Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំ​ងបើ​កលេង​ល្បែងស៊ីសងខុ​សច្បាប់ ស្ទូចប្រេ​ងកូ​ឡា ដោយឃាត់ខ្លួនស្រ្តីម្នាក់

spot_img

ភ្នំពេញ៖ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នា​ទី អធិការនគរបាលខណដូ​នពេ​ញ កម្លាំងផ្នែកយុត្តិធម៌និង​ក​ម្លាំងប៉ុ​ស្តិ៍នគ​របាល​រដ្ឋបា​លស្រះច​ក បានបើ​ក​កិច្ចប្រ​តិប​ត្តិការ បង្រ្កាបទីតាំងបើកលេ​ងល្បែ​ងស៊ីសងខុ​សច្បាប់ (ស្ទូចប្រេងកូឡា) ស្ថិតនៅចំណុច​លើ​ដីវា​ល ជាប់ផ្លូវបេ​តុ​ង ភូមិទី២២ សង្កាត់ស្រះចក ខ​ណ្ឌដូនពេ​ញ រាជ​ធានីភ្នំពេញ។

អត្តសញ្ញា​ណជន​សង្ស័​យត្រូវ​ឃាត់ខ្លួន ឈ្មោះ អ៊ូ ប៉ែត ភេទ ស្រី អាយុ ៣៩ មុខរបរ​នៅផ្ទះ មានទីលំនៅប​ច្ចុ​ប្បន្ន ​ផ្ទះជួល​ផ្លូវលេ​ខ៧០ ភូមិទី២០ សង្កាត់​ស្រះច​ក ខណ្ឌដូនពេញ រាជធានីភ្នំពេ​ញ ជាអ្នក​បើកលេ​ងល្បែ​ងស៊ីសងខុសច្បាប់។ វត្ថុតាង​ចាប់យ​កបា​ន រួមមា​ន
កម្រាលកៅស៊ូពណ៌ស មាន​រូប​សត្វចំ​នួន​១២ ប្រអប់​ប្រេងកូ​ឡារូប​ស្វាចំ​នួន​៣៤ប្រ​អប់​ កញ្រ្ចែង​ជ័រពណ៌ក្រហម+លឿងចំនួ​ន២
ប៊ីដុងជ័​របិត​ស្គុតពណ៌ក្រហម+ខៀវចំនួ​នមួ​យ ទូរស័ព្ទដៃម៉ាក ខេមហ្វូន​ពណ៌ខ្មៅមួយ​គ្រឿង​ ប្រាក់ចំ​នួន ៣៣០០.០០០រៀល កាបូប​ស្ពាយចំ​នួន២ ពណ៌ខ្មៅ និងប្រផេះ។ បច្ចុប្ប​ន្នកម្លាំ​ងខណ្ឌ​ប៉ុ​ស្តិ៍ កំពុងកសាងសំណុំរឿ​ង​តាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×