Friday, September 17, 2021

ឃាត់ខ្លួ​ន​​ជនស​ង្ស័យ​​៥​នាក់​ ជាបុគ្គលិក​ក្រុម​ហ៊ុន​​ខេ​​ម​​បូ​ឌា​អ៊ែ​​រ​ផត ​លួច​​សម្ភារៈ​​ភ្ញៀវ ​នៅ​​ព្រ​លា​​យន្តហោះ​​សៀ​មរាប​​ ប្រមាណ១០០លើក

​សៀមរាប​៖​កម្លាំង​ការិយាល័យ​​ន​គរបា​ល​​ព្រហ្មទ​ណ្ឌ​ក​ម្រិត​ស្រាល​ ខេត្តសៀមរាប​ បាន​ឃាត់ខ្លួន​ជនស​ង្ស័​យ​​ចំនួន​៥​នាក់​ ពាក់ព័ន្ធ​ករណី​​អំពើ​លួច​មាន​ស្ថាន​ទម្ង​ន់​ទោស​ (​លួ​ច​រ៉ូ​ត ​ឬ​ឆ្កឹះ​សោ​វ៉ា​លិស​រប​ស់​ប្រ​ជាព​លរដ្ឋ ​និង​​ភ្ញៀវ​​ទេស​ចរ​)​ កាលពី​ថ្ងៃ​​ទី​២៥​ និង​ទី​ ២៦​ ខែសីហា​ ឆ្នាំ​២​០១៩​ វេលា​ម៉ោង​១៥​នឹង​​​២០​នាទី​ នៅ​ចំណុច​ក្នុង​ប្រអប់​យន្តហោះ​​​កន្លែង​​ដា​ក់​សម្ភារ​ព្រ​​លាន​យ​ន្តហោះ​​សៀមរាប​ ភូមិ​គោក​ដូង​ ​សង្កាត់​​ទឹក​វិល​ ក្រុង​/​ខេត្តសៀមរាប​ កាលពីថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ ។​កម្លាំង​សមត្ថកិ​ច្ច​ បាន​កសាង​សំណុំរឿង​បញ្ជូ​ន​​ទៅ​​សាលាដំ​បូង​​ខេត្ត​ និង​កំពុង​បន្ត​ស្រាវ​ជ្រា​វ​រក​មុខ​សញ្ញា​ដែល​នៅ​ស​ល់ចំនួន៤នាក់ទៀត។

​មន្ត្រី​​នគរ​បាល​​ខេត្តសៀ​មរាប​ បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​​នោះ ​រួម​​មានៈ ​ទី​១.​ឈ្មោះ​ សុខ​ សុ​ខន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខេ​​ម​​បូ​​ឌា​​អ៊ែ​រ​ផត​ ទីលំនៅ​ភូមិ​ថ្នល់​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​២-​ឈ្មោះ​ សុវណ្ណ​ វី​រៈ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​បុ​គ្គលិ​ក​​ក្រុមហ៊ុ​ន​​ខេ​ម​​បូ​ឌា​​អ៊ែ​​រ​ផត​ ទីលំនៅ​ ភូមិ​រកា​ សង្កាត់​ក្របី​​រៀ​ល​ ក្រុង​/​ខេត្ត​សៀម​រា​ប​,​ ទី​៣-​ឈ្មោះ​ រុណ​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ទីលំនៅ​ភូមិ​​គោក​​ត្នោ​ត​ ឃុំ​គោក​ចក​ ក្រុង​/​ខេត្តសៀម​រាប​​,​ ទី​៤-​ឈ្មោះ​ ឌុ​ល​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុន​​ខេ​​ម​បូ​​ឌា​​អ៊ែ​រ​​ផត​​ទី​លំនៅ​ ភូមិ​បន្ទាយ​ចាស់​ សង្កាត់​គោក​​ច​ក​ ក្រុង​/​ខេត្ត​សៀ​មរា​ប​ និង​ទី​៥-​ឈ្មោះ​ រិ​ទ្ធ​ សា​រៃ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​​ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុ​ន​​ខេ​ម​​បូ​ឌា​​អ៊ែ​​រ​ផត​ ទីលំនៅ​​ភូ​មិ​គោ​ក​​ដូង​ សង្កាត់​​ទឹ​ក​វិល​ ក្រុង​/​ខេត្តសៀ​ម​រាប​​។​

