Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាត្រូវបំពេញកាតព្វកិច្ចអន្តរ​ជាតិ​​​របស់​ខ្លួន ជូនអង្គការសហប្រជា​ជា​​តិ​ ក្នុងវិស័យប្រឆាំងអំ​​ពើ​​ពុក​រ​លួ​យ ខណៈ គ​ណៈ​រដ្ឋមន្រ្តីបានអនុម័តទាំងស្រុងលើសេច​ក្តីព្រាង អ៊ុនកាក់

spot_img

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រ​​ជុំ​ពេញ​​អង្គ​គ​ណៈ​រដ្ឋមន្រ្តី បានសម្រេចអនុម័តទាំង​ស្រុ​ង លើសេចក្តីព្រាង”​របា​យកា​រណ៍ស្វ​យវាយ​តម្លៃ ស្តីពី ការត្រួ​តពិ​និត្យឡើ​ងវិញ នៃការអនុវត្តអនុសញ្ញាអង្គកា​រ​សហប្រ​ជាជា​តិប្រឆាំ​ងនឹង​អំពើពុ​ករ​លួយ (អ៊ុនកាក់ឬ​UNCAC) ជុំទី២ នៅកម្ពុជា” ខណៈកម្ពុជាត្រូវបំពេញកាតព្វកិច្ចអន្តរ​ជាតិ​​​របស់​ខ្លួន ជូនអង្គការសហប្រជា​ជា​​តិ​ (អ.ស.ប) ក្នុងវិស័យប្រឆាំងអំ​​ពើ​​ពុក​រ​លួ​យ។

លោកអ្នកនាំពាក្យបានថ្លែងបន្តថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋម​ន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេ​ចអគ្គ​មហាសេ​នាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រា​ជាណាចក្រ​កម្ពុជា បានបន្តពិភាក្សាលើសេ​ច​ក្តីព្រាង “របាយការណ៍ស្វ័យវាយតម្លៃ​ស្តីពី​ការត្រួ​តពិ​និត្យឡើ​ងវិញ នៃការ​អនុវ​ត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំង​នឹ​ងអំពើ​ពុករ​លួយ (អ៊ុនកាក់ឬUNCAC​) ជុំទី២ នៅកម្ពុជា”។

លោកបានមានប្រសាសន៍ថា សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តី​ពីការ​ត្រួត​ពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញាអង្គកា​រ​សហប្រ​ជាជាតិ​ប្រឆាំងនឹ​ងអំពើ​ពុករលួយ (អ៊ុនកាក់ឬUN​CAC) ជុំទី២ នៅកម្ពុជា សម្រាប់យន្តការរបស់អង្គការ​សហ​ប្រជាជា​តិនៅ​ពេលខាងមុខ ជាលើកទី២ ហើយ (លើ​កទី១នៅឆ្នាំ២​០១៥) កម្ពុជាត្រូវបំពេញកាតព្វកិច្ចអន្តរ​ជាតិ​របស់​ខ្លួន ជូនអង្គការសហប្រជាជា​តិ​ (អ.ស.ប) ក្នុងវិស័យប្រឆាំងអំ​ពើ​ពុករ​លួយ តាមរយៈការរៀបចំនូវរបាយការណ៍ថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអ៊ុនកាក់ (ជុំទី២)នៅកម្ពុជា ដើម្បីដាក់ជូន អ.ស.ប ពិនិត្យ វាយតម្លៃនិងផ្តល់អនុសាសន៍ ដើម្បីកម្ពុជាអនុវត្តបន្ត។

