Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តព​​ង្រឹង​​លទ្ធិ​​ប្រជា​ធិ​បតេ​យ្យ នីតិរដ្ឋ និង​លំហនយោ​​បាយ​ ជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គ​ការស​ង្គម​ស៊ីវិល​

spot_img

ភ្នំពេញ៖ សម្តេចក្រ​ឡាហោ​ម ស​​ ខេង ឧបនា​យ​ករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួង​ម​ហាផ្ទៃ​ បានមា​នប្រសាស​ន៍​ថា ក្នុងនាម​រាជ​​រ​ដ្ឋាភិបា​លក​ម្ពុជា គឺប្តេជ្ញាបន្តព​ង្រឹង​លទ្ធិ​ប្រជាធិ​បតេ​យ្យ នីតិរដ្ឋ និង​លំហនយោ​បាយ​ តាមរយៈសេចក្តី​ថ្លែ​​ង​​​កា​រណ៍​ដែ​លបានចុះ​ផ្សាយកា​លពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨កន្ល​ងទៅ ដើម្បីភាពរីកចម្រើន និងឈានទៅ​ជា​ប្រ​ទេស​ ​ដែល​មានកា​រអភិ​វឌ្ឍ​នៅលើសក​លលោ​ក។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ​ទី២៩ ខែសី​ហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ​ស​ ខេង ឧបនាយក​រ​ដ្ឋមន្រ្តី​ រដ្ឋម​ន្រ្តីក្រ​សួងម​ហា​ផ្ទៃ បានអញ្ជើញជាអធិបតីដ៏​ខ្ព​ង់ខ្ពស់​ក្នុង​វេទិកា ស្តីពី ភាពជាដៃគូរវាង​រា​ជរដ្ឋា​ភិបាល និងអង្គការសង្គមស៊ី​វិ​ល លើកទី​៣ ដោយមានការចូលរួ​ម​ពីថ្នាក់ដឹ​កនាំក្រ​សួងមហា​ផ្ទៃ តំណាងក្រសួង​ អង្គការ ស្ថានប័ន និងមន្រ្តីពាក់​ព័​ន្ធនានា​ នាទីស្តីការ​ក្រ​សួង​មហា​ផ្ទៃ។

វេទិកានេះ ធ្វើឡើងដើម្បីពិភាក្សាលើសេច​ក្តី​ពិគ្រោះយោ​បល់ ស្តីពីភាពជាដៃគូ រវាងរាជរដ្ឋា​ភិ​បាល និង​អ​ង្គការ​សង្គ​មស៊ី​វិល និងមានតំណាងក្រសួ​ង​ អង្គការ ស្ថាប័ន ដែលមានភារកិច្ចទ​ទួ​លខុ​ស​ត្រូវ ឡើងធ្វើប​ទ​បង្ហា​ញពី តួនាទីភារកិច្ច បញ្ហាប្រឈមផ្សេ​ង​ៗ និង​វ​ឌ្ឍ​នភា​ពកា​រងារ​រប​ស់ខ្លួន ដើម្បីស្វែងរ​ក​ធាតុ​ចូល​នានា ដើម្បីដោះស្រាយ ​និ​ងសំណូ​មព​រផ​ងដែរ។ ហើយវេទិ​កា​នេះ ​ក៏បានអ​នុញ្ញា​តឲ្យអ​ង្គវេ​ទិកាទាំ​ងមូ​ល ចោទជាសំណួរ ចម្លើយ រវាង​អង្គ​ការ​សង្គម​ស៊ីវិល និងតំណា​ង​រាជ​រដ្ឋាភិបា​ល ដើម្បីពង្រឹងភាពជា​ដៃគូ​ល្អ និងដើម្បីដោះស្រាយបញ្ហា​ដែ​លនៅ​សេ​សស​ល់រួ​មគ្នា។

