Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមរថ​យ​ន្តគ្រប់​ប្រភេទ​ចូលច​តក្នុ​ងចំណត ដើម្បីស​ណ្ដាប់ធ្នា​ប់សា​ធារ​ណៈ​ នៅរមណីយដ្ឋានអង្គរ

spot_img

សៀមរាប ៖ មានកិ​ច្ចកា​រជាច្រើ​នដែល​អាជ្ញា​ធរជា​តិអប្សរា បានខិ​តខំ​បំពេញ​ក្នុង​បុព្វហេតុថែរក្សា​ និងលើ​កត​ម្លៃស​ម្បតិ្តបេតិ​ក​ភណ្ឌវ​ប្បធ​ម៌ជាតិ ឱ្យកាន់​តែឧត្តុ​ងឧ​ត្តម។ ក្នុងនោះមានការ​ជួស​ជុល​ប្រាង្គប្រាសា​ទបុ​រាណ ការលើកកម្ពស់​ប​រិស្ថាន​ធម្ម​ជាតិ ការកសាងហេដ្ឋា​រ​ចនាស​ម្ព័ន្ធផ្លូវ​ថ្នល់​ស្ពាន និងការរៀបចំសេវា​កម្ម​ទ្រទ្រង់​វិស័យ​ទេសចរណ៍ ដូចជា ការរៀ​បចំចំ​ណតរ​ថយ​ន្តជា​ដើម។ល។

កន្លងមក អាជ្ញាធរជាតិ​អ​ប្សរា បានរៀបចំចំណតសម្រាប់​យាន​យន្តគ្រ​ប់ប្រ​ភេទ ដែលមា​នបរិ​វេណធំ​ទូលា​យ ដែលស្ថិតនៅប៉ែក​ខាង​ត្បូង​ឈៀងខា​ងកើត នៃមុខ​ប្រាសាទ​អង្គ​រវត្ត។ ការរៀប​ចំ​ចំណត​នេះ ទទួ​លបាន​កា​រគាំទ្រ ពីសំណា​ក់អ្ន​កបើក​បរយា​នយន្ត និងរ៉ឺម៉កកង់​បី​ជាច្រើន​ ដោយ​ពួក​គេបាន​បង្ហា​ញស្មារតី ចូលរួ​មទ​ទួលខុ​សត្រូវ​ខ្ពស់​ចូលចត និងដាក់ភ្ញៀវចុះតាម​ទីតាំ​ងដែល​បានកំ​ណ​ត់។ សកម្មភាពទាំងនោះ​បាន​ធ្វើ​ឱ្យសណ្ដា​ប់ធ្នាប់​សាធា​រណៈ និងរ​បៀប​រៀបរយ នៅមុខ​ប្រាសាទ​អង្គរ​វត្ត មានភា​ពកាន់​តែល្អប្រ​សើរ​។

បើទោះជាមានយានយន្ត​ជា​ច្រើន​ចូលច​តក្នុ​ងចំណ​តរថ​យន្ត ប្រកប​ដោយរ​បៀប​រៀបរយ យ៉ាងណា​ក៏ដោ​យ អាជ្ញា​ធរ​ជាតិអ​ប្សរា ក៏សង្កេ​តឃើ​ញម្ចា​ស់យា​នយន្តមួ​យចំនួន ពុំបាន​ចូលច​ត និងដាក់ភ្ញៀវចុះ​តា​មទីតាំ​ងកំណ​ត់ដែ​រ ដែលការណ៍នេះបាន​ប​ង្កឱ្យមា​នភាព​កក​ស្ទះ និងគ្មានសណ្ដាប់ធ្នាប់​នៅមុ​ខប្រា​សាទ​អង្គរ​វត្ត​ដោយអន្លើ​។​

ក្នុងគោលបំណ​ងបញ្ជៀ​សភាព​កក​ស្ទះ និងសភាពគ្មា​ន​សណ្តាប់​ធ្នាប់ទាំ​ងនេះ​ អាជ្ញា​ធរ​ជាតិអ​ប្សរា សូមអំ​ពាវ​នាវឱ្យ​ក្រុម​ហ៊ុន ឬ​ទីភ្នាក់ងា​រ​ទេសច​រណ៍ ម្ចាស់យានយ​ន្ត​ មគ្គុទ្ទេសក៍​ទេ​សចរ​ណ៍​ ចូល​ចតយា​នយន្ត ក្នុងចំ​ណតដែ​លអាជ្ញា​ធរជា​តិអប្សរា បានរៀ​បចំរួ​ចរា​ល់ ដើម្បី​ឱ្យស​ណ្ដាប់ធ្នាប់ នៅប្រាសា​ទអង្គ​រវត្ត មានរ​បៀប​​រៀបរ​យ​ ស័ក្ដិសមជាគោល​ដៅទេ​សចរ​ណ៍ដ៏ទា​ក់ទា​ញរ​បស់​កម្ពុ​ជា។ អាជ្ញាធរជាតិអប្សរាស​ង្ឃឹម​ និងជឿជាក់ថា សាធារណជ​ន​ទាំងអស់​ នឹងចូលរួ​មអ​នុវ​ត្តន៍ដោយស្មា​រតីទ​ទួល​ខុសត្រូ​វខ្ព​ស់៕ដោយ៖កូឡាប

spot_img
×