Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជន​ប្រជាធិបតេយ្យ​ដ៏​លេចធ្លោ​ម្នាក់ ត្រូវ​ចាប់ខ្លួន​នៅ​ហុងកុង​

spot_img

​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​លេចធ្លោ​ម្នាក់​ឈ្មោះ Joshua Wong ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ហុងកុង​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណបក្សនយោបាយ​មួយ​ដែល​សកម្មជន​វ័យក្មេង​ខាងលើ​ចូលរួម​បង្កើត​។​

​គណបក្ស Demosisto បានប្រកាស​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា លោក Joshua Wong ត្រូវបាន​អាជ្ញាធរ​ចាប់បង្ខំ​អោយចូល​ក្នុង​ឡាន ស្ថិតនៅតាម​ដងផ្លូវ ខណៈពេល​រូបលោក​កំពុង​ដើរទៅ​កាន់​ស្ថាន​នី​យ៍​រថភ្លើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​បន្ទាប់មក​គាត់​ត្រូវបាន​អាជ្ញាធរ​នាំខ្លួន​ទៅកាន់​ទីស្នាក់ការ​ប៉ូលីស ស្ថិតនៅ​តំបន់ Wan Chai​។ រហូតមកដល់​ពេលនេះ ប៉ូលីស​មិនទាន់បាន​បញ្ជាក់​នៅឡើយ​ទេពី​ការចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​នោះ​។​

​លោក Joshua Wong ប្រឈម​នឹង​ការចោទប្រកាន់ ៣​ករណី ប៉ុន្តែ​ការចោទប្រកាន់​នោះគេ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណបក្ស​ខាងលើ​។​

​សូមបញ្ជាក់ថា ការចាប់ខ្លួន​សកម្មជន​ដ៏​ល្បី​ម្នាក់​ខាងលើ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​មាន​គម្រោង​ធ្វើការ​តវ៉ា ដែល​គម្រោង​នោះ​មិនទាន់​ត្រូវបាន​អនុញ្ញាតិ​ដោយ​ប៉ូលីស​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃ​ពុធ ប៉ូលីស​បានធ្វើ​ការបញ្ជា​ក់ថា មនុស្ស​ជាង ៩០០​នាក់​ត្រូវបាន​ចាប់ខ្លួន ចាប់តាំងពី​មានការ​តវ៉ា​នៅ​ដើមខែ​មិថុនា​មក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×