Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត

រាសីស្រុតចុះ ។ អ្នកមាន​អារម្មណ៍​លំបាក​ក្នុងការ​អនុវត្ត​ការងារ ។ ថ្ងៃនេះ​មិនត្រូវ​ធ្វើ​កិច្ចការ​ធំ ។ ពេលនេះ​អ្នក​គួរ​ចោទសួរ​ខ្លួនឯង​ថា តើ​គោលដៅ​ដែល​ខ្លួន​ដាក់ចេញ​ពិតជា​សមស្រប​និង​មាន​ប្រយោជន៍​ឬ​អត់ ។ ព្រោះ​ជួនកាល​អ្នក​ព្យាយាម​មិនត្រូវ​ទិសដៅ ។ នេះ​ក៏​ជា​ថ្ងៃ​អ្នក​គួរ​យកចិត្តទុកដាក់​ដ​ល់​រឿង​មនោសញ្ចេតនា ព្រោះ​ភាពខុសគ្នា​ក្នុង​ទស្សនៈ​រស់នៅ​រវាង​អ្នក និង​គូស្នេហ៍​អាច​បង្កបញ្ហា​ស្មុគស្មាញ ។​

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម ។ ការងារ​អំណោយផល​ល្អ ។ ដូច្នេះ​ចាប់ពី​ព្រឹក​ភ្លាម​ទៅ​ចូរ​អ្នកដោះស្រាយ​រាល់​កិច្ច​ការដែល​មុននេះ​ខ្លួន​មិនអាច​ធ្វើបាន ។ ដោយ​គ្រាន់តែ​ប្រមូលផ្តុំ​បន្តិច​អ្នកនឹង​ឃើញ​លទ្ធផល ។ ថ្ងៃនេះ​នឹង​នាំមក​ឲ្យ​អ្នក​នូវ​សិទ្ធ​ផល​ជាច្រើន​ក្នុង​ការងារ ។ នេះ​ក៏​ជា​ឱកាស​អ្នក​អាច​ផ្សាភ្ជាប់​ទំនាក់ទំនង​ថ្មីៗ ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​តាំងពី​យូរ តែ​ពុំទាន់​មានឱកាស​បាន​ជិតស្និទ្ធ ។​

ឆ្នាំខាល

រាសីស្រុតចុះ ។ អ្នក​ពង្រីក​សមត្ថភាព​របស់ខ្លួន​ក្នុង​ការងារ ។ អ្នកធ្វើ​គុណដោយ​មិន​ចង់បាន​តបស្នង​ពី​អ្នកដទៃ ហេតុនេះ​ទទួលបាន​ការគោរព​កោតសរសើរ​យ៉ាងច្រើន​ពី​មនុស្ស​ជុំវិញខ្លួន ។ ថ្ងៃនេះ​អ្នក​មិនគួរ​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​ណាមួយ​ព្រោះ​ងាយខុស ។​

ឆ្នាំថោះ

រាសីឡើងខ្ពស់ ។ ការងារ​ល្អប្រសើរ អ្វីៗ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ជួប​ការលំបាក ឬ​ឧបសគ្គ​រារាំង ។ ចំណូល​ក៏​ស្ថិរភាព មិន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា​ពោ​រព​ញ​ដោយ​ភាព​សោមនស្ស​រីករាយ កក់ក្តៅ ។​

ឆ្នាំរោង

រាសីស្រុតចុះ ។ ថ្ងៃនេះ​អ្នកមើល​ឃើញ​កំហុស​របស់ខ្លួន ។ កុំ​ភ័យខ្លាច សំខាន់​គឺ​អ្នក​ដក​បទពិសោធ​ន៍ស​ម្រា​ប់​លើក​ក្រោយៗ​ទៀត ។ ចូរ​ចាំ​ថា​នេះ​ជា​ឱកាស​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុតពី​ការឈឺចាប់​អស់ ឬ​កម្ចាត់​ចោល​ក្តី​ភ័យខ្លាច ។ អាស្រ័យហេតុនេះ​ប្រសិន​មាន​អារម្មណ៍​មិន​ស្រួល​គួរ​ចែករំលែក​ការលំបាក​ជាមួយ​មិត្ត​ជិតស្និទ្ធ ឬ​ទៅ​ជួប​វេជ្ជបណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ ។​

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម ។ អ្នក​កំពុងមាន​កិច្ចការ​ជាច្រើន​ត្រូវ​សម្រេច​ឲ្យ​បាន ចូរ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​របស់ខ្លួន​ឡើង​មួយកម្រិត បំបាត់​ទម្លាប់​អាក្រក់​ដែល​ឥទ្ធិពល​ដល់​ការងារ​ក៏​ដូច​សុខភាព​របស់​អ្នក ។ ថ្ងៃនេះ​រឿង​មនោសញ្ចេតនា​មិនល្អ កើតរឿង​ពិបាកចិត្ត ឬ​មានទំនាស់​ឈ្លោះប្រកែក​គ្នា ។​

