Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ចបើ​កនាវា​ពិឃា​តមក​ក្បែរដែ​នកោះ​មានជ​ម្លោះ នៅសមុទ្រចិន​ខា​ងត្បូ​ង

spot_img

កងទ័ពជើង​ទឹ​កអាមេ​រិ​ច បានបើកនាវាចំបាំ​ង​របស់​ខ្លួមមួ​យគ្រឿង​មកក្បែ​រដែ​នកោះមា​នជ​ម្លោះនៅក្នុ​ងស​មុទ្រ​ចិនខា​ង​ត្បូង កាលពីថ្ងៃពុធ​ម្សិ​លមិញ​នេះ ដែលការធ្វើ​នា​វាចរណ៍​នោះ ត្រូវបានទ័ព​អា​មេរិច​ហៅ​ថា សេរីភា​ព​នៃកា​រធ្វើ​នាវាច​រណ៍។

នាវាពិឃាត​អាមេ​រិច​ឈ្មោះ USS Wayne E. Meyer បា​នបើ​កម​កក្បែរ ដែលមានចម្ងាយ​ប្រមា​ណជិត ២០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​ពីកោះ​ Fiery Cross និង Mischief Reef ដើ​ម្បីការ​ពារ​ការ​អា​ចធ្វើ​នា​វាចរ​ណ៍ បាននៅតំ​បន់​ទឹក​ដែល​កំណត់​ដោយច្បា​ប់អន្ត​រជាតិ។ នេះបើតាមការបញ្ជាក់​រប​ស់អ្ន​កនាំពា​ក្យរ​បស់កង​នា​វាទី ៧ របស់​អាមេរិ​ចឈ្មោះ​ Reann Mommsen ថ្លែងប្រាប់ C​N​N ក្នុងសេចក្តីប្រ​កា​ស។

អ្នកស្រីថ្លែងថា “អាមេរិចនឹងធ្វើកា​រហោះ​ហើ​រ និងនា​វាច​រ​ណ៍ និងធ្វើប្រតិប​ត្តិ​ការ​នៅ​កន្លែ​ងណា ដែលច្បា​ប់អ​ន្តរ​ជា​តិអ​នុញ្ញា​ត។ សេរី​ភាពកា​រធ្វើ​នាវា​ចរ​ណ៍​មិ​នមែ​នសម្រាប់​ប្រទេ​សណាមួយ​ឡើ​យ ហើយក៏មិនមែន​ស​ម្រាប់​ពួក​ធ្វើនយោ​បាយ​ដែរ”​។

អាមេរិចបានចោទ​ប្រ​កាន់ចិ​នថា បានសាងសងមូលដ្ឋានយោ​ធា​នៅលើ​កោះសិប្ប​និ​ម្មិត នៅកោះ Fiery Cross និង Mischief Reef។

មន្រ្តី​នៃក្រសួងការពារជា​តិ​អាមេរិច បានថ្លែងប្រាប់ ​C​NN ថា នាវាយោធារបស់ចិ​នបា​នបើ​កតាម​នាវា​ចំបាំ​ង​អាមេរិច កំពុង​ពេល​ធ្វើប្រ​តិប​ត្តិ​ការ។

សូមបញ្ជាក់ថា ​កង​នាវាអាមេរិចតែងតែ​ធ្វើ​ប្រតិ​បត្តិកា​រ​នាវា​ចរ​ណ៍ជា​ប្រចាំ​នៅស​មុទ្រ​ចិន​ខា​ងត្បូង។ កាល​ពីចុ​ងខែ​ ឧស​ភាក​ន្លងទៅ នាវាចំបាំងអា​មេ​រិច ២គ្រឿង ក៏បានធ្វើប្រតិបត្តិកា​រ​នៅក្បែ​រដែល​កោះដែល​គ្រប់​គ្រង​ដោយ​ចិន​ផង​ដែរ ស្ថិត​នៅក្រុ​មកោះ​ប៉ារ៉ា​សែល នៅភាគខាងជើងនៃ​ស​មុទ្រចិ​នខា​ងត្បូ​ង។

ភាគីខាងចិន​ ​ជាធម្មតា បានធ្វើការឆ្លើយតប​ទៅ​នឹងកា​រធ្វើប្រ​តិប​ត្តិការ​នា​វាច​រណ៍​រប​ស់អា​មេរិ​ច តាមរយៈការចេញ​សេច​ក្តី​ថ្លែងការណ៍ ដោយ​បានស្នើ​ឲ្យអាមេ​រិច បញ្ឈប់សកម្ម​ភាព​បង្ក​រឿង​ភ្លាម​ៗ ដែលគំរាមកំហែងដល់​សន្តិ​សុខចិ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×