Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ប្រដាល់​មួយរូប អាច​ឡើង​ស​ង្វៀនវាយ​តែ​ ២ ​ដង ក្នុង​មួយខែ​

spot_img

​ភ្នំពេញ ​៖ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង ស្ថានីយ៍ទូរទស្សន៍​ទាំង​៥ ដែលមាន​កម្មវិធី​ប្រដាល់​ប្រចាំ​សប្ដាហ៍ បាន​ឯកភាព​​គ្នា​ទប់ស្កាត់​ដោយ​ផ្ដល់ឱកាស​ដល់​អ្នក​ប្រដាល់​ឲ្យ​ឡើង​ប្រកួត​លើស​ង្វៀន តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយខែ ដើម្បី​ការពារ​សុខភាព​របស់​ពួកគេ និង​ចៀសវាង​ការ​ខូចខ្លួន ដោយសារតែ​ការប្រកួត​ច្រើនពេក​ជាប់ៗ​គ្នា​គ្មាន​ពេល​សម្រាក ។​

ដោយសារ​សង្វៀន​ប្រដាល់​កើតមាន​ច្រើន​ដែល​ក្នុង​មួយ​សប្ដាហ៍​រហូតដល់​ទៅ​ជាង​១០​សង្វៀន ហើយ​តម្រូវការ​អ្នក​ប្រដាល់​រហូតដល់​ទៅ​ជាង​១០០​នាក់​ដើម្បី​ប្រកួត​នោះ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ដែលមាន ឈ្មោះ​បោះ​សំឡេង និង អ្នក​ដែល​ទើប​មានឈ្មោះ​បោះ​សំឡេង​មានឱកាស​ឡើង​សង្វៀន​ប្រកួត​ស្ទើរតែ​រាល់​សប្ដាហ៍ ។​

​អ្នក​ប្រដាល់​បើ​ប្រកួត​ច្រើន​ហួសហេតុ​ដោយ​គ្មាន​ពេល​រក្សា​សុខភាព ឬ សម្រាក​ខ្លះ​ទេនោះ​អ្នក​ប្រដាល់​រូបនោះ​នឹង​ខូចខ្លួន ។​ ​មាន​ឧទាហរណ៍​ជាច្រើន​បានបញ្ជាក់​ចេញមក​ហើយ ។ ​មាន​អ្នក​ប្រដាល់​ជាច្រើន​ដូចជា ៖ ​មឿ​ន សុខ​ហ៊ុ​ច , ​ពុទ្ធ ឆាយ​រិទ្ធី , ផាន់ គ្រាន់​ , របស់​ក្លិប​ពុទ្ធ​សេរី​វង្ស​វង្ស ណ​យ​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ដែល​វ៉ៃ​រាល់​សប្ដាហ៍​នោះ​ពេលនេះ​បាន​ខូចខ្លួន​ទៅហើយ ។​

គេ​ប្រកួត​ប្ដូរ​សង្វៀន​រាល់​សប្ដាហ៍ ក្នុងខណៈ​ម្ចាស់​សង្វៀន​ទាំងនោះ ខ្វះ​ការ​សហការគ្នា​គួបផ្សំ​ជាមួយ​​ចន្លោះប្រហោង របស់​មន្ត្រី​ផ្គូរ​ផ្គង​ផង ឯក្លិប និង​គ្រូបង្វឹក​រួម​នឹង​កីឡាករ​របស់​ខ្លួនឯង ត្រូវការ​លុយ​ផង​នោះ​ពួកគេ​ត្រូវតែ​ឡើង​ប្រកួត ។​ ពេលនេះ​ស្ថានីយ៍ទូរទស្សន៍​ទាំង​៥ គឺ​អាស៊ីអាគ្នេយ៍ បាយ័ន ឬ BTV-CNC-PNN និង ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ និង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានប្រកាស​សហការគ្នា លែង​ឲ្យ​កើតមាន​ករណី​ប្រកួត​មួយខែ​៤​ដង ដោយ​អនុញ្ញាត​ឲ្យ​គេ​ប្រកួត មួយខែ​តែ​២​ដង​ប៉ុណ្ណោះ គឺ​ត្រូវតែ​មានការ​សម្រាក​ខ្លះ ។​

ស្ថានីយ៍ទូរទស្សន៍​ទាំង​៥ មន្ត្រី​ផ្គូរ​ផ្គង នឹង​លែង​លាក់លៀម​គ្នា​ពី​គូប្រកួត​របស់ខ្លួន ។​បន្ទាប់ពី​ផ្គូរ​ផ្គង​ហើយ​ពួកគេ​ត្រូវតែ​ដឹង​ពី​គូប្រកួត​របស់​គ្នា ទៅវិញទៅមក​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រដាល់ ក្លិប គ្រូបង្វឹក លួច​ទៅ​ដាក់​សិស្ស​របស់ខ្លួន ទៅ​ប្រកួត​កន្លែង​ផ្សេង ។​

នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​ទាំង​៥ ចាប់ដៃគ្នា និង​បង្ហាញ​ពី គូប្រកួត​ដល់​គ្នា​ទៅវិញទៅមក ។ ពួកគេ​នឹង​បង្កើត​ការទំនាក់ទំនង តាមរយៈ​សារ​អេឡិចត្រូនិក ដើម្បី​ទំនាក់ទំនង​គ្នា ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រមុខ​ប្រដាល់​គុន​ខ្មែរ បាន​ស្វាគមន៍ នូវ​ការសហការ គ្នា​បែបនេះ ។ ជាមួយគ្នានេះ លោក បាន​ឲ្យ​តំណាង ទូរទស្សន៍​ទាំង​៥ រួម​នឹង​មន្ត្រី​ផ្គូរ​ផ្គង ត្រូវ​ប្រើ​សារ អេឡិចត្រូនិក​នេះ ដោយ​មិន​ឲ្យ​មន្ត្រី​ដទៃ​ដឹង​ឡើយ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×