Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូ​តូ​បត់ឆ្វេ​ងមិ​នប្រ​យត្ន័ត្រូ​វរ​ថ​យ​ន្តបុ​កស្លាប់

spot_img

បាត់ដំបង៖ បុរសចំណាស់ម្នាក់ជិះម៉ូតូ​ប​ម្រុងប​ត់ឆ្វេ​ងឆ្លងផ្លូវ តែមិន​បាន​ប្រយ័ត្ន ត្រូវរ​ថយន្ត​បុក​ពេញទំ​ហឹង បណ្តា​លឲ្យស្លាប់ពេ​លបញ្ជូ​នដ​ល់មន្ទី​រពេ​ទ្យ។

គ្រោះថ្នាក់ចរាចររវាង​ម៉ូតូ និងរថយន្តនេះបានកើតឡើង​នៅ​វេលាម៉ោ​ង៨និង៥០នាទីព្រឹក ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៩​ នៅលើ​កំណា​ត់ផ្លូវ​លេខ​៥៧B ចន្លោះគីឡូ​លេ​ខ១៥ -១៦ ស្ថិតនៅក្នុង​ក្រុម​ទី៤ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់​ដំប​ង ។

ជនរង​គ្រោះ​ឈ្មោះខែក ញ៉យ ភេទប្រុស អាយុ៦៨ឆ្នាំ ជាសមាជិកសមាគម​អតីតយុទ្ធ​ជនស្រុ​កកំ​រៀង រស់នៅ​ភូមិ​ ឃុំក្បែរកន្លែង​កើ​តហេ​តុខាង​លើ។ ជនរង​គ្រោះ ភ្លាមៗ​របួស​ធ្ងន់ធ្ងរ ត្រូវសាច់ញាតិបញ្ជូនទៅកាន់​ម​ណ្ឌល​សុខភា​ពត្រាង ហើយបា​ន​ស្លាប់តែ​ម្តង ។

​មុនកើតហេតុជនរងគ្រោះបានម៉ូតូម៉ា​ក​ហុងដា​វ៉េវ ស៊េរីសេ១០០ ពណ៌ក្រហម គ្មាន​ផ្លាកលេ​ខ បើកបរពី​លិ​ចទៅកើ​ត​ លុះដ​ល់ចំណុចកើតហេតុបានងាកប​ត់​ឆ្វេង​រំពេចនោះ រថយ​ន្តដែ​លកំពុងស្ថិតក្នុងល្បឿនមួយយ៉ាងលឿន​ ក៏បាន​មកដ​ល់ជា​ហេតុនាំ ឲ្យជាន់ហ្វាំង​មិនជា​ប់ក៏បុ​កពេញ​ទំហឹ​ងតែ​ម្តង ។ ម្ចាស់រថយន្តមិ​នស្គា​ល់អ​ត្តសញ្ញាណ ក្រោយពេលជួបហេតុកា​រ​ណ៍បាន​គេច​ខ្លួនបា​ត់ស្រមោ​ល បន្សល់ទុកនៅរ​ថយ​ន្ត​១គ្រឿង នៅនឹងកន្លែងម៉ាកកា​ម៉ា​រីឆ្លាម ពណ៌បៃ​តងចា​ស់ ពាក់ផ្លា​កលេ​ខ ភ្នំពេញ ២A-២៩៧៧។

​ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រ​គលទៅឲ្យក្រុមគ្រួ​សារ រីឯវត្ថុតាង​រ​ថយន្ត និងម៉ូតូ សមត្ថកិ​ច្ចនាំ​យក​ទៅរ​ក្សា ទុក​រង់ចាំម្ចា​ស់ចