Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្រ្តីអនុម័ត សេច​ក្តីព្រា​ងច្បាប់​ស្តីពី “សំណ​ង់” ខណៈពេលជាងមួយ​ទ​សវត្សរ៍ចុងក្រោយ ទុ​នវិ​និយោ​គ​ក្នុ​ងវិ​ស័​យ​សំ​ណង់បន្ត​រីក​ចម្រើន​ជាលំដា​ប់

spot_img

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋម​ន្រ្តី ​បានស​ម្រេច​អនុ​ម័ត និងមានការកែសម្រួលពាក្យពេចន៍មួ​យ​ចំនួន​នៅក្នុង​មាត្រា​៣ លើសេចក្តីព្រាងច្បាប់ស្តី​ពី​”សំណ​ង់”​។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិ​បតី​ភាពដ៏​ខ្ពង់ខ្ពស់រ​បស់សម្តេ​ចអគ្គ​មហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណាច​ក្រក​ម្ពុជា បានចាប់ផ្តើមពិភាក្សាលើសេច​ក្តី​ព្រាង “ច្បាប់ស្តីពីសំណ​ង់​”
ដែលមានខ្លឹមសារសង្ខេ​ប​ដូច​ខាងក្រោ​ម គឺវិស័យសំណង់ បានដើរតួនាទីជាសសរស្ដម្ភមួ​យជាមួ​យសស​រស្ដ​ម្ភដែល​ជំរុញ​កំណើន ៣ ទៀត គឺវិស័យទេសចរណ៍​ វិស័យ​កសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួម​រៀ​បចំ និងអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​ទាំងក្នុ​ងវិស័​យសា​ធារណៈ ទាំងក្នុងវិស័យឯ​ក​ជន ពិសេសរចនាសម្ព័ន្ធផលិតក​ម្ម​ឧស្សាហ​កម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ព្រមទាំងចូលរួ​ម​អភិវ​ឌ្ឍលំ​នៅឋាន និងសំណង់ផ្សេ​ង​ទៀត​ សម្រា​ប់បម្រើ​ឱ្យការ​រស់នៅ​របស់ប្រជាពលរដ្ឋប្រកបដោយសុ​វត្ថិ​ភាព និងផាសុ​កភាព​។
រយៈពេលជាងមួយ​ទ​សវត្សរ៍ចុងក្រោយ ទុនវិ​និយោគ​ក្នុងវិ​ស័យ​សំណង់​មានកំណើនជាទៀងទាត់​ ​និងនៅ​តែបន្ត​រីក​ចម្រើន​ជាលំដា​ប់ ​ជាពិ​សេស​ការសាង​ស​ង់សំ​​ណង់​ធំៗ ខ្ពស់ៗ ដូចជា អគារស្នា​ក់នៅរួ​ម អគារលក់ទំនិ​ញ​ ផ្សារទំនើប មជ្ឈមណ្ឌលពាណិ​ជ្ជ​កម្ម ​អគា​រការិយាល័យ សណ្ឋាគារ អាគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោង​ចក្រ ​ឃ្លាំង ស្ថានីយប្រេងឥន្ធនៈ​។​ល។
ក្នុងសន្ទុះនៃកា​ររីក​ចម្រើ​នរប​ស់វិស័យ​សំណង់ តម្រូវការនៃការពង្រឹង​កា​រគ្រប់​គ្រងរា​ល់ដំណើ​រការ និងប្រតិបត្តិការក្នុ​ង​វិស័​យសំ​ណង់ និងអ្នកពាក់ព័ន្ធនឹ​ងកា​រងារ​សំណង់​កាន់​តែមាន​ភាពចាំបា​ច់ជាសា​រ​វ័ន្ត។ សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ​ កាន់តែ​ទាមទា​រឱ្យកា​រអនុ​វត្តបា​នត្រឹម​ត្រូវតា​មបទ​ដ្ឋានគ​តិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេ​ក​ទេស​ ដើម្បីធានាភាព​រឹ​ងមាំ គុណ​ភាព សោភណភាព និងចីរភាពនៃសំ​ណង់​ រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ច​ឌី​ជីថ​ល ដើម្បីឆ្លើយតបនឹងបដិវ​ត្ត​ន៍ឧ​ស្សាហ​កម្ម​ទី៤ផ​ង និ​ងដើម្បី​លើកកម្ព​ស់អត្តស​ញ្ញាណជា​តិ និងភាពសុខដុ​មរ​មនានៅ​ក្នុងសង្គ​មផង។ ឆ្លើយតបនឹងតម្រូ​វ​ការនេះ​ យុទ្ធសាស្ត្រចតុកោណដំណាក់កាល​ទី​៤ របស់​រាជ​រដ្ឋាភិ​បាល ដើម្បីកំណើន​កា​រងារ សមធម៌ និងប្រ​សិ​ទ្ធភា​ព កសាងមូលដ្ឋានគ្រឹះឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិ​ស័យក​ម្ពុជា ឆ្នាំ២០៥០ ផែនការយុទ្ធសា​ស្ត្រ​អភិវ​ឌ្ឍ​ជាតិ​២០​១៩-២០២៣ និងគោលនយោបាយជាតិស្ដីពី​ការ​រៀប​ចំទឹក​ដី នៃព្រះរា​ជា​ណាចក្រ​កម្ពុ​ជា ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ បានកំណត់ឱ្យរៀ​បចំ​ច្បាប់​ស្ដីពី​សំណ​ង់។

