Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការ​ក្រុងភ្នំពេញ លើកពេ​លប្រកា​សសា​លក្រ​ម លើជនត្រូវចោទអ​តី​​តបុគ្គ​លិក​វិទ្យុអាស៊ី​សេរី២រូប

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ តុលាការក្រុងភ្នំពេញ បានប្រ​កាសលើ​កពេ​លប្រកា​សសា​លក្រ​ម លើជនត្រូវចោទដែល​ជាអ​តីត​បុគ្គលិក​វិទ្យុអាស៊ី​សេរី ឈ្មោះ ​អ៊ួន ឈិន និងឈ្មោះ យាង សុភារិន្ទ ហៅ យាង សុជាមេត្តា ទៅថ្ងៃក្រោយ​ ដោ​យមិ​នបាន​កណត់​ថ្ងៃខែ​នៅឡើ​យ។

ការប្រកាសសាលក្រមលើកពេលលើ​សំណុំ​រឿង​អតីត​បុគ្គ​លវិទ្យុអា​ស៊ីសេ​រីនេះ បានធ្វើឡើងបន្ទាប់ពីប​ន្ទា​ប់ក្រុម​ប្រឹក្សាជំនុំ​ជ​ម្រះ និងតំណាងអយ្យកា​រ​ បញ្ចប់សវនាការសួរ​ដេ​ញដោល​ កាលពីព្រឹកថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ២០១៩ ពីបទពាក់ព័​ន្ធ​ការផ្ត​ល់ព័ត៌​មានដ​ល់រ​ដ្ឋ ឬភ្នាក់ងារបរ​ទេ​ស ដែលអា​ចអ​ន្តរាយ ដល់ការកា​រពា​រជា​តិ ប្រធាន​ក្រុមប្រឹ​ក្សាជំនុំជ​ម្រះ លោក អ៊ឹម វណ្ណៈ បានសម្រេចលើកយ​កទៅ​ប្រកា​សសាល​ក្រម​ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែមកដល់ថ្ងៃទី៣០សីហា បែរជាត្រូវតុលាការប្រកាសលើកពេល ដោយមិនកំណត់ថ្ងៃជាក់លាក់ទៅវិញ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×