Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ឪពុកចុង ពាក់​ពពាក់​ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​

spot_img

​ខេត្តព្រះវិហារ ​៖ ​ជនសង្ស័យ​ជា​ឪពុក​តណ្ហា​ក្រាស​ចាប់រំលោភ​កូនចុង​អាយុ​៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​សាកសួរ​បំភ្លឺ និង​កសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូនទៅ អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ។​

កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ឪពុកចុង ពាក់​ព័​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​។ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃទី​២៧ ខែ សីហា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១៦​នឹង​៣០​នាទី នៅ​ចំ​ណុ​ភូមិ​អន្លង់វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ ភ​.​ស​.​ន អាយុ ០៩​ឆ្នាំ មុខរបរ​សិស្ស​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉​ល ភារៈ អាយុ​៣៥​ឆ្នាំ មុ​មុខរបរ​កសិករ​។ អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​កម្លាំង​ជំនាញ​សហការ​ជាមួយ​ការិយាល័យ​កិច្ចការនារី​ស្រុក​ជាំ​ក្សាន្ត បញ្ជូន​ជនរងគ្រោះ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្ត​។​

​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩ អំពើ​ដ៏​ថោកទាប​ដែល​សង្គម​ស្អប់ខ្ពើម​ហើយ​ច្បាប់​ក៏​មិនអាច​នឹង​អត់ឱន​ឲ្យ​បាន​នោះ គឺ​ករណី​ឪពុកចុង​ចិត្តអប្រីយ​តណ្ហា​ជាស​ត្វ​តិរច្ឆាន ដែល​បាន​ចាប់រំលោភ​កូនចុង​របស់​ខ្លួនឯង ដែលមាន​អាយុ​ទើបតែ​៩​ឆ្នាំ ពេល​ម្តាយ​ក្មេងស្រី​រងគ្រោះ​ទៅ​ស្រែ ហើយ​ទុក​កូនស្រី​នៅផ្ទះ​ជាមួយ​ឪពុកចុង​។​

​លោក​អនុសេនីយ៍ទោ ចាន់ ហ៊ុន​មេ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កន្ទួត បានអោយដឹងថា នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ ម្តាយ​ក្មេងស្រី​ដែល​រងគ្រោះ បាន​ទៅ​មើល​ស្រែ​ពេញ​១​ថ្ងៃ ទុក​កូន​នៅផ្ទះ​ជាមួយ​ឪពុកចុង តែដោយសារ​ឪ​កាស​ល្អ នូវពេលដែល​ក្មេងស្រី​រងគ្រោះ​វិល​មកពី​សាលារៀន​វិញ​ឪពុកចុង​ក៏​ដើរទៅ​ក្រោយ​ផ្ទះ យក​លេះ​ធ្វើជា​បោចស្មៅ​នៅ​ខាងក្រោយ​ផ្ទះ តែដោយសារ​ឱកាស​ស្ងាត់​ល្អ​នោះ​ឪពុក​ចិត្ត​តិរច្ឆាន ក៏​ហៅ​កូនស្រី​ដែលជា​ជនរងគ្រោះ ទៅក្រោយ​ផ្ទះ​ក៏​ចាប់រំលោភ​នៅលើ​ស្មៅ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×