ឆ្នាំមមី

រាសីស្រុតចុះ ។ ថ្ងៃនេះ​សូម្បីតែ​មនុស្ស​ដែល​អ្នក​ធ្លាប់​ចាត់ទុក​គួរ​ឲ្យ​ទុកចិត្ត​បំផុត​ក៏​អាចធ្វើ​ឲ្យ​អ្នក​ត្រូវ​អស់សង្ឃឹម ។ កុំ​មួម៉ៅ ឬ​ទុក​ព្រួយ​ពេក ចូរ​បង្កើត​ភាព​រីករាយ​ឲ្យ​ខ្លួនឯង និង​បំភ្លេចចោល​ឲ្យ​អស់រឿង​មិនល្អ​ទាំងឡាយ ដោយ​ប្រមូលផ្តុំ​ធ្វើការ​ងារ​កុំ​ឲ្យ​រង​ឥទ្ធិពល​ពី​រឿងនេះ ។​

ឆ្នាំមមែ

រាសីស្រុតចុះ ។ សុខ​ភាពជា​បញ្ហាសំខាន់​មួយ​ចំពោះ​អ្នក​ថ្ងៃនេះ កុំ​ដោយសារ​ចូលចិត្ត​សប្បាយ​ភ្លេចខ្លួន​បរិភោគ​ច្រើន រួច​ឡើង​ទម្ងន់ ត្រូវ​យកចិត្តទុកដាក់​ដល់​របប​អាហារ​របស់ខ្លួន ។ ថ្ងៃនេះ​ប្រសិន​អ្នក​បាន​មាន​ផែនការ​សំខាន់​ណាមួយ​នោះ ដោយបាន​រៀប​កម្មវិធី​មុន ចូរ​ប្រញាប់​ធ្វើ​ចុះ​មិន​ខុស​បំណង​ឡើយ ។​

ឆ្នាំវក

រាសីឡើងខ្ពស់ ។ អ្នក​មិន​បារម្ភ​ពី​បញ្ហា​លុយកាក់ ។ ថ្ងៃនេះ​អ្នកទទួលបាន​ចំណូល​គួរសម អាចជា​ប្រាក់កម្រៃ ឬ​ប្រាក់​បន្ថែម​ដែល​យូរ​មកហើយ​ពុំទាន់​ទទួលបាន ។ ការងារ​រលូន​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​គ្រប់កន្លែង ។​

ឆ្នាំរកា

រាសីឡើងខ្ពស់ ។ ថ្ងៃនេះ​ធ្វើ​ជំនួញ​ជួញដូរ​បាន​ចំណេញ​យ៉ាង​គាប់ចិត្ត ។ អ្នកធ្វើការងារ​នឹង​សម្រេចបាន​សមិទ្ធផល​ជាច្រើន ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​វាយតម្លៃ​ខ្ពស់ ។ រឿង​មនោសញ្ចេតនា ក៏​ប្រកបដោយ​ភាពសុខសាន្ត សុភមង្គល។​

ឆ្នាំចរ

រាសីល្អជាមធ្យម ។ ការងារ​ជួប​ការលំបាក ឧបសគ្គ​រារាំង ។ ចូរ​រក្សា​ឥរិយាបថ​នឹងនរ និង​កុំ​ឲ្យ​អ្នកផ្សេង​ដឹង​ពី​អារម្មណ៍ និង​គំនិត​របស់​អ្នក ព្រោះ​វា​ជា​មូលដ្ឋាន​ដើម្បី​ឲ្យ​គេ​ជាន់ពន្លិច​អ្នក ។ ប្រសិន​អាច​បាន​ចូរ​អ្នក​ផ្អាក​គ្រប់​សកម្មភាព​សំខាន់ៗ​ក្នុងថ្ងៃនេះ ។​

ឆ្នាំកុរ

រាសីឡើងខ្ពស់ ។ ការងារ​ល្អ​បំផុត ។ ទោះ​ធ្វើ​អ្វី​ក៏​សម្រេចបាន​ជោគជ័យ​ដូច​បំណង និង​សំឡឹង​ឃើញ​អនាគត​ដ៏​រុងរឿង ។ លុយកាក់​ក៏​ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​ងាយ​មានទំនាស់ ឈ្លោះប្រកែក​គ្នា ដោយសារតែ​ភាព​ឆេវឆាវ​រៀងៗ​ខ្លួន​ក្នុងថ្ងៃនេះ ។​

spot_img
×