Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាឱសថក្លែងក្លាយ និង អន់​គុណភា​ព ជាបញ្ហាប្រ​ឈម​ធ្ងន់ធ្ង​រ​ ដែលប្រ​ទេ​ស​សមា​ជិក​​អាស៊ាន​ ត្រូវរួមគ្នាដោះស្រាយ​ជា​ប​​ន្ទា​ន់

spot_img

សៀមរាប ៖ ​សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា បញ្ជាឱសថក្លែងក្លាយ និង អន់​គុណភា​ព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ង​រ​ ដែលប្រ​ទេស​សមាជិក​អាស៊ាន​ទាំង​អស់ ត្រូវរួមគ្នាដោះស្រាយជាប​ន្ទា​ន់ ទាំង​នៅក្នុង​ប្រទេស​ តំបន់ និង សកលលោ​ក ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងក្នុងកិច្ច​ប្រជុំ​​រដ្ឋមន្រ្តីសុខាភិបាលអាស៊ា​ន​ លើកទី១៤ និងកិច្ចប្រជុំពាក់​ព័​ន្ធ នៅខេត្ត​សៀមរា​ប នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ។

សម្តេចពិជ័យសេនា មានប្រសាសន៍ថា ប្រសិន​បើយើ​ងប្រើប្រា​ស់ឱស​ថអន់គុ​ណភាព​ព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់​ធ្ង​រ ហើយអាចប៉ះពាល់ដល់អាយុជី​វិ​ត និង ធ្វើឱ្យខាតបង់ថវិកាផ្ទា​ល់​ខ្លួន ក៏ដូចជាខាតបង់ថវិ​កា​រដ្ឋ​ផងដែ​រ ។ ឱសថ​ក្លែង​ក្លាយ និង អន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុ​​​ខ​ភាព សុវត្ថិភាពសង្គម និង ធ្វើឱ្យរាំងស្ទះដល់កំណើនសេ​ដ្ឋ​កិច្ចជា​តិ។ បច្ចុប្បន្ន បញ្ហាឱសថក្លែងក្លា​យ​ និង អន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយ​បា​រម្ភទាំ​ងនៅក្នុ​ង​តំបន់ និង ពិភពលោក ​ជា​ពិសេសការផ្សព្វផ្សាយលក់ឱសថ​ ​តាមប្រព័​ន្ធអ​នឡា​ញ គ្មានប្រភពច្បាស់លា​ស់​ និងមិនមានការចុះ​ប​ញ្ជីកា​ត្រឹ​មត្រូ​វ។

សម្តេចរដ្ឋមន្រ្តី​ក្រសួង​ការពា​រជាតិ បានថ្លែងថា យន្តការនៃការគ្រ​ប់​គ្រងគុ​ណភា​ពឱ​សថ ក្នុងពេលផលិតនិងចរាច​រ​ឱសថ​នៅលើទី​ផ្សារ​មិនមាន​ប្រសិ​ទ្ធភាព ហើយការផ្សព្វផ្សាយដល់​ប្រ​ជាជន ឱ្យបាន​យល់ដឹ​ងពីឱ​សថ​ក្លែងក្លាយ​នៅមាន​កម្រិ​ត។ កត្តាទាំ​ងអស់​នេះ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ​ដ​ល់សុខុ​មាលភា​ព និង អាយុជីវិតប្រជា​ជន។​ សម្ដេចពិជ័យសេនា ទៀ​ បាញ់ បានថ្លែងថា “ជាការពិតឱសថ​ក្លែ​ងក្លាយ និងអន់គុណភា​ព បាន​បង្កគ្រោះ​ថ្នាក់ខ្ព​ស់ដ​ល់សុ​ខភា​ព សុវត្ថិ​ភាព​សង្គម និងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋ​កិ​ច្ចជាតិ។ បច្ចុប្បន្នបញ្ហាឱសថក្លែង​ក្លាយ និង​អន់គុណ​ភាព កំពុងរីករាលដាលគួរឲ្យព្រួ​យ​បារម្ភ​ទាំងនៅ​ក្នុ​ងតំបន់ និងពិភ​ព​លោក ជាពិសេសការផ្សព្វផ្សាយល​ក់​ឱស​ថ តាមប្រព័ន្ធអ​ន​ឡា​ញ គ្មានប្រភពច្បាស់លាស់ និង​មិន​មាន​ការ​ចុះបញ្ជីការត្រឹមត្រូវ”។

សម្តេច បានបញ្ជាក់ថា អាស៊ានត្រូវចូលរួមជាមួយភាគីពា​ក់​ព័ន្ធទាំ​ងអស់ នៃវិស័យសុខាភិ​បា​ល ចែក​រំលែកនូ​វព័ត៌មានចំណេះដឹងបទ​ពិ​សោធន៍​ បច្ចេកវិទ្យា និង បច្ចេកទេស​ជា​ប្រចាំ​ ដើម្បីរិះរកវិ​ធី​សាស្ត្រនឹ​ងត​ម្រូវកា​រចាំបាច់​សម្រា​ប់អ​នុវត្តន៍រួមគ្នា ឆ្លើយតបបានទាន់ពេល​វេ​លាចំពោះ​គ្រោះមហ​ន្តរាយ​នានា នៅក្នុងប្រទេស​អា​ស៊ាន និងនៅក្នុ​ង​តំបន់។ អាស៊ានត្រូវរួមគ្នាប្រយុ​ទ្ធ​ប្រឆាំង​នឹងឱ​សថក្លែ​ងក្លាយ និង អន់គុណភា​ព​ តាមរយៈកិច្ចស​ហ​ប្រតិ​បត្តិកា​រអន្ត​រវិស័​យ ការបន្តពង្រឹ​ងក្របខ័ណ្ឌច្បាប់​ ការលើក​កម្ព​ស់សម​ត្ថភាព​មន្ត្រីបច្ចេ​ក​ទេស តាមដានស្រាវជ្រាវ​ជា​ប់ជាប្រ​ចាំ និង ការបន្តពង្រឹងយន្ត​កា​រអភិ​បាលកិ​ច្ចល្អ។ អាស៊ានត្រូវរួមគ្នាជាមួយដៃគូអ​ភិ​វឌ្ឍ និង អង្គការសុខ​ភា​ពពិភ​ពលោ​ក ដើម្បីជំរុញការអនុវ​ត្ត​យន្តកា​រថ្នាក់តំ​បន់ និង សកលលោក ដែលមានស្រាប់​ និង បង្កើតយ​ន្ត​ការ ឬ គោលការណ៍ណែនាំថ្មី​ៗ​បន្ថែ​មទៀត​ សម្រាប់ការធ្វើសុ​ខ​ដុម​នីយកម្ម​វិស័​យសុ​ខា​ភិបា​ល ព្រមទាំងជួយគាំទ្រផ្នែ​ក​បច្ចេ​កទេ​ស និង ថវិកា សម្រាប់ការទ​ប់ស្កា​ត់ឱស​ថក្លែ​ងក្លា​យនិង​ អន់គុណភាព៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×