Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីភាគី​ចេញ​សេចក្តីថ្លែងការណ៍​អំពី​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០២០

spot_img

(​ភ្នំពេញ​) ៖ ក្រោយ​ជួបពិភាក្សា​ជាមួយគ្នា​ពេញ​មួយ​ព្រឹក នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ រួចមក ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​១ លើក​ទី​១ បានចេញ​សេចក្តីថ្លែងការណ៍​អំពី​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។​

​កិច្ចពិភាក្សា​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៉ិ​ត សំហេង ដោយ​ក្នុងនោះ​អង្គប្រជុំ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖

១៖ បាន​ផ្សព្វផ្សាយ​ពី​អនុក្រឹត្យ​ស្តីពី​សមាសភាព ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​
​អប្បបរមា​។​

២៖ បានប្រកាស​ជា​ផ្លូវការ​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​១​។​

៣៖ បាន​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២(​ពីរ​)​រូប​៖ លោក សោម អូន ជា​អនុប្រធាន​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត ដែលមាន​សំឡេងគាំទ្រ ៩ លើ ១៦ និង​លោក​ឧកញ៉ា ណា​ង សុធី ជា​អនុប្រធាន​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក ដែលមាន​សំឡេងគាំទ្រ ១៧ លើ ១៧​។​

៤៖ បានធ្វើ​បទ​បង្ហាញ​អំពី​ស្ថិតិ​សំខាន់ៗ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​លក្ខណវិនិច្ឆ័យ​ទាំង​៧ ដែលជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​។​

៥៖ នឹង​បន្ត​ប្រជុំពិភាក្សា​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ និង​នៅ​ថ្ងៃ​បន្តបន្ទាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×