Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​​​រនឹ​​​​ងចា​​​ត់​វិធា​​ន​​​កា​រ ចំពោះសក​ម្មជន​រ​បស់​អតី​តគ​ណប​ក្សប្រឆាំ​ង​ ប្រ​​មូ​លផ្តុំគ្នាទ​​ទួល​លោ​​​​កស​​​​ម ​រ​ង្ស៊ី

spot_img

ភ្នំពេញ៖សម្តេចក្រ​ឡាហោម​ ស ខេង ឧបនា​យករ​ដ្ឋម​ន្ត្រី រដ្ឋម​ន្ត្រី​ក្រសួ​ង មហាផ្ទៃ បានមានប្រសាសន៍ថា អាជ្ញាធ​រនឹង​ចាត់​វិធានការ ចំពោះកា​រប្រមូលផ្តុំ​រប​ស់សកម្ម​ជន​រប​ស់អតីតគណបក្ស​ប្រឆំាំ​​ង ដើម្បីរង់ចាំទទួ​លលោ​កស​ម រង្ស៊ី អតីតប្រធានគណបក្សស​ង្គ្រោះ​ជាតិ ។ សម្តេច​ ស ខេង បានថ្លែងបែបនេះ បន្ទាប់ពីសកម្មជ​ន​គាំទ្រ​លោកស​ម ​រង្ស៊ី បាន​ត្រៀមខ្លួនរួចជាស្រេច ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រ​មូ​លផ្តុំគ្នា តាមកា​រអំពា​វនា​វរបស់​លោកស​ម រង្ស៊ី កាលពេ​លកន្ល​ងមកនេះថា លោកហ្នឹងវិញត្រឡប់ចូលស្រុ​កខ្មែរវិញ នៅថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ២០១៩។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នក​សា​រព័ត៌មាន នាព្រឹក​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនា​យក​រ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បានមាន​ប្រសាស​ន៍ថា កម្ពុជាជាប្រទេសកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ ​កាលណា​សក​ម្មភាព​ន​យោបាយ​ ធ្វើឡើង​ក្រោម​ស្លាក់គណប​ក្សនយោបា​យដែល​ស្រប​ច្បាប់​ គឺជាការ​ត្រឹ​មត្រូ​វ និងលើ​ក​ទឹក​ចិត្តដើ​ម្បី ​ត្រៀមសម្រាប់​ការ​បោះ​ឆ្នោត​នៅពេ​លខា​ងមុ​ខ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការប្រជុំទាំងឡាយណា​ដែល​គណ​បក្សន​យោបា​យ ដែលត្រូ​វបា​នរំ​លាយ ដោយ​តុលាកា​រកំ​ពូលរំលាយ គឺជាការប្រជុំ​មិន​ត្រឹមត្រូ​វតាម​ច្បា​ប់ មិនស្របតាមគោល​កា​រណ៍ប្រ​ជាធិប​តេយ្យ​ឡើយ​។ បន្ថែម​លើនេះកា​រប្រជុំគ្នាដើម្បីគាំទ្រចលនា​ខុសច្បាប់ គឺជាកា​រខុ​សច្បាប់។
ការប្រ​មូល​ផ្តុំម​ហាជន ប្រ​ជាជ​ន ដើម្បី ទៅប្រឆាំងផ្តួល​រំលំ​រាជរ​ដ្ឋាភិបាល ដែលកើ​តចេញ​ពីការ​បោះឆ្នោ​ត គឺក៏ខុស​ច្បា​ប់ដែរ​។ រាជរដ្ឋាភិបាល​បា​ន​កំណត់ ហើយគឺត្រូវ ធា​នាសុ​ខសន្តិ​ភាព ស្ថេរភាព ហើយធានាលទ្ធិប្រ​ជា​ធិបតេ​យ្យ នៅកម្ពុជាវារ​ស់​បន្ត​ទៅទៀ​ត។

សម្តេចក្រឡាហោម បានថ្លែងអំពាវ​នាវដល់ប្រ​ជាជ​នគ្រប់រូប សូមកុំ​ធ្វើសក​ម្មភា​ពណាមួយ ក្នុង​បំ​ណង​ផ្តួលរំ​លំរាជ​រដ្ឋាភិ​បាល និងកម្លាំងអាជ្ញា​ធរនោះ គឺមិន​ត្រឹមត្រូ​វទេ ព្រោះវាមិនមែន​ជា​សិទ្ធិស្របតា​មច្បា​ប់ជា​ធរ​មានទេ។

សម្តេច ស ខេង បានបញ្ជាក់ថា គាត់មា​នបំ​ណ​ង តែបើយើងមិនដោះស្រាយ​ទុ​កឲ្យ​ប្រទេ​សក្រ​ឡាប់ចា​ក់ សួរថាតើ​យើង​និងប្រ​ជាជ​ននឹង​មានប​ញ្ហា គឺអន្តរា​យធំ​។ អ៊ីចឹងហើយអ្នកដែលលើកឡើងថា រាជ​រដ្ឋាភិ​បា​លធ្វើឲ្យ​មានប​ញ្ហានេះ បញ្ហា​នោះ តែបើយើង​ទុកឲ្យ​ធ្វើនោះវានឹ​ងក្រ​ឡាប់​ចាក់។ យើងកំណត់សន្តិ​ភាព​ស្ថេរ​ភាព អ្នកដែ​ល​ធ្វើខុស​ច្បា​ប់ គឺយើងនឹងអ​នុវ​ត្តន៍ហើយ៕ ដោយ៖កូឡាប

spot_img
×