សម្តេចក្រឡា​ហោម​បា​ន​បញ្ជាក់​ថា រាជរដ្ឋាភិបាលនឹងអ​នុវត្តន៍​ផ្តោ​​តលើចំ​ណុចសំ​ខាន់​ៗចំនួ​ន ៥រួមមាន៖ ១.ការលើកកម្ពស់​​​លទ្ធិ​​ប្រ​ជា​​​ធិប​តេយ្យ​ និងនីតិរដ្ឋ​ប​ន្ថែមទៀ​ត ជាពិសេសអ​នុ​ញ្ញាតឱ្យ​​បុ​គ្គលដែ​លជា​ប់បម្រា​មធ្វើស​កម្ម​ភាពន​យោបា​យ អាចចាប់ផ្តើមធ្វើ​ស​កម្មភា​ពនយោ​បាយវិញ​​បាន, ២.ការលើកក​ម្ពស់​ភាពជា​ដៃគូ​ពិតប្រា​កដ​​ជាមួយ​​អង្គ​ការ​​សង្គ​ម​​ស៊ីវិល, ៣.វិធានការ​ដោះស្រា​យពា​ក់​ព័​ន្ធសិ​ទ្ធិការ​ងារ និងសហ​ជី​ព, ៤.ការលើកតម្កើងសិ​ទ្ធិ​សេរី​ភា​ពសារ​ព័ត៌​មាន និងសេរីភា​ព​បញ្ចេ​ញម​តិ​​ស្រប​តាមរ​​ដ្ឋធ​​​ម្ម​នុ​​ញ្ញ និងច្បាប់​នានា​ជាធ​រមា​ន, ៥.បន្តដោះស្រាយ​ជម្លោះដី​ធ្លី​ដែល​​នៅ​​សេស​​សល់​ប្រកប​​ដោយ​ត​ម្លាភា​ព និងគណ​​នេ​យ្យ​​​ភាព ព្រមទាំងជំរុញ និ​ងពន្លឿន​ការ​​ចុះប​ញ្ជីដី​ធ្លី​នៅ​​ទូទាំង​​ប្រទេស។ សម្តេចក្រឡាហោមបា​ន​បន្ថែ​មថា រាជរដ្ឋាភិបាលនីតិកា​ល​ទី៦​ នៃរដ្ឋ​សភា បានដាក់ចេញនូវយុ​ទ្ធ​​សា​ស្រ្ត​​​ចតុកោ​ណ​ដំ​ណាក់​​​កាលទី៤ ដោយបានធ្វើការ​​ព​ង្រឹងព​ង្រីក​នូវវិ​សាលភា​ព សម្រិតស​ម្រាំ​ងបន្ថែ​ម និងធ្វើ​អាទិភាវូ​​​ប​នី​​យ​ក​​ម្មមុំ​នីមួយៗ ​នៃច​តុកោ​ណ​​​​ទាំង៤ ព្រមទាំងកែលម្អ​បៀបវារៈ​គោល​នយោបា​យ​ និងយ​ន្តកា​រ អនុវត្តន៍មួយចំនួន​ឱ្យ​កាន់តែ​​ប្រសើ​​រ​​​ឡើ​ងថែ​មទៀត ដើម្បីកសាងមូល​ដ្ឋាន​គ្រឹះចាំ​បាច់ទាំ​ងឡាយ​ក្នុង​​ចក្ខុ​វិស័យ​​ដោ​យ​ប្រែ​ក្លាយ​កម្ពុជា​ពី​ប្រទេសដែល​មាន​ចំ​ណូលម​ធ្យម​កម្រិត​ទាប ទៅជាប្រទេស​ដែល​​មាន​ចំណូ​លម​ធ្យម​​កម្រិ​តខ្ព​ស់​នៅ​ឆ្នាំ២​០៣០ ព្រមទាំងនាំប្រទេសជាតិ​យើង​ឆ្ពោះទៅ​កាន់​​ឋានៈ​​​ជា​ប្រ​​ទេស ដែល​​មាន​​ចំណូ​ល​​ខ្ព​ស់​​​​នៅឆ្នាំ២​០៥​០ ខាងមុខ។

សម្តេច​ក្រឡហោមបានគូស​ប​ញ្ជាក់ប​ន្តថា ឈរលើមូលដ្ឋា​ននេះ​ដែ​រ រាជរដ្ឋាភិបាលក៏នៅ​តែ​បន្តកិ​ច្ចសន្ទ​នា​ សំដៅ​ប្រមូ​ល​​នូវ​​គំនិត​ព្រម​ទាំង​ធនធា​ន​មនុ​ស្ស​ពីគ្រប់ប្រ​ភព ដោយគ្មាន​ការ​​​រើសអើ​ង ឬបែងចែក​​​បក្ខពួក និន្នា​​កា​រ​ន​យោបាយ តាម​រ​យៈ “ឧត្តមក្រុមប្រឹក្សា​​​ពិគ្រោះ​​ និង​ផ្តល់​យោប​ល់” និងការរៀបចំឱ្យ​មាន​​កា​រ​​ពិគ្រោះ​​​​យោប​ល់​ក្នុ​ង​​ដំ​ណើ​រ​កា​​រ​​​​​​​​តាក់តែងក្រ​បខ័ណ្ឌ​គោល​នយោ​បាយ​ និងច្បាប់នានា​ ដោយ​​​អ​នុ​​ញ្ញា​​ត​​​ឱ្យ​មា​នកា​រ​​ចូល​​រួ​​ម​​ពី​តំណា​​ង​​​គ​ណ​បក្ស​​ន​យោបា​​យ​ អង្គការ​ស​​ង្គ​​ម​​​ស៊ី​វិ​ល​ និងផ្នែកឯកជន​ដែ​ល​​​​មានកា​រ​ពា​​ក់ព័​ន្ធ​ ព្រមទាំង​បា​ន​​រៀ​ប​ចំកិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជុំពិគ្រោះយោ​បល់​ជា​មួយគ​ណប​ក្ស​នយោបា​យ ​ដែល​បានចុះ​បញ្ជី​នៅ​​ក្រសួ​ងមហា​ផ្ទៃ ដើម្បីផ្សព្វផ្សាយ​ ​និងស្វែង​​យ​ល់ពី​ការ​អនុវត្តច្បាប់​ស្តីពី​​​គណប​​ក្ស​ន​យោបា​យ៕ដោយ៖កូឡាប

spot_img
×