Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​រៀប​ផែនការ​ជាមួយ​ប្រុស​សហាយ បាញ់សម្លាប់​ប្តី​ខ្លួនឯង​ជា​គ្រូបង្រៀន​នៅ​សែន​សុខ​

spot_img

​ភ្នំពេញ ៖ ករណី​លោកគ្រូ​បង្រៀន​ម្នាក់ ត្រូវបាន​គេ​បាញ់សម្លាប់ នោះ​គឺ នាង​ជា​ប្រពន្ធ បាន​បាន​ទូរស័ព្ទ​ណាត់​ជួប​​គ្នា​ជាមួយ​ប្រុស សហាយ រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​ខ្លួន ដោយ​មិត្ត​ប្រុស​សា​ហាយ​ឈ្មោះ មករា មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​។​

​ក្នុង​រយៈពេល​៣​ថ្ងៃ ប៉ូលិស​ស្រាវជ្រាវ​បំបែកសំណុំរឿង ដោយ​ចាប់បាន​មេឃាតករ​ជា​ប្រពន្ធ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា តែ ​ជនដៃដល់​កំពុង​រត់គេច​ខ្លួន​។​

​ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី ហ៊​ន អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ ស្នា​ស្នាក់នៅ​ជាមួយ​ប្តី ​ឈ្មោះ រឿន រតនា ដែល​ឃាតករ​បាញ់សម្លាប់ នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្ក្បែរ​កន្លែងកើតហេតុ​។​

​ជនសង្ស័យ​ឈ្មោះ ឃឿន ស៊ី​ហ៊​ន ត្រូវបាន​ចាប់ខ្លួន​ក្រោយពេល​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​បានធ្វើការ​ស៊ើបសួរស្រាវជ្រាវ​អ្នកជិតខាង ​រួមទាំង​សាច់ញាតិ​ខាង​ជនរងគ្រោះ បានដឹង​តម្រុយ​មក​ថា កន្លងមក​ជនសង្ស័យ​ជា​ប្រពន្ធ រ​រួ​រ​រួម​រស់នៅ​គ្នា​មិន​ចុះសម្រុង​ជាមួយ​ប្តី ក៏​ហៅ​មក​សាកសួរ ដេញដោល​ជាច្រើន​ចំណុច​គួរ​ឲ្យ​សង្ស័យ​។ ដំបូង​នាង​បាន និយាយ​កុហក​ប៉ូលិស​ថា ជនរងគ្រោះ​មកពី​ផ្ទះ​មិត្តភក្តិ​ស្រី នៅ​ព្រែកលៀប ប៉ុន្តែ​បងប្អូន​ខាង​ជនរងគ្រោះ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត​ភូមិស្វាយជ្រុំ  ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ជនសង្ស័យ​ជា​ប្រពន្ធ បាន​និយាយ​ភូតកុហក​សមត្ថកិច្ច​ចុះឡើងៗ​រហូត​ទាល់​អស់តម្រិះ នៅ​ដំណាក់កាល​ចុងក្រោយ​ក៏បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នាង​ជា​អ្នករៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង ដោយសា​ដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​ជាមួយ​ដោយ​មិន​ចុះសម្រុង​នឹង​គ្នា​។ នាង​បាន​បញ្ជាក់ថា កន្លង​កន្លងមក​ប្តី​របស់​នាង មានទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយក៏​ធ្លាប់បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ មករា ដែលជា​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរ ។ ទើប​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់ជួប​គ្នា​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​ខ្លួន​ដោយ​ឲ្យ​មិត្ត​ប្រុស​សា​ហាយ​ឈ្មោះ មករា មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់ ល​លុះ​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ពពេល​ដែល​ប្តី​នាង​បាន​ទៅ​បុណ្យ​នៅឯ​ស្រុកកំណើត ភូមិ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នាង​ក៏បាន​ទូរស័ព្ទ​ឲ្យ ប្រុស​សហាយ ត្រៀម​រៀបចំខ្លួន​ធ្វើសកម្មភាព ដោយ​នាង​បាន​ទូរស័ព្ទ​បង្ខំ​ប្តី​ឲ្យ​ប្រញាប់​មក​ផ្ទះ ហើយ​ប្តី​របស់​នាង បាន​ប្រាប់​នាង​ថា ម៉ោង​១១​យប់​ទៅដល់​ហើយ នៅពេលនោះ​នាង​បាន​ទូរស័ព្ទ​ឲ្យ ​ឈ្មោះមករា ស្ទាក់​ចាំ​ផ្លូវ លុះ​ពេល​ជនរងគ្រោះ​មកដល់​កន្លែង​ស្ងាត់​ជិត​មណ្ឌល​ឱកាស​ខ្ញុំ ប្រុស​សហាយ​នោះ ក៏បាន​ជិះ​ម៉ូតូ​ដេញ ដក​កាំភ្លើងខ្លី​បាញ់សម្លាប់​តែម្តង រួច​ជិះ​គេចខ្លួន បាត់ ។ ដោយ​ក្រោយពេល​បាញ់សម្លាប់​ហើយ ឃាតករ បាន​ទូរស័ព្ទ​មក​ប្រាប់​នាង បាញ់សម្លាប់​រួចរាល់​បានសម្រេច​ហើយ រួច​បិទ​ទូរស័ព្ទ​និង​គេចខ្លួនបាត់​រហូតមក​ដល់ពេលនេះ​ ។​

​ករណីនេះ កើតឡើង​កាលពី​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខ​ណ្ខ​សែន​សុខ​។

នៅ​កន្លែងកើតហេតុ ប​ប៉​ប៉ូលិស​បានឃើញ​សម្បក​គ្រាប់​កា​ទូ​ស្សន៍​កាំភ្លើង​ខ្លីម៉ាក ​K54 ចំនួន​០១​គ្រាប់ ហើយ​នៅលើ​ដង​លើ​ដងខ្លួន ​សាកសព​ជនរងគ្រោះ​មាន​ស្នាមរបួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​២​កន្លែង គឺ​ច​គឺ​ចំ​ត្រង់​ក្រោម​ឆ្អឹងជំនីរ​សងខាង ដួល​ស្លាប់​នៅលើ ​ផ្លូវ​ក្បែរ​ម៉ូតូ​ម៉ាក​ស្កូ​ពី​។​

​នៅពេលនេះ ប៉ូលិស​បាន​កំពុង​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ឈ្មោះ​មករា ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ដោយ ៖​កូ​ឡាប​

spot_img
×