយទៀត ក្នុងការ​ប្រឹងប្រែង​នាំ​ប្រទេស​ចេញពី​បញ្ជី​ប្រផេះ ។​

​លោកស្រី អ៊ូ ស៊ីថា ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​អំពី​លទ្ធផល នៃ​ការសង្កេត​ទៅលើ​ការប្រឡង​សញ្ញាបត្រ​​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ហើយ​អង្គ​ប្រជុំបាន​វាយតម្លៃថា ការប្រឡង​នៅតែ​ដំណើរការបាន​យ៉ាង​ល្អ ជាពិសេស​​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈមេប្រយោគ​​ប្រធាន​មណ្ឌល អប្បមាទ ជំនួយការ​អប្បមាទ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី​​មន្ទីរ​ជុំវិញ​ខេត្ត ដោយ​មានការ​រំលឹក​ពី​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ សុទ្ធតែ​បាន​លើកកម្ពស់​ការទទួលខុសត្រូវ ហើយ​មាន​កិច្ចការ​ខ្លះ​មានការ ខិតខំ​បាន​ច្រើនជាង ល្អ​ជាង ពី​ឆ្នាំ​កន្លង​ទៅ​ទៀត ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹង​នូវ​បាតុភាព​អសកម្ម ដែល​បានធ្វើ​កំណត់ហេតុ មានតែ​១០​ករ​ណ៍ (​អនុរក្ស ៣​ករ​ណ៍​-​គណៈកម្មការ​កណ្តាល​​ករណី​-​បេក្ខជន ៥​ករណី​-​បុគ្គល​គ្មាន​សមត្ថកិច្ច ១​ករណី​) ។ ដោយឡែក​បាតុភាព​ផ្សេងទៀត​ក្រៅពីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹងធ្វើ​ការ​បូកសរុប​នៅពេល​ក្រោយ ។​

ការប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល​ឆ្នាំ​២០១៩ សម័យ​ប្រឡង ១០-១១ សីហា​២០១៩ ដែលមាន​បេក្ខជន ១១៨៨៦​នាក់ ហើយ​ជ្រើសរើស​តែ ១៣០០​រូប (១១%) នៅ​៣)​មណ្ឌល (​បាក់​ទូក​-​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​) ។ ការប្រឡង​នេះ​មាន​លោក តែ គុយ​សៀង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​​ជា​ប្រធាន​គណៈកម្មការ​ប្រឡង និង​មាន​ថ្នាក់ដឹកនាំ​មន្ត្រី​សុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ​ ៦៥៤​នាក់ ជា​សមាជិក​គណៈកម្មកា​រ​។​

​អនុគណៈកម្មការ ដែល​ធ្វើឱ្យ​ការប្រឡង​នេះ​​ដំណើរការ​ដោយ​តម្លាភាព​យុត្តិធម៌ និង​ជា​តំ​រូ ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​សូម​កោតសរសើរ​លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​របស់​ក្រសួងសុខាភិបាល ដែល​
​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចាត់ចែង​ដំណើរការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​បាន​យ៉ាង​ល្អ​ប្រពៃ ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម​កោតសរសើរ​ជាពិសេស​នូវ​គ្រូ​កំណែ​២​រូប​គឺ​លោក សៀង សុរិយា (​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​) និង​លោកស្រី អ៊ុត លក្ខិណា (​មន្ទីរពេទ្យ​កុមារ​ជាតិ​) ដែលមាន​ជំហរ​ល្អ​មិន​ព្រម​ទទួល​សា​គុណ ជិត​១​ម៉ឺន​ដុល្លារ​ពី​បេក្ខជន​ម្នាក់​ដើម្បី​ផ្តល់​ពិន្ទុ​ល្អ​ណាមួយ​នោះឡើយ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែលជា​ស្ថាប័ន​ត្រត​ពិនិត្យ​ការអនុវត្ត​គ្រប់​សកម្មភាព​របស់​​អង្គភាព​​ប្រឆាំង​អំពើពុករលួយ បាន​អបអរសាទរ ចំពោះ​រាល់​ប្រតិបត្តិការ ដែល​បាន​ដំណើរការ​ប្រកបដោយ​​វិជ្ជាជីវៈ គន្លង​ច្បាប់ និង​នីតិវិធី​ត្រឹមត្រូវ បម្រើ​បាន​ថែមទៀត នូវ​អភិក្រម​ទាំង​៥​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​
​គឺ ផ្ទះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​​អាណត្តិ​​ទី​៦​នៃ​រដ្ឋសភា ៕​ ដោយ​៖​កូ​ឡាប​

spot_img
×