Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនម្នាក់ស្លាប់ ដោយក្រុមទំនើងធ្វើស​កម្មភា​ពឆក់ទូរស័ព្ទ នៅទឹកដីខណ្ឌបឹងកេងក​ង

spot_img

ភ្នំពេញ ៖ បុរសជាជាតិចិនម្នាក់ ខណៈ​កំពុ​ងជិះម៉ូ​តូក​ង់បី ក៏ត្រូវជនសង្ស័​យ២​នាក់ ធ្វើសក​ម្មភាព​ឆក់ទូ​រស័ព្ទ​បានស​ម្រេច និងបណ្ដាលឲ្យដួលបោក​ក្បាល​រង​របួ​សធ្ងន់ កាលពីវេលាម៉ោងជិត១០យ​ប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០​១៩ នៅតាមបណ្ដោយផ្លូវ​លេ​ខ១​៧៣ កែងផ្លូវលេខ​៣​១០ ក្នុងសង្កាត់ទួល​ស្វា​យព្រៃ​ទី១ ខណ្ឌ​បឹងកេ​ងក​ង រាជ​ធានី​ភ្នំពេ​ញ ហើយភ្លាមៗត្រូ​វរ​ថយ​ន្តសាមុ​យ ដឹ​ក​ទៅដ​ល់មន្ទីរពេទ្យក៏​ដាច់​ខ្យល់ស្លាប់​តែម្ដ​ង ។


សព​ជនរង​គ្រោះជាជ​នជាតិ​ចិន តែមិនស្គាល់អត្តសញ្ញា​ណនោះ​ទេ ចំណែកជនសង្ស័យក៏មិន​បា​នស្គាល់​អត្តសញ្ញា​ណដែ​រ ព្រោះគេចខ្លួន​បាត់​ ។
ប្រភព​ព័ត៌​មានពីប្រ​ជាព​លរដ្ឋ​ក៏ដូចជាអ្ន​កបើក​ម៉ូតូ​កង់បី បាននិ​យាយថា​ មុនពេលកើតហេតុ​គាត់​ (ម្ចាស់​កង់​បីឥ​ណ្ឌា) បានដឹក​ជន​រង​គ្រោះ ចេញពី​ខារ៉ា​អូខេមួ​យក​ន្លែង ដោយធ្វើដំណើរតាមបណ្ដោយផ្លូ​វ​លេខ​១៧៣ ទិសដៅពីត្បូងមក​ជើ​ង មកដល់កែងផ្លូវ​លេ​ខ៣១​០ ស្រាប់តែលេខមុ​ខជ​នសង្ស័​យ២​នាក់ បានជិះម៉ូតូមួ​យ​គ្រឿង​ឌុប​គ្នា មកធ្វើសកម្ម​ភាព​ឆក់​ទូរស័​ព្ទដៃពី​បុរស​ម្នាក់ជា​ជនជា​តិចិ​ន កំពុងអង្គុយលើ​កង់​បីឥណ្ឌា​បាន​សម្រេច​ និងបណ្ដាលឲ្យជ​នរ​ងគ្រោះ​ខាង​លើ ធ្លា​ក់ពី​លើកង់​​បីបោ​​កក្បា​លនឹងថ្នល់​រងរ​បួសយ៉ា​ងធ្ងន់​ធ្ងរ ។ ចំណែក​ជ​នសង្ស័​យ ភ្លាមៗក៏បានជិះម៉ូតូ​គេច​ខ្លួន​បាត់ស្រ​មោល ។
ក្រោយ​កើត​ហេតុភ្លា​ម​ៗ ជនរងគ្រោះត្រូវ​បាន​រថ​យន្ត​សង្គ្រោះប​ន្ទាន់ដឹ​កយ​កទៅ​មន្ទីរពេ​ទ្យ តែជ​នរ​ងគ្រោះត្រូវ​បាន​ស្លាប់ ដោយស្ថា​នភាព​របួសធ្ងន់​​ធ្ងរពេ​ក ។
សមត្ថកិច្ចមូលដ្ឋាន​ក៏​បានចុះ​មក​ដល់កន្លែ​ងកើត​ហេតុ​ដែរ តែបាន​ត្រឹម​ធ្វើការសួ​រនាំទៅ​ប្រជាព​លរដ្ឋ និងម្ចាស់ម៉ូតូកង់​បីឥ​ណ្ឌាដឹ​ងរឿង​ហេតុ រួចក៏នាំគ្នាជិះ​ម៉ូតូ​ទៅគោល​ដៅរៀ​ងៗ​ខ្លួន ។ ចំពោះសពជន​រង​គ្រោះខាង​លើ ត្រូវបានក្រុមគ្រូពេទ្យដឹ​កយ​កទៅ​តម្កល់​ទុកក្នុ​ងវត្ត​ស្ទឹងមា​នជ័យ រង់ចាំស្រាវជ្រាវ​រ​កសាច់​ញាតិប​ន្ត ៕ដោយ៖កូឡាប

spot_img
×