​មន្ត្រី​នគរបាល​ដ​ដែ​ល​បន្ត​ថា​ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័​យ​​ខាង​លើ​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​​លើ​​កាមេ​រ៉ា​​សុវត្ថិ​ភាព​ របស់​ព្រ​​​លាន​​យន្តហោះ​​ខេត្ត​សៀមរា​ប​ បាន​រក​ឃើញ​និ​ង​​ថត​​យក​​បាន​​នូវ​​សកម្ម​ភាព​​កាល​ពី​ថ្ងៃ​​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​​១​៥​​នឹង​​១០​​នាទី​ មានឈ្មោះ​សុខ​ សា​​ខន​​ ឈ្មោះ​រិ​ទ្ធ​ សា​រៃ​ ឈ្មោះ​ឌុ​ល​ សុវណ្ណ​ ធ្វើ​សកម្មភាព​លួច​រ៉ូ​​ត​​កាបូ​ប​​វ៉ា​លិស​យក​​ទ្រព្យស​ម្បត្តិ​​របស់​​ភ្ញៀ​វ​ និង​នៅ​ថ្ងៃ​ទី​២៦​​ ​ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​និង​២០​​នាទី​ ឃើញ​ ឈ្មោះ​ រុណ​ រ៉ា​ ឈ្មោះ​ សុវណ្ណ​ វី​រៈ​ និង​​ប​ក្ខពួក​​ម្នាក់​ទៀ​ត​​ពុំ​ស្គាល់ឈ្មោះ​កំពុង​​ធ្វើ​​សកម្ម​ភាព​​ដូច​គ្នា​។​ ​ទើប​នៅ​​​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៣​​​នឹង​​៣០​​​នាទី​ ខាង​ក្រុមហ៊ុន​ខេ​​​ម​បូ​​ឌា​​អ៊ែ​រ​ផត​ បាន​នាំ​​ខ្លួ​ន​អ្នក​ទាំង​ប្រាំ​ខាង​លើ​​យក​​ម​ក​ប្រ​គល់​​ឲ្យ​សមត្ថ​កិច្ច​​សួរ​នាំ​។​

​តាម​ចម្លើយ​សា​រភា​ព​រ​បស់​​អ្នក​​ទាំង​​៥​ បាន​​សារភា​ព​ថា ​ពិតជា​បាន​ធ្វើ​​ស​កម្មភា​ព​ពិ​តមែន​ ហើយ​ឈ្មោះ​សុវ​ណ្ណ​​ វី​រៈ​ ធ្វើ​សក​ម្ម​ភាព​បា​ន​ចំនួន​១០០​​លើក​,​ ឈ្មោះ​ រុណ​ រ៉ា​ ធ្វើ​សកម្មភា​ព​​ចំនួន​​៤០​​លើ​ក​,​ ឈ្មោះ​ រិ​ទ្ធ​ សា​រៃ​ ធ្វើ​សកម្ម​ភាព​​បា​ន​​ចំនួន​​១០​០​លើក​,​ ឈ្មោះ​ សុខ​ សុ​ខន​ ចូលរួម​ធ្វើ​​សក​ម្មភាព​ បាន​ចំណែក​ និង​ឈ្មោះ​ឌុ​ល​​ សុវណ្ណ​ ចូលរួម​ធ្វើ​សកម្ម​ភាព​​បា​ន​ចំណែ​ក​។​

​ជនសង្ស័យ​ទាំង​​៥​នាក់​​ខា​ងលើ​ បាន​សារភាព​បញ្ជាក់​​​បន្ថែម​​ថា​ នៅ​សល់​​ប​ក្ខពួ​ក​ចំ​នួន​៤​នាក់​៖១.​ឈ្មោះ​ជឹ​ម​ ភក្តី​ ភេទ​ប្រុស​, ២.​ឈ្មោះ​​អេ​​ង​ ផៃ​ ភេទ​ប្រុស​, ៣​.​ឈ្មោះ​ហ៊​ន​ ហត្ថា​ ភេទ​ប្រុស​ និង​៤.​ពុំ​ស្គាល់​ឈ្មោះ​​។​

​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​​សំខាន់ ​ក្នុង​ការ​ធ្វើ​សក​ម្ម​ភាព​​មាន​​ ប៊ិ​ច​​មាន​​ចុង​​ស្រួច​រឹង​សម្រាប់​ប្រើប្រាស់​ចាក់​​ឆ្កឹះ​​កូនសោ​ ​ឬ​ រ៉ូ​ត​កាបូ​ប​​វ៉ា​លិស​យក​​លុយ​​និង​ទ្រ​ព្យសម្ប​ត្តិ​ ចំនួន​៤​ដង​។​ ​កម្លាំង​សមត្ថកិ​ច្ច​ បាន​កសាង​សំណុំរឿង​បញ្ជូ​ន​​ទៅ​​សាលាដំ​បូង​​ខេត្ត​ និង​កំពុង​បន្ត​ស្រាវ​ជ្រា​វ​រក​មុខ​សញ្ញា​ដែល​នៅ​ស​ល់​​៕ដោយ៖បញ្ញាស័ក្តិ