Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែ​ទូរស័ព្ទ​ក្តៅ កូរ៉េខាងជើង​-​កូរ៉េខាងត្បូង ប្រព្រឹត្ត​ទៅ​បែបណា​ដែរ​?

spot_img

ខ្សែ​ទូរស័ព្ទ​ក្តៅ ត​ភ្ជាប់​រវាង​កូរ៉េ​ទាំង​២ បាន​មាន​សកម្មភាព​សារជាថ្មី ក្រោយពេល​រង​ការ​កាត់ផ្តាច់ ២​ឆ្នាំ កន្លងមក គួរកត់សម្គាល់​ថា ក្នុង​រង្វង់ ២៤​ម៉ោង ក្រោយពេល​ខ្សែ​ទូរស័ព្ទ​នេះ​ត្រូវបាន​ត​ភ្ជាប់ កូរ៉េខាងជើង បាន​ទូរស័ព្ទ​ទៅ​កូរ៉េខាងត្បូង​ចំនួន​៣​លើក​។​

​ថ្ងៃទី​៣/១/២០១៨ វេលា​ម៉ោង​៣​និង​៣០​នាទី ខ្សែ​ទូរស័ព្ទ​កូរ៉េខាងត្បូង បាន​ឮ​ស្នូរ​រោទ៍ ។ កូរ៉េ​ខាងជើង​បាន​ទូរស័ព្ទ​ទៅ​កូរ៉េខាងត្បូង ហើយ​កូរ៉េខាងត្បូង​ទទួល​ភ្លាម​។ ក្នុង​កិច្ចសន្ទនា​រយៈ ២០​នាទី គេ​ពុំ​ដឹង​ច្បាស់​ថា ភាគី​ទាំងពីរ​បាន​ជជែក​គ្នា​អំពី​រឿង​អ្វីខ្លះ​។ រដ្ឋមន្ត្រី​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​និយាយ​យ៉ាងខ្លី​ថា ៖ ភាគី​ទាំងសងខាង​បាន​ប្តូរ​យោបល់ និង​ត្រួតពិនិត្យ​បណ្តា​បញ្ហា​ទំនាក់ទំនង​។​

​សម្រាប់​ការហៅ​ទូរស័ព្ទ អ្នក​ហៅ​នឹង​ប្រើប្រាស់​ទូរស័ព្ទ​ពណ៌​បៃតង​មាន​បិទ​អក្ស​រថា “​ភាគ​ខាងជើង​” ។ ដើម្បី​ទទួល​ទូរស័ព្ទ​គេ​នឹង​ប្រើ​ទូរស័ព្ទ​ពណ៌​ក្រហម​។ នៅលើ​អេក្រង់​កុំព្យូទ័រ​មាន អក្សរ “​ខ្សែរយៈ​ទាក់ទង​ផ្ទាល់​ជើង​-​ត្បូង​” អម​សងខាង​នោះ​មាន​នាឡិកា​២ បង្ហាញ​ប្រាប់​អំពី​ម៉ោង​នៅ​ប្រទេស​នី​មួយៗ​។​

​ក្រោយ​ការសន្ទនា​លើកដំបូង​បញ្ចប់ បណ្តា​មន្ត្រី​មកពី​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង បន្ត​ឈរ​នៅ​ទីនោះ​។ ពួកគេ​ដឹងថា កូរ៉េខាងជើង នឹង​បន្ត​ទូរស័ព្ទ​មក​ទៀត​។ ២​ម៉ោង​ក្រោយមក ខណៈពេល​ស្បៃ​រាត្រី​បាន​គ្របដណ្តប់​នោះ កូរ៉េខាងជើង បាន​បន្ត​ទូរស័ព្ទ​ចូលមក​។ ភាគី​កូរ៉េ​ខាងជើង​និយាយថា “​នេះ​អាច​ចាត់ទុក​ជា​គំនូស​ប្រវត្តិសាស្ត្រ​មួយ​”​។​

​នៅវេលា​ម៉ោង ៩​និង​៣០​ព្រឹក ថ្ងៃ​បន្ទាប់​កូរ៉េ​ខាងជើង​បាន​បន្ត​ហៅ​ទូរស័ព្ទ​មក​កាន់​កូរ៉េខាងត្បូង ទាំងសងខាង​សុទ្ធសឹង​ធ្វើការ​ត្រួតពិនិត្យ​ខ្សែរយៈ​ទាក់ទង​ទើបបាន​ត​ភ្ជាប់​។ កូរ៉េខាងត្បូង​បាន​សួរ​ទៅ​ភាគី​កូរ៉េ​ខាងជើង​ថា មាន​ព័ត៌មាន​អ្វី​ដែរ​ឬទេ​? ។ កូរ៉េខាងជើង​ឆ្លើយតប ៖ ពុំ​មាន​ទេ យើងខ្ញុំ​នឹង​ប្រកាសប្រាប់​ប្រសិន​មាន​សភាពការណ៍​ថ្មី​។​

​ដូច្នេះ​ក្នុង​អំឡុងពេល​ប្រមាណ​២៤​ម៉ោង​ស្រួលបួល​ផង​នោះ កូរ៉េ​ខាងជើង​បាន​ទូរស័ព្ទ​មក​កូរ៉េខាងត្បូង ៣​លើក​៕ សូ​យ​ន​

 

 

 

spot_img
×