សេចក្ដី​ព្រាងច្បា​ប់ស្ដី​ពីសំណ​ង់នេះ ត្រូវបានតាក់តែងឡើងជាលើ​ក​ដំបូ​ងនៅឆ្នាំ​២០​១៧ ដោយមន្ត្រីជំនាញនៃក្រ​សួ​ងរៀប​ចំដែ​នដី​ នគ​រូប​នីយកម្ម និងសំណង់ និងមានការចូលរួ​ម​ផ្ដល់ម​តិយោ​បល់ និងធាតុចូលពីអ្នកជំនា​ញ​នៃក្រសួ​ងដីធ្លី ហេដ្ឋារចនា​ស​ម្ព័ន្ធ ដឹ​កជ​ញ្ជូន និងទេសចរណ៍នៃប្រទេ​សជ​ប៉ុន។ សេចក្ដីព្រាងច្បាប់នេះត្រូវបាន​ប​ញ្ជូនម​កទី​ស្ដីការ​គណៈរ​ដ្ឋម​ន្ត្រីនៅថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១៩ និងបានដាក់ឆ្លង​កិច្ច​ប្រជុំ​បច្ចេក​ទេស ជាមួយ​ក្រុមប្រឹ​ក្សាអ្ន​កច្បាប់ និងក្រុមប្រឹក្សាសេ​ដ្ឋ​កិច្ច និ​ងវប្ប​ធម៌ នៃទីស្ដីការគណៈរដ្ឋម​ន្ត្រី​នៅថ្ងៃ​ទី២៣ ទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០១៩ និងកិច្ចប្រជុំអន្ត​រ​ក្រសួង​នៅថ្ងៃ​ទី៦ និងទី៧ ខែសីហា ឆ្នាំ២០១៩។ ក្រសួងយុ​ត្តិ​ធម៌បា​នជួយ​ពិនិត្យ​កែស​ម្រួល លើបណ្ដា​មាត្រា​មួយ​ចំនួន ក្នុងជំ​ពូក​ពាក់ព័​ន្ធនឹងនី​តិវិធី និងទោសប្បញ្ញ​ត្តិ​ ដើម្បីធានាឱ្យមានសង្គតិភា​ពជា​មួយ​ច្បាប់​ជាធ​រមាន​ដទៃទៀត នៃព្រះរា​ជាណា​ចក្រក​ម្ពុជា​។ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវ​បាន​ដាក់​ឆ្លងការ​ពិភា​ក្សា ជាមួយឧត្តមក្រុ​ម​ប្រឹក្សាពិគ្រោះ​ និងផ្ដល់យោបល់​ កា​លពីថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០១៩ ផងដែរ​។
សេចក្ដីព្រាងច្បាប់ស្ដីពីសំ​ណ​ង់ មានគោលបំណង និងសារប្រយោជ​ន៍​ដូច​ខាងក្រោ​ម៖ ពង្រឹងការគ្រប់​គ្រង​គ្រ​ប់​ភាគីពា​ក់ព័ន្ធ និងការប្រតិបត្តិការងារទាំ​ង​ឡាយក្នុ​ងវិ​ស័យសំ​ណង់ ដើម្បីធានាស​ន្តិ​សុខ សុវត្ថិភាព និងសណ្ដាប់ធ្នា​ប់​សាធា​រណៈ​ ការពារផលប្រយោ​ជ​ន៍ម្ចា​ស់សំណ​ង់ អ្នកប្រើ​ប្រា​ស់ និង​សា​ធារណ​ជន។ ចូលរួ​មព​ង្រឹងកា​រគ្រ​ប់គ្រង​នគរូ​បនីយកម្ម ដោយអភិវឌ្ឍទីក្រុ​ង​ឱ្យមាន​សោភ័ណ​ភា​ព និងបរិស្ថានល្អសម្រាប់កា​រ​រស់នៅ​ប្រកប​ដោយចី​រភាព សំដៅលើកកម្ពស់សុខុ​មា​លភាព​សាធារ​ណៈ​។ បង្កើន​គណ​នេយ្យភា​ព និងប្រសិទ្ធភាពក្នុង​កា​រប្រ​កបកា​រងារ និងកា​រ​ប្រកប​វិជ្ជា​ជីវៈក្នុ​ងវិ​ស័យសំ​ណង់​។ បង្កើនការជឿទុកចិត្ត​រប​ស់វិនិ​យោគិន នៅក្នុ​ងវិស័​យសំណ​ង់ ជំរុញទីផ្សារអចលនទ្រ​ព្យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​សេដ្ឋកិ​ច្ចសង្គ​ម។​

