Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​បុក​ប៉ះគ្នា​រវាង​រថយន្ត​៣​គ្រឿង របួសធ្ងន់​ម្នាក់ ឯ​តៃកុង​ឡាន​រត់​បាត់​

spot_img

​ស្រុក​ព្រៃនប់ ​៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣០​សីហា​២០១៩ នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៧~១៨៨ មាន​គ្រោះថ្នាក់​ចរាចរ​បុក​ប៉ះគ្នា​រវាង​រថយន្ត​៣​គ្រឿង ដែល​តាម​របាយការណ៍​អង្កេត​ពី​សមត្ថកិច្ច​បញ្ជាក់ថា​ដើមហេតុ​បង្កឡើង​ដោយ​រថយន្ត​ធំ​០១​គ្រឿង​ម៉ាក HYUNDAI ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-8737 ទិសដៅ​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ជា កេះ​ស​ន្នី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ពេលមកដល់​ចំណុច​ខាងលើ បាន​ធ្លាក់​ក្រលុក​ហើយ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ចូល​ទៅបុក​រថយន្ត​ធំ​០១​គ្រឿង HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ កណ្តាល 3A-1113 ទិសដៅ​ដៅ​ផ្ទុយគ្នា (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) ហើយ​រថយន្ត HYUNDAI ផ្លាកលេខ កណ្តាល 3A-1113 មិនទាន់​អស់​ល្បឿន បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ចូល​ទៅបុក​រថយន្ត​តូច ០១​គ្រឿង​ទៀត​ម៉ាក STAREX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2BA-6331 ដែលមាន​ទិសដៅ​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ HOU LIENGMENG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន។​

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាល​ឲ្យ​ឈ្មោះ ជា កេះ​ស​ន្នី អ្នកបើកបរ​រថយន្ត HYUNDAI 3B-8737​របួសធ្ងន់​។​

ក្រោយ​កើតហេតុ ជនរងគ្រោះ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​នោះ រីឯ​វត្ថុតាង​រថយន្ត​ទាំង ០៣​គ្រឿង យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ដោយឡែក​អ្នកបើកបរ​រថយន្ត HYUNDAI កណ្តាល 3A-1113 បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ ៕​ ដោយ​៖​ស្រីនាថ​

spot_img
×