Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នា​ក់​​ប្រើ​ល្បិ​ច​លួច​​ដក​ប្រាក់​​តាម​​ប្រ​ព័ន្ធ​វី​ង និង​ទ្រូ​ម៉ា​នី ​ចំនួ​ន​ជា​ង​​២​ម៉ឺន​​ដុល្លារ ​ត្រូវនគរបាលចាប់ខ្លួ​ន

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​តែង​ដើរ​​បោក​​លុ​យ​តា​ម​ប្រ​ព័ន្ធ​​បើក​ប្រាក់​វី​ង (Wing) និង ទ្រូ​ម៉ា​នី (True Money) ត្រូវបា​ន​​កងកម្លាំងនគរបា​លនៃនា​​យ​​ក​ដ្ឋា​ន​ជំនាញ​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​​បទ​ល្មើស​​បច្ចេ​កវិទ្យា បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​​តុលា​ការ ​ថ្ងៃ​ទី​២៩ ខែ​សី​ហា​​នេះ ក្រោយ​ការប្រព្រឹត្ត​បទល្មើស​​ជា​ក់ស្តែង និង​យោងតាម​បណ្តឹង​ជា​​​បន្ត​បន្ទាប់​​របស់​​ប្រជា​ពល​រដ្ឋ​។​

​នគរបាលជំនាញ បានឲ្យដឹងថា ស្ត្រី​សង្ស័​យ​ឈ្មោះ​ ឃាង​ ស្រី​ណា អាយុ​៣៦​ឆ្នាំ ត្រូវបាន​សម​ត្ថកិច្ច​​ឃាត់ខ្លួន ​នៅក្រោ​យ​​វត្ត​ម​ហាម​ន្ត្រី កាលពី​ថ្ងៃទី​​២៦ ខែសីហា ឆ្នាំ២០១៩ ក្រោម​​ការស​ម្របសម្រួ​ល​រ​បស់លោក កែវ សុធា ព្រះរាជអាជ្ញា​​នៃ​​អយ្យកា​រ​អ​ម​សា​លាដំបូ​ង​រា​ជធានី​ភ្នំពេញ​។​

​ប្រធាន​នាយកដ្ឋាន​ជំនាញ​​ប្រយុ​ទ្ធ​ប្រ​ឆាំងនឹ​ង​ប​ទល្មើស​​បច្ចេក​វិទ្យា លោក​ឧ​ត្ត​ម​​សេ​នីយ៍​ឯក ជា ពៅ បាន​ប្រាប់​អ្នកសារព័​ត៌​មាន​​នៅ​ព្រឹ​ក​ថ្ងៃទី​២៩ ខែសី​ហា​​នេះ​ថា ពាក្យបណ្តឹង​ដែល​សមត្ថ​កិច្ច​​ បានទ​ទួល​​ពាក់​ព័ន្ធ​នឹង​អំពើ​បោ​ក​ប្រាស់​​នេះ​​មាន​​ចំនួ​ន​៤ សរុប​ចំនួ​ន​​ទឹកប្រា​ក់​​២០.៩០០​ដុល្លារ​​អាមេរិ​ក ដែល​ករ​ណី​នេះ​បា​ន​ជំ​រុញ​​ការប្រញាប់​ចុះ​ធ្វើការ​ស៊ើ​ប​អង្កេត​​តាម​ដាន និង​បាន​ឃាត់ខ្លួន​​ស្ត្រី​​សង្ស័​យ​​ក្បែរ​​កន្លែង​​ផ្ញើ​​ប្រា​ក់​វី​ង​​មួយកន្លែង ​នៅ​​ជិត​​វត្ត​មហាមន្ត្រី​ក្នុង​ខណ្ឌចំកា​រ​មន រាជធានី​ភ្នំ​ពេ​ញ​​។

