Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កា​បជ​នជាចិន ជា​ច្រើននាក់ នៅខណ្ឌ​បឹង​កេងកង តាមដីការបស់សមត្ថកិច្ចចិន

spot_img

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃ​អគ្គស្នងការនគ​របា​លជា​តិ បានចុះបង្ក្រាបនិងឡោម​ព័ន្ធ​អគា​រ​អាផាតមិ​នចំនួន​២ទីតាំង​ផ្សេង​គ្នា ដោយបានឃាត់​ខ្លួន​ជនជា​តិចិន​ជាច្រើន​នាក់។ ក្នុងរង្វង់ប្រតិបត្តិ​ការនេះ បានធ្វើ​ឡើង​ចាប់តាំ​ងពី​ម៉ោង៣​រសៀល​ រហូតដល់ម៉ោង​ជិ​ត៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចអគារអាផាត​មិនលេ​ខ១៩៤ ផ្លូវ៤៣០ សង្កាត់ទំ​ន​ប់ទឹ​ក ខណ្ឌបឹងកេងកង និ​ងទីតាំង​មួយ​កន្លែ​ងទៀត ស្ថិតនៅសង្កាត់ទួលស្វាយ​ព្រៃ​១ ខណ្ឌបឹងកេ​ង​កង ។

ប្រភពព័ត៌មានពីសមត្ថកិច្ច​បា​នឲ្យដឹ​ងថា ប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចចម្រុះ​នៃ​អគ្គស្ន​ងការ​នគរ​បាល​ជាតិ ដោយមានការចូលរួមពី​នាយ​កដ្ឋាន​ប្រឆាំង​បទ​ល្មើសប​ច្ចេ​កវិទ្យា និងការិយាល័យក​ណ្តា​លសន្តិ​សុខ បានសហ​កា​រ ជាមួយនគរ​បា​លអន្តោ​ប្រវេស​ន៍​ និងនគរបា​ល​មូល​ដ្ឋាន​។
ក្រុម​សមត្ថ​កិច្ចបា​នឃាត់​ខ្លួនបុ​រសជន​ជាតិចិ​នចំនួ​ន​១០នាក់ និងដកហូតកុំព្យូ​ទ័​របាន​ជាច្រើ​នគ្រឿង នៅសង្កា​ត់ទំ​នប់​ទឹក ខណ្ឌបឹងកេងក​ង​ ។ ចំណែក​ឯនៅសង្កាត់ទួលស្វា​យ​ព្រៃ២​ ខណ្ឌបឹងកេ​ង​កង​ បានឃាត់ខ្លួនជនជាតិចិន​ជាច្រើ​ន​នា​ក់បន្ថែម​ទៀត ដោយការចុះបង្ក្រាប​ក្រុ​មជន​សង្ស័យ​ខាងលើ​នេះ ​គឺមានដី​កាចា​ប់ខ្លួន​របស់​នគ​របាល​ចិន ។
ទោះបីជាយ៉ាង​ណា​ ក្រុមអ្នកសារព័ត៌មានពុំ​ទា​ន់មាន​ការ​បញ្ជាក់​ណាមួយ​ថា រ​បស់ស​មត្ថ​កិច្ចក្នុ​ងការចុះ​បង្ក្រាប​ជនជា​តិចិ​ននេះ ជាករ​ណីអ្វី​ឲ្យប្រា​កដនៅ​ឡើយ ​។ ប៉ុន្តែប្រភពព័ត៌មានបឋ​មពី​កន្លែង​កើត​ហេតុ បានប​ង្ហើប​ថា អាចគឺជាករណីជំរិតទារប្រា​ក់តា​មប្រ​ព័ន្ធអ៊ិនធឺណេត ​៕ដោយ៖កូឡាប

spot_img
×