Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របរ​ដាំ​បន្លែ​សាឡា​ត់​តាមបែប​ទំនើប ផ្តល់​ផលចំណេញ​ទាំង​ពេលវេលា ទាំង​ប្រាក់ចំណូល​

spot_img

​បាត់ដំបង ​៖ របរ​ដាំ​ដំណាំ​បន្លែ​សាឡា​ត់ និង​គីន​ឆាយ​តាមបែប​ទំនើប​លើទឹក ផ្តល់​ផលចំណេញ​ច្រើន​ទាំង​ពេលវេលា ទាំង​ប្រាក់ចំណូល​។​

លោក សៅ ស៊ិន​ហាច វ័យ​៣៩​ឆ្នាំ​ជា​គ្រូបង្រៀន​រស់នៅក្នុង​ភូមិ​វត្ត​គរ បាន​រៀបរាប់​អោយដឹង​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា​៖ ការចាប់យក​របរ​ដាំ​ដុះ​បន្លែ​សាឡា​ត់​និង​បន្លែ​គីន​ឆាយ​នេះ​វា​ជា​មុខរបរ​ផ្សំ​បន្ថែម​មួយទៀត​ដើម្បី​ជួយ​ស្ទួយ​ជីវភាព​គ្រួសារ​អោយ​ប្រសើរឡើង​ក្រៅពី​មុខរបរ​គោល​ជា​គ្រូបង្រៀន​ទាំង​២​នាក់​ប្តី ប្រពន្ធ​ ។ ការប្រកាន់យក​របរ​ដាំ​ដុះ​បន្លែ​តាម​បច្ចេកទេស​ថ្មី នេះ​ដោយសារ​លោក​សម្លឹង​ឃើញ​ពី​ចំណេញ ទាំង​ពេលវេលា ភាពងាយស្រួល ប្រមូល​ផល​បានជា​ប្រចាំ​មិន​ប្រកាន់​រដូវ និង​ទាំង​ការបង្កើន​ប្រាក់ចំណូល​បាន​ច្រើនជាង​ការដាំដុះ​តាមបែប​បុរាណ​ដាំ​ដុះ​ផ្ទាល់​ដី​។​

​បន្ទាប់ពី​ការដាំ​សាកល្បង​ចំនួន​៤​ទៅ​១០​រង ដំបូង​នៅ​អំឡុង​៣​ឆ្នាំមុន​របរ​ខាងលើ​ជួប​នូវ​ការលំបាក​ច្រើន ទាំង​បទពិសោធន៍​ដាំ ក៏ដូចជា​ទីផ្សារ​ផ្គត់ផ្គង់​បន្លែ​មួយ​នេះ​ដែល​ខុសពី​ដំណាក់កាល​សព្វថ្ងៃ​លោក​បាន​ពង្រីក​ទំហំ​ដាំ​ដុះ​រហូតដល់​១៩​រង​នៅលើ​ទឹក តែ​ផុតពី​ដី ដោយ​ក្នុង​មួយ​រង​មាន​ប្រវែង​១៦​ម៉ែត្រ ។ ផល​បន្លែ​ដែល​ហុច​អោយ​ដំណាក់កាល​បច្ចុប្បន្ននេះ​គឺ​បន្លែ​សាឡា​ត់​ចំនួន​៥០​គីឡូក្រាម គីន​ឆាយ​ចំនួន​១០​គីឡូក្រាម ក្នុង​១​ថ្ងៃ ដោយសា​ឡា​ត់​ក្នុង​១​គីឡូក្រាម​លក់បាន​តម្លៃ​៣៥០០​រៀល រីឯ​គីន​ឆាយ​លក់បាន​តម្លៃ​៦០០០​រៀល​ក្នុង​១​គីឡូក្រាម ដូចនេះ​ទូទាត់​ទៅលើ​សេវា​កម្មករ​រួចរាល់​ប្រាក់ចំណូល​អាច​នៅ​ប្រមាណ​២០​ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ​។​

​លោកគ្រូ សៅ ស៊ិន​ហាច បានបញ្ជាក់​បន្តថា​÷ បន្លែ​សាឡា​ត់ និង​គីន​ឆាយ​ចាប់​ពីថ្ងៃ​បណ្តុះ​ពូជ​ដល់​ថ្ងៃ​ដក​ប្រមូល​ផល​មាន​រយះពេល​៣៧​ថ្ងៃ​ងាយស្រួល​ថែទាំ​ទោះជា​រដូវប្រាំង​មេឃ​ក្តៅ និង​រដូវវស្សា​មាន​ទឹកភ្លៀង​ស្រោចស្រព​ច្រើន​ដោយ​គ្រាន់តែ​មើលថែ​ទឹក​ក្នុង​ទុយោ​និង​រក្សា​សារធាតុចិញ្ចឹម​ក្នុង​១​ខែម្តង​ប៉ុណ្ណោះ វា​មានតម្លៃ​ខ្ពស់ ទីផ្សារ​ទូលាយ បច្ចុប្បន្ន​បន្លែ​ដាំ​យក​ស្លឹក​របស់លោក​ផ្គត់ផ្គង់​តាម​កន្លែង​លក់​បាញ់ឆែវ និង​តាម​បណ្តា​ភោជនីយដ្ឋាន​ក្នុង​ក្រុង​មួយចំនួន​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ទូទាំង​ខេត្តបាត់ដំបង​បន្លែ​គ្រប់មុខ​ដែល​កសិករ​ដាំ​ដុះ​បានគិត​ត្រឹម​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះ​ សរុប​ចំនួន​៨៦៩​ហិកតា ស្មើ​ចំនួន​៥១,៧៣% នៃ​ផែនការ​ចំនួន​១៦៨០​ហិកតា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×