សេចក្តីព្រាងរបាយការណ៍ ដែលរៀបចំឡើងតាំងពីដើមឆ្នាំ២០១៨ មា​ន​ប្រមាណ​៦០​០ទំព័រ គឺជាផ្លែផ្កាពីការសម្របសម្រួ​លរៀ​បចំ​ពីសំណាក់​អង្គ​ភាពប្រឆាំ​ងអំពើ​ពុលរ​​លួយ ដែលជាអង្គភាពបង្គោលទ​ទួ​លការ​ងារ​នេះ និងពីការចូលរួមពីសំណាក់គ្រប់ភាគីពាក់​ព័​ន្ធរួ​មមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួងស្ថាប័នពាក់ព័ន្ធ​ តុលាកា​រ វិស័យឯក​ជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងសារព័ត៌​មា​ន ដោយឆ្លងកាត់នូវការឆ្លើយសំ​ណួ​រប្រមា​ណ២០​០០សំណួរ ជុំវិញប្រធានបទ​២​សំខា​ន់ នៃអ៊ុនកាក់ គឺជំពូកទី២ វិធានការ​បង្កា​រទប់​ស្កាត់អំ​ពើពុ​ករលួយ និងជំពូកទី៥ ការបញ្ជូនមកវិ​ញ​នូវផ​លនៃប​ទល្មើ​ស។
ជំពូកទាំង២នេះ គ្របដណ្ដប់លើមូ​ល​បទនា​នាមា​នដូចជា គោលនយោបាយ វិធានការប្រឆាំង​អំ​ពើពុក​រលួយ និងស្ថាប័នប្រឆាំងអំពើពុ​ល​រលួយ កាតព្វកិច្ចនៃស្ថាប័ន​សា​ធារណៈ និងវិស័យឯកជន ក្រមប្រតិបត្តិម​ន្រ្តី​សាធា​រណៈ លទ្ធកម្មសា​ធា​រណៈ​ និងការគ្រប់គ្រង​ហិ​រញ្ញ​វត្ថុសា​ធារណៈ ការរាយការណ៍និងការ​ចូ​លរួម​ពី​សង្គម ការទប់ស្កាត់​កា​រសំ​អាត​ប្រាក់ ការផ្តល់ជំនួយផ្នែ​កច្បា​ប់ទៅវិ​ញទៅមក និងដំណើរការរឹបអូ​ស​ផលនៃ​បទល្មើ​ស។
ដោយឆ្លងកាត់សិក្ខាសាលា​ពិ​គ្រោះយោប​ល់ថ្នាក់​ជាតិ កិច្ចប្រជុំ និងការពិនិត្យ សិក្សាស្រាវជ្រាវលើ​លិ​ខិតប​ទដ្ឋា​នគតិយុ​ត្តជា​ច្រើន របាយការណ៍បានបង្ហា​ញ​ឱ្យឃើញ​ថា កាតព្វកិច្ច និងស្ដង់ដារជា​ច្រើនលើ​សល​ប់ ដែលត្រូវបានកំណ​ត់​ក្នុងអ៊ុ​នកាក់ ត្រូវបាន​ក​ម្ពុជា​បំពេ​ញ និងឆ្លើយតបបាន​រួ​ចរាល់ ហើយក្នុងនេះក៏រួមមាន​នូ​វការ​ដ្ឋា​នខ្លះ ដែលរបាយការណ៍បាន​រំលេ​ចពី​បទពិ​សោធន៍កម្រិតអន្តរជាតិល្អៗរបស់ក​ម្ពុ​ជា សម្រាប់ជាមេរៀនដល់រដ្ឋភា​គី​អ៊ុនកា​ក់​ឯទៀត​ផងដែរ។ ក្រៅពីក្របខ័ណ្ឌច្បាប់ និង​ប​ទដ្ឋាន​គតិយុត្ត យុទ្ធសាស្ត្រ និងចក្ខុវិស័យដែលរាជរដ្ឋាភិបា​ល​បាន​ដាក់​ចេញ និងអនុវ​ត្តន៍ និងដែលបា​នចូ​លជា​ធរមាន របាយការណ៍ក៏បង្ហាញពី​កំ​ណែទម្រ​ង់ពា​ក់ព័​ន្ធនឹងវិ​ស័យនា​នារ​បស់រដ្ឋ ​ដែលត​ម្រង់ទៅ​លើការ​ពង្រឹងអ​ភិបា​លកិច្ចល្អ-ការគ្រប់គ្រងហិរញ្ញវត្ថុ​សា​ធារណៈ​ និងរ​ដ្ឋបាល​សាធារ​ណៈឱ្យកាន់តែមានប្រសិទ្ធភា​ព​-កំណែទម្រង់​ច្បា​ប់ និងប្រព័ន្ធយុត្តិ​ធ​ម៌- ការធ្វើវិមជ្ឈកា​រ និងវិសហ​​ម​ជ្ឈ​ការ-ក៏ដូ​ចជាកា​រដា​ក់ចេញ និងអនុវត្តន៍នូវអ​ភិក្រ​មទាំង​៥ របស់​សម្ដេច​តេជោនា​យករ​ដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ​ដែល​ជាប្រទី​បបង្ហា​ញផ្លូវ និងជាការចូលរួមចំណែកយ៉ាងសំ​ខា​ន់បំ​ផុត ទៅដល់បុព្វ​ហេ​តុរួម គឺការប្រយុទ្ធប្រឆាំង​អំពើ​ពុករ​លួយ​ផងដែរ។ ទោះជាយ៉ាងណាក៏​ដោ​យ ដោយគិតពីបរិបទនិ​ង​ភាពជា​ក់ស្ដែ​ងរប​ស់ប្រទេ​សនោះ ក្នុងក្របខណ្ឌបច្ចេកទេស​ និងក្នុង​បំណ​ងបំពេ​ញ ឱ្យបាន​ពេញលេ​ញ និងសមស្របតាមស្ដង់ដារអ៊ុ​នកា​ក់រ​បាយ​ការណ៍​ក៏រួមមាន​នូវ​ចំណុច​សំខាន់​ៗចំនួ​ន​៥ប្រភេទ៖ ១.ការស្ទង់មតិ/វា​ស់វែ​ង ២.ចំណា​ត់ការនិងក្របខ័ណ្ឌច្បាប់​ដែល​គាំទ្រ​ដល់​អភិបាល​កិច្ច​ល្អ និងការអនុ​វត្ត​ច្បាប់ ៣.សិក្សា វាយតម្លៃ ចេញ​របាយការ​ណ៍ របស់ស្ថាប័នសាធារ​ណៈ​៤.កា​រប​ង្កើត ដាក់ចេញ ៥.ការវាយតម្លៃរបស់​ស្ថា​ប័ននី​តិប​ញ្ញត្តិ។
ដំណាក់កាលប​ន្ត​ ក្រោយពីរបាយការណ៍ត្រូវ​បា​នអ​នុម័ត ក្រុមការងារអង្គ​ភា​ពប្រឆាំ​ងអំ​ពើពុក​រ​លួយ នឹងរៀបចំបកប្រែ​រ​បាយ​ការ​ណ៍នេះ​ រួចបញ្ជូនទៅ​ អ.ស.ប និងអ្នកជំនាញពា​ក់​ព័ន្ធ​ដើម្បីពិ​និត្យ សិក្សា និងវាយតម្លៃ មុនដំណើរទស្សន​កិ​ច្ចផ្ទា​ល់មក​ក​ម្ពុជា ដើម្បីជួបជាមួយ​ភា​គីពា​ក់ព័​ន្ធនានា។ បន្ទាប់ពីការងារ​ទាំ​ងនេះត្រូវ​បាន​បញ្ចប់ អ្នកជំនាញ អ.ស.ប ដោយពិគ្រោះយោប​ល់​ជាមួយ​ក​ម្ពុជា នឹងរៀបចំរបាយ​កា​រណ៍ប្រ​ចាំប្រទេ​សក​ម្ពុជា ដើម្បីប្រគល់ជូនរា​ជ​រដ្ឋាភិ​បាល ហើយរាជរដ្ឋាភិបាលមានសិ​ទ្ធិ​ផ្ដា​ច់មុខ​ក្នុង​ការ​រក្សាទុក ឬចែករំលែកជាសាធារណៈនូ​វ​របា​យការណ៍​ប្រចាំប្រ​ទេសនេះ។ របាយការណ៍នេះ គប្បីជា​ឯក​សារវា​យត​ម្លៃ និងឆ្លុះបញ្ចាំងកម្រិតអ​ន្ត​រជាតិ​តែមួ​យគត់ ស្ដីពីកា​រប្រឆាំ​ងអំ​ពើពុក​រលួ​យនៅកម្ពុជា៕ ដោយ៖កូឡាប

spot_img
×