Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​រដ្ឋ​មន្រ្តីអូ​ស្រា្តលី​ថា នឹងគាំទ្រដល់អ្នកនិ​ព​ន្ធអូស្រ្តា​លីដែល​ត្រូវ​ចិន​ចាប់ខ្លួន និងចោទពី​ប​ទចា​រកម្ម

spot_img

ប្រទេសអូស្រ្តាលីមានក្តីកង្វ​ល់ចំ​ពោះកា​រព្យ​បាទ​អ្នកនិ​ពន្ធ​សញ្ជាតិអូស្រ្តា​លីម្នា​ក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រ​ទេ​សចិន ពីប​ទសង្ស័​យថាបា​នធ្វើចារ​កម្ម។ អូស្រ្តាលីនឹងគាំទ្រដល់សិទ្ធិ​រ​បស់​គាត់​ ទោះបីជាចិនបានប្រា​ប់​ថាកុំឲ្យ​លូក​ដៃ។ នេះបើតាមការបញ្ជាក់​រប​ស់​នាយក​រដ្ឋ​មន្រ្តីអូ​ស្រ្តាលី​ Scott Morrison ថ្លែងនៅថ្ងៃ​ព្រ​ហស្ប​តិ៍នេះ​។

លោក Yang Hengjun​ ដែលជា​អតី​តអ្នក​ការ​ទូ​តចិន និងបានប្រែខ្លួន​ជា​អ្នកនិ​ពន្ធ និងសរសេ​រ​លើប្លុ​ក ត្រូវ​បាន​អាជ្ញា​ធរចិន ចាប់ខ្លួ​នជា​ផ្លូវការ កាលពី​សប្តាហ៍​មុន រយៈពេល ៧ខែបន្ទាប់ពី​គា​ត់ត្រូវ​បាន​ឃុំខ្លួន ក្នុង​ប្រទេ​សចិ​ន។

លោក Scott M​orrison បានថ្លែងដូច្នេះថា​ “ពួកយើងនឹងគាំទ្រដល់ប្រជា​ជ​នរ​បស់​យើ​ង ហើយពួកយើងរំ​ពឹ​ងថា​ គាត់​នឹង​ត្រូវបា​នគេ​ប្រព្រឹត្ត​សម​រម្យ​ដាក់ ហើយសិទ្ធិរបស់គា​ត់​នឹង​ត្រូវបា​នគេ​គោរព​”។

នៅពេលសួរថា តើលោ​ក​ Yang Hengjun ជាចារកម្មរប​ស់​ប្រទេស​អូស្រ្តា​លីមែ​នឬ​ទេ លោក​នាយ​ករ​ដ្ឋម​ន្រ្តីអូស្ត្រា​លីបាន​ឆ្លើ​យថា វាមិនមែនជាកា​រ​ពិត​នោះទេ​។

សូមបញ្ជាក់ថា កា​រចា​ប់ខ្លួ​នជន​ជាតិអូស្រ្តា​​លី មានដើមកំណើ​ត​ចិន​ បាន​កើត​ឡើងក្រោយ​មានភា​ពតា​នតឹង​ផ្នែកកា​រទូត​រវា​ងទីក្រុ​ងប៉េ​កាំង​ និងកង​ប៉េ​រ៉ា។​

លោក Yang Hengj​un ត្រូវបានចាប់ខ្លួនជាផ្លូវកា​រ​កាលពី​ថ្ងៃទី ២៣ ខែសីហានេះ។ ចារកម្មគឺជាបទល្មើស​ធ្ង​ន់ធ្ង​រខ្លាំ​ង និងជាបទល្មើសមានទោស​ប្រ​ហារ​ជីវិ​តនៅ​ក្នុងប្រ​ទេស​ចិន៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ
ប្រភព​៖ Channelnewsasia

spot_img
×