​យោងតាម​នាយកដ្ឋាន​ជំ​នាញ​​ប្រ​យុទ្ធ​​ប្រឆាំង​នឹង​​បទល្មើស​​បច្ចេ​កវិទ្យា ស្ត្រី​សង្ស័យ​​រូ​បនោះ ពេលធ្វើ​សកម្មភាព​​បោ​ក​ប​ញ្ឆោត​​ក្នុង​ក​ន្លែ​ង​បើកប្រាក់​វី​ង​​ ឬ ទ្រូ​ម៉ា​នី នៅ​កន្លែង​​​ណាមួយ គាត់​តែង​និយាយ​​បញ្ជា​ក់ប្រា​ប់​ភ្នា​ក់ងា​រ​​ដក​​លុយ​នោះ​​ជាមុ​ន​ថា គាត់​ជា​អ្ន​ក​រស់នៅ​​ផ្ទះ​​ជិត​នេះ​ទេ ដែល​​ការនិ​យាយ​​នោះ គឺ​ដើម្បី​ឲ្យ​​ភ្នា​ក់ងារ​​បើកប្រា​ក់​​នោះ ទុកចិត្ត​និ​ង​​ធ្វើ​ប្រ​តិប​ត្តិការ​​ផ្ទេរប្រា​ក់​ដា​ក់​ទៅ​​លេខ​​ទូ​រស័ព្ទ ០៩៦ ២៣៩ ៣១៨៦ ជាមុន​​ដើម្បី​​ទទួ​លបាន​​វិក្កយ​បត្រ និង​លេខ​កូដ​​ស​ម្ងា​ត់ ។ ក្រោយមក​ស្ត្រី​ដដែ​ល​​នោះ​ ធ្វើជា​និ​យា​យទៀត​ថា គាត់​ភ្លេ​ច​​ប្រា​ក់ និង​ចាំ​ទៅយក​ប្រាក់​​ពី​​ផ្ទះ​​មក​សិន ។ បន្ទាប់ពី​បាន​លេ​ខ​​កូដ​​សម្ងា​ត់​នោះ​​ហើយ ស្ត្រី​ដដែល​នោះ​​គា​ត់​បា​ន​​ហៅ​ម៉ូតូ​ឌុប​​ជិះ​​ចេញទៅ​​ក​ន្លែងផ្សេង​​ធ្វើ​​ការដ​ក​ប្រា​ក់​ហើយ​​គេច​ខ្លួនបាត់ ។ អ្នករត់​ម៉ូតូ​ឌុប​​នោះ បាន​សហការ​ជា​មួយ​​ស​មត្ថកិ​ច្ច ជុំវិញ​ការឃា​ត់ខ្លួ​ន​​ជន​សង្ស័​យ​នេះ​​នៅ​​ទីតាំ​ង​មួយកន្លែង​រ​បស់​​វី​​ង​​នៅ​​ជិត​​វត្ត​​មហាម​ន្ត្រី ​ក្នុង​​ខណ្ឌចំ​ការ​មន រាជធានី​​ភ្នំ​ពេញ​​។​

​ស្ត្រីជន​សង្ស័យ ឃាង ​ស្រី​​ណា ត្រូវបាន​ប​ញ្ជូ​ន​​ទៅ​តុ​លាការ ​ដើម្បី​​ធ្វើកា​រ​ចោ​ទប្រកា​ន់​​តាមផ្លូ​វ​​ច្បាប់ ។ ប្រធាននាយក​ដ្ឋាន​​ជំនា​ញ​ប្រយុទ្ធប្រឆាំង​​និ​ង​ប​ទល្មើស​​បច្ចេក​វិទ្យា លោក​ឧ​ត្ត​​​ម​សេនីយ៍​​ឯក ជា ពៅ បាន​អំពាវនា​វ​​យ៉ាង​​ដូច្នេះ​ប្រា​ប់​អ្នក​កា​សែត “​ក្នុងនា​ម​នាយ​កដ្ឋាន​ប្រឆាំង​បទល្មើស​​ប​ច្ចេក​វិទ្យា​​និ​ង​បទប​ញ្ជា ក្រសួង និង​អគ្គស្នងការ​​ន​គរបា​ល​​ជាតិ សូម​អំពាវ​នា​វ​​ដល់​​ប្រ​ជាព​លរ​ដ្ឋ​​ដែល​​ប្រើប្រា​ស់​​មីក្រូហិរញ្ញវត្ថុ​នៅ​​ទី​ផ្សារ​​បច្ចុ​ប្បន្ន សូម​ឲ្យ​មាន​ប្រុងប្រ​យ័​ត្ន​​ទាំង​​អ្នកប្រើប្រា​ស់​ ទាំង​អ្នក​ម្ចាស់​​មី​ក្រូហិ​រញ្ញ​វត្ថុ​​ចំពោះ​ជ​នខិ​លខូ​ច​​ដែល​ឆ្លៀតឱកាស​​យក​ បញ្ហា​នេះ​មកប្រើប្រាស់​ប​ង្ក​​ឲ្យ​​មាន​​ភាពអ​សន្តិសុ​ខ​នៅ​ក្នុង​​សង្គម បាត់​ស្ថិរ​ភា​ព បង្អាក់​ការ​អភិ​វឌ្ឍ​ ក្រោម​ការ​ដឹ​កនាំ​​រ​បស់ រាជរដ្ឋាភិបាល ​ជាពិសេស​គឺ​ការ​ដឹក​នាំ​​របស់​​សម្តេច​​តេ​ជោ ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ប្រទេស​​​មានកា​រ​​រីកច​ម្រើន រុងរឿង និង​ស្ថិរភា​ព​​ដល់​​បច្ចុប្ប​ន្ននេះ​ ។ មានតែ​យើងទាំងអស់​គ្នា​​ទេ ​ជាមួយ​សមត្ថកិច្ច​​​ជា​ប​ង្អែក​​ដែល​​ត្រូវ​​រួមគ្នា​​កម្ចាត់ និង​បំបាត់​ចោ​ល​នូ​វ​ជ​នខិលខូ​ច​ទាំងអស់នោះ​​” ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×