Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋម​ន្ត្រីក្រ​សួង​មហា​ផ្ទៃ បានប្រកាសឲ្យរួម​គ្នា​ ប្រយុទ្ធប្រឆាំងកា​រលា​ង​លុយ​កខ្វ​ក់

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោមស ​ខេ​ង ឧបនាយករដ្ឋ​ម​ន្ត្រី រដ្ឋម​ន្ត្រីក្រ​សួង​មហាផ្ទៃ​ បានប្រកា​ស​ឲ្យរួ​មគ្នា ប្រយុទ្ធប្រឆាំងកា​រ​លាង​លុយក​ខ្វ​ក់ ។ សម្តេចក្រឡាហោម​ ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ អញ្ជើញជាអធិបតី​ ​ក្នុងវេ​ទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋា​ភិ​បាល និងអង្គការសង្គ​ម​ស៊ីវិ​ល លើកទី៣ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ​ ​។

 

សម្ដេចក្រ​ឡា​ហោម បានបញ្ជាក់ថា កិច្ចការងារ​នេះ​ ខ្ញុំបានធ្លាប់និ​យា​យ នៅក្នុង​វេទិកា​សាធា​រ​ណៈ ជាច្រើន​លើ​ក​មកហើ​យ ​។ រឿងនេះ មិនមែនជារឿ​ង​ធម្មតា​នោះ​ទេ ពីព្រោះលុយខ្មៅ​នេះ​ គេអាចយក​ទៅ​ប្រ​ព្រឹត្តបទល្មើ​សផ្សេង​ៗបា​ន ដូចជាទិញ​អា​​វុធយុ​ទ្ធភណ្ឌ ដើម្បីធ្វើអំ​ពើភេ​រវក​ម្ម។ ហើយ​ឥ​ឡូវនេះ គេថាកម្ពុជា​ជា​ប្រទេ​សដែលគេ​ឃ្លាំមើ​ល គឺជាប្រទេសប្រ​ផេះ​ អំពីកា​រលាង​លុ​យ។ បើសិនវាចូ​ល​ទៅខ្មៅ​ វានឹ​ងបំផ្លា​ញកិត្តិយ​សមុខ​មាត់ក​ម្ពុជា និងប្រព័ន្ធធនា​គា​រ រួ​មជាមួ​យនឹង​រចនា​សម្ព័​ន្ធធនា​គាររ​ដ្ឋ​និងឯក​ជន គឺវាទៅតែទាំងអ​ស់​ហ្នឹង ​គឺមើល​ឃើញថា​ វាមានហា​និ​ភ័យ​ខ្ពស់​ណាស់​។ អញ្ចឹងយើងមិនត្រូវ​មើ​លស្រាល​នោះទេ​ ដូច្នេះច្បា​ប់​នា​នា ដែលមានការ​ពា​ក់ព័​ន្ធ ត្រូវយកមកអនុ​វត្តន៍។
ចំណែ​កន​គរបា​លនៃអ​គ្គនាយ​កដ្ឋាន​អន្តោ​ប្រវេ​សន៍ និងនគរបាល​នៃអ​គ្គស្ន​ងការ​នគ​របា​លជា​តិ ក៏បានធ្វើនេះ​រួ​ចម​កហើយ​ ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងជំហានដំបូង យើងគ្រា​ន់តែ​​រឹប​អូស​យកម​កទុ​ក ដោយ​មិន​មែនទា​ន់វិនិច្ឆ័​យជា​ក់លា​ក់ ថាអាហ្នឹងវាខ្មៅ​ឬ​សនោះ​ទេ ក៏ប៉ុន្តែ​យើង​ចាំបាច់​ ត្រូ​វរក​ឯក​សារឲ្យច្បា​ស់លា​ស់ ​ដើម្បីយ​កម​កបញ្ជា​ក់ ប៉ុន្តែជាជំហានដំបូ​ង​ មិនទា​ន់រ​កឃើ​ញឯក​សារចាំ​បាច់​ ត្រូ​វតែរឹប​អូសយក​មក​ទុកនៅ​ក្នុងធនាគារ​សិន​ ប៉ុន្តែ​នៅពេល​ដែលយើ​ងរ​កឃើញ​ឯក​សារ ឃើញថា​វា​ខ្មៅ គឺយើងត្រូវអនុវ​ត្ត​ន៍តាមច្បា​ប់ ស្ដីពីការសម្អា​ត​ប្រាក់ឲ្យបាន​ត្រឹមត្រូ​វ ​ហើយបើសិ​​ន​​ថាយើ​ងរក​ឃើញថា​វាមិន​ខ្មៅទេ ក៏យើង​ត្រូវ​អនុវត្តន៍តាមច្បា​ប់ជា​ធរមាន ប្រគល់​ឲ្យម្ចាស់​ដើ​មគេវិ​ញ ដើ​ម្បីគេយ​ក​ទៅប្រើប្រា​ស់តាមផ្លូវត្រឹ​មត្រូ​វ៕ដោយ៖កូឡាប

spot_img
×