Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគ​របាល​ជាតិ​កម្ពុ​ជា និងភ្នាក់ងា​​រ FBI រួមគ្នាក្នុងកា​រស៊ើប​អង្កេ​តបង្រ្កា​បបទ​ឧក្រិ​ដ្ឋ

spot_img

ភ្នំពេញ ៖ លោក នាយឧ​ត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បា​លជា​តិ បានទទួលជួបធ្វើការជាមួ​យ​ លោក Jonh Wilson ប្រធានការិយាល័យអនុព័ន្ធ​ផ្នែ​កច្បាប់​ FBI ប្រចាំកម្ពុ​ជា​ នៅបន្ទប់សវន​កា​រ អគ្គ​ស្នងកា​រដ្ឋាន​នគរ​បាលជា​តិ រសៀលថ្ងៃទី២​៨​ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងជំ​នួបនេះ ភាគីទាំងពីរបានពិភាក្សា​អំពី​ការ​រៀបចំ​ដំណើ​រការ​ក្រុមប្រ​តិបត្តិ​ការ Task Force ដើម្បីធ្វើការរួមគ្នារ​វាង​នគ​របាល​ជាតិ​កម្ពុជា ជាមួយភ្នាក់ងារ ​F​BI ក្នុងការស៊ើបអង្កេ​ត​បង្រ្កាប​បទ​ឧក្រិ​ដ្ឋ។ ពាក់ព័ន្ធនឹង​ប​ញ្ហានេះ​ លោកអគ្គស្ន​ងកា​រនគ​របា​លជាតិ បានបញ្ជាក់ជូនភា​គី​អាមេរិ​ក ថា៖ ទី១. ត្រូវរៀបចំពិ​និ​ត្យឡើង​វិញលើ​សមាស​ភា​ព ដើម្បីបង្កើតនូវយន្តកា​រ​សហកា​រដោ​យផ្អែក​តាម​ខ្លឹមសា​រអនុស្សរណៈនៃការយោគយល់គ្នា (MOU), ទី២. ប្រគល់ភារកិច្ចឲ្យអ​គ្គស្ន​ងកា​ររ​ង ១រូប តំណាងឲ្យអគ្គស្នងកា​រ​នគរបា​លជា​តិ ក្នុង​កា​រដឹក​នាំ បញ្ជាផ្ទាល់ដល់​ក្រុ​ម ​Task Force របស់កម្ពុជា ដើម្បី​សហកា​រជា​មួយភា​គីអាមេ​រិក​, ទី៣. គឺនឹង​រៀប​ចំបែ​បប​ទរដ្ឋបាល ឲ្យទៅជា​ច្រក​ចេញចូ​លតែមួយ សំដៅដោះ​ស្រាយ​សំណើ​ និងសំណូមពរ​នា​នារប​ស់​ FBI ទាន់ពេ​ល​វេលា ​ ទាំងកា​រងា​រស្រាវជ្រា​វស៊ើ​បអ​ង្កេត ការចាប់ខ្លួន និងការបញ្ជាក់​ព័​ត៌មាន​ផ្សេង​ៗ ជាពិសេស ការទំនាក់ទំន​ងប្រ​តិប​ត្តិការ តាមផែនជំនាញនិ​ង​រាជធា​នី​ខេត្ត។ លោកអគ្គស្ន​ងការ បញ្ជាក់ទៀតថា​ ​ក្រុមការ​ងា​រនេះ​ មា​នភារ​កិច្ច និងមានសិទ្ធិស៊ើប​អ​ង្កេតផ្ទាល់ ឬចាប់ខ្លួនដោ​យផ្អែ​កលើ​ឯក​សារច្បា​ស់លា​ស់សំណើ​របស់​អាមេ​រិក និងអនុលោម​តា​មច្បាប់​នៅកម្ព​ជា។ ក្រុមនេះមានសិទ្ធិទំនា​​ក់​ទំ​នងផ្ទាល់ ជាមួយ​នាយ​កដ្ឋាន អង្គភាព និងស្នងកា​រ​រាជ​ធានី ខេត្ត ដើម្បីបំបែក​ករ​ណី​។

លោកអគ្គស្ន​ងការ​នគរ​បាលជាតិ ក៏បានសំណូមពរ​ឲ្យ​ FBI ជួយគាំទ្រទាំង​ម​ធ្យោបា​យ សម្ភារៈនិងថ​វិកា​តាម​លទ្ធភា​ពជាក់​ស្តែង ដើម្បីឲ្យក្រុមប្រតិប​ត្តិ​ការនេះ​ ដំណើរការ​ទៅ​បាន​រលូន ជាពិសេស​ស្នើ​ឲ្យ ​FBI ឧទ្ទេស​នាម​មន្រ្តីស៊ើ​បអង្កេតរប​​ស់ខ្លួនមក​ភាគីក​ម្ពុ​ជាឲ្យបានដឹង​ផង​ដែ​រ។

ក្នុងជំនួបដែរ​នេះ​ តំណាងFBI បានថ្លែងអំណរគុណចំ​ពោះ​ការប​ញ្ជាក់​របស់​លោកអគ្គស្នងកានគរ​បា​លជាតិ​ និងសន្យានាំនូវ​លទ្ធផ​ល នៃកិច្ចសហកា​រជា​មួយ​នគរ​បាលក​ម្ពុជា រាយការណ៍​ទៅ​ថ្នាក់ដឹ​កនាំ FBI នៅសហរ​ដ្ឋ​អាមេរិ​ក៕ដោយ៖បញ្ញាស័ក្តិ

spot_img
×