លោកផៃ ស៊ីផាន បានបន្តថា សេចក្តីព្រាងច្បាប់នេះមានគោលបំ​ណង៖ គុណភា​ព សន្ដិសុខ សុវត្ថិភាពសំ​ណ​ង់ ការ​ងារទ្រ​ព្យសម្ប​ត្តិ និងសុខុ​មាលភា​ពរ​បស់ម្ចា​ស់សំណ​ង់អ្ន​កប្រើប្រា​ស់សំណ​ង់ និងសាធារ​ណ​ជន។ សោ​ភ័ណភាព​និងប​រិស្ថាន​ល្អ សម្រាប់​ការរ​ស់នៅប្រ​កបដោយ​ចី​រភាព សំដៅលើកកម្ពស់សុខុ​មា​លភាព​សាធារ​ណៈ។ គណ​នេយ្យភាពនិងប្រសិទ្ធភាពក្នុងកា​រ​ប្រកប​កា​រងារ និងកា​រប្រក​បវិជ្ជា​ជីវៈក្នុងវិស័​យ​សំណង់​។ ការបង្កើ​នការ​ជឿទុ​កចិត្ត​របស់​វិនិយោ​គនៅក្នុ​ងវិស័​យសំណ​​​ង់ និ​ងជំ​រុញ​ទីផ្សារអ​ច​លន​ទ្រព្យ​ប្រកបដោយប្រសិ​ទ្ធភា​ពផ្នែ​កសេដ្ឋ​កិច្ចនិ​ងសង្គ​ម។

ច្បាប់​នេះមា​នគោល​ដៅកំ​ណត់គោ​លកា​រណ៍ បទប្បញ្ញត្តិបច្ចេកទេសសំណ​ង់ ​វិធាន និង​​នីតិវិធី ក្នុងការគ្រប់គ្រងវិស័យ​សំ​ណង់ ក្នុងព្រះ​រាជាណា​ចក្រក​ម្ពុជា​។
ច្បាប់នេះ មានវិ​សាល​ភាពអ​នុវត្ត​ន៍ចំពោះវិស័យសំណង់ នៅក្នុ​ងព្រះរា​ជាណា​ចក្រ​កម្ពុជា ​លើក​លែង​តែប្រភេ​ទសំ​ណ​ង់ដែលកំ​ណត់ក្នុ​ងច្បា​ប់ដោយ​ឡែក​៕ដោយ : កូឡាប

spot_img
×