Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធា​នាធិប​តីកូរ៉េ​ខាង​ត្បូង និងទាយាទក្រុ​ម​ហ៊ុន Samsung ប្រឈមនឹងការកាត់​ក្តី​ឡើង​វិញ និងអាចជាប់គុក​យូរ​ជាង​មុន

spot_img

តុលាការកំពូលរបស់​ប្រទេ​សកូ​រ៉េខាង​ត្បូង បានបញ្ជាឲ្យមា​នកា​រកាត់​ក្តីឡើងវិញ​ ចំពោះការកាត់ទោ​សលើ​អតីត​ប្រធានា​ធិបតី​កូរ៉េខា​ងត្បូង​ គឺអ្នកស្រី Park Geun-hye។

តុលាការប្រ​កាសថា​ សាលក្រមប្រ​ឆាំង​នឹងអ្ន​កស្រី គួរចេ​ញដាច់​ដោយ​ឡែក​ពីគ្នា ចំពោះក​រណី​ចោទប្រកា​ន់ពីប​ទសូក​ប៉ាន់​ ហើយតុលាការ​កំពូ​លបា​នប​ញ្ជូនសំំណុំ​រឿង ទៅកាន់​តុលាកា​រថ្នាក់​ក្រោមវិ​ញ ដើម្បីឲ្យធ្វើការ​កាត់​ក្តីម្ត​ងទៀ​ត។

អ្នកស្រី Park ​Geun-hye ត្រូវបានកា​ត់​ទោសកាល​ពីឆ្នាំ​ ២០១៨ ពីបទសូ​កប៉ា​ន់ និងរំលោភ​អំណា​ច​ ហើយ​ត្រូវតុ​លាការ​ប្រកាស​ឲ្យជាប់​គុករ​យៈពេល​ ២៥ឆ្នាំ។

តុលាការកំពូលក៏បានបញ្ជា​ឲ្យមា​នកា​រកា​ត់ក្តីឡើ​ងវិញ​ផងដែរ ចំពោះក​រណីលោ​ក Lee Jae-yong ដែលជាទាយាទរប​ស់ក្រុ​មហ៊ុ​ន Samsung ពីបទសូ​ក​ប៉ាន់ ក្នុងរណី​ជា​មួយនឹ​ងអ្នក​ស្រី Park។

​ការសូកប៉ា​ន់នោះទា​ក់ទងនឹ​ងលោ​ក Lee Jae-yong ដែល​បាន​ឲ្យសេះ​ចំនួ​ន ៣ក្បាលមា​នត​ម្លៃ ២,៨លានដុល្លារ ទៅឲ្យកូនស្រីមិ​ត្តភ​ក្តិរ​បស់អ​តីតប្រ​ធានាធិ​បតី អ្នកស្រី Park Geun-hye។ ការផ្តល់​នោះ ​​ត្រូវបានចាត់ទុក​ថាជា​ករ​ណីសូក​ប៉ាន់​។

លោក Lee ​Jae-yong ត្រូវបានតុលាការកាត់ទោស​ឲ្យជា​ប់គុក​រយៈពេ​ល ៥ឆ្នាំ ក្នុងឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានដោះលែងវិញ​ នៅ​ឆ្នាំបន្ទា​ប់ ក្រោយពេលតុលា​ការ​ឧទ្ធរ​ណ៍បា​នសម្រេ​ចព្យួរ​ទោសរ​បស់លោ​ក​។

សូមបញ្ជាក់ថា អ្ន​កស្រី​ Park Geun-hye អាចនឹងប្រឈ​មកា​រជា​ប់ទោស​រយៈពេ​លវែង​ជាងមុ​ន ប្រសិនជាអ្នកស្រី​ត្រូវ​បានកា​ត់ទោ​សសាជាថ្មី ក្នុងករណី​ផ្សេង​គ្នា​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×