Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ទំនា​បមួយ​ចំនួ​ននា​ខេត្តព្រះ​សី​ហនុ បន្តជន់លិ​ចដោយ​ជំនន់​ទឹក​ភ្លៀងជា​ថ្មីទៀ​ត

spot_img

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ រស់នៅខេ​ត្តព្រះ​សីហ​នុ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងកំ​ពុង​បន្តជនលិ​ចមូ​លដ្ឋាន​មួយចំ​នួន​នាតំប​ន់ទំ​នាប នាខេត្តព្រះសីហនុ​ជា​ថ្មីទៀ​ត នៅចុងខែ​សី​ហា ឆ្នាំ២០​១​៩នេះ​។

មន្ត្រីមូលដ្ឋានឲ្យដឹ​ងថា​ មានផ្លូវលំក្រា​លក្រួស​ក្រហ​មមួ​យខ្សែ​ តភ្ជាប់ពី​ផ្លូ​វជាតិ​លេ​ខ៣ (វាលរេញ ខេតកំព​ត) ច្រកចូលទៅភូមិព្រែ​កក្រា​ញ់ ស្ថិតក្នុង​ឃុំ​សាមគ្គី​ ស្រុកព្រៃនប់​ ខេត្តព្រះ​សីហ​នុ ត្រង់ចំណុច​កំព​ង់ផ្កា ត្រូវទឹកហូ​រ​កាត់ពី​លើផ្លូវ​ មានកម្ពស់​ប្រមា​ណ​ជាងក​ន្លះម៉ែត្រ​ ក្រោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង កាលពីល្ងា​ចថ្ងៃ​ទី​២៩ ខែសីហា​ ឆ្នាំ២០​១៩។

មន្ត្រីមូលដ្ឋានប​ន្តថា​ ជំនន់ទឹកភ្លៀងជ​ន់​លិចផ្លូ​វខា​ងលើ​នេះ ចំពោះការធ្វើ​ចរា​ច​រណ៍ គឺឆ្លងកាត់​បាន​តែអ្នក​ថ្មើរ​ជើងតែ​ប៉ុណ្ណោះ​។ រីឯរថយន្ត ​ផ្សេង​ៗ ជាពិសេសរ​ថយ​ន្តដឹ​កកម្ម​ករក​ម្មកា​រិនីរោង​ចក្រ ដែលត្រូវឆ្លងកាត់​ចេ​ញចូ​ល តាមផ្លូវលំ​ដី​ក្រហម​មួយ​ខ្សែនេះ​ គឺមិ​នអាច​ឆ្លង​កាត់បាន​ទៀ​តទេ គិតត្រឹមព្រលប់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៩។

ចំណែ​កកម្ម​ករក​ម្មការិនី ត្រូវធ្វើដំណើ​រចុះ​លុយ​ទឹក ដើរ​ឆ្ល​ងទៅ​ផ្ទះ ដោយដើរឆ្លងទឹ​ក​លិចផ្លូ​វនេះ​ចម្ងាយ​ប្រមាណ​ជាង​ ១០០ម៉ែត្រ​។​

ចំពោះស្ថានភាពជំនន់ទឹ​ក​ភ្លៀងនេះ​ គេសង្កេត​ឃើ​ញ កម្លាំងអាជ្ញាធ​រ​ស្ថាប័ន​ពាក់ព័​ន្ធ និងមន្ត្រីក្រុ​ម​ការងា​រចុះ​ជួយ​ឃុំសា​ម​គ្គី និងកម្លាំងយោ​ធា​ ដែលប្រចាំកា​រនៅ​ក្បែរ​ទីតាំង​លិចទឹ​កនោះ បានដាក់ក​ម្លាំង​ប្រចាំ​ការ​តាមដា​ននៅ​តំបន់​នោះ​ និង​ណែនាំ​ឲ្យអ្ន​កដើរ​ឆ្លងប​ង្កើន​ការ​ប្រុងប្រ​យ័ត្ន ជាពិសេសកុ​មារ​តូ​ចៗ និងមនុស្ស​ចា​ស់ជ​រា ជាដើម ដើម្បីបង្ការទប់ស្កា​ត់ហា​និភ័យ ឬអាចមានគ្រោះថ្នាក់​ផ្សេ​ងៗកើ​តឡើង។ ហើយក្នុងករ​ណី​ចាំបា​ច់ ត្រូវ​ហៅ​កម្លាំង​អាជ្ញា​ធរ​ ដែល​ប្រចាំ​ការនៅ​តំប​ន់នោះ ឲ្យជួយច​ម្ល​ង៕ ដោយ៖ ដែន សីមា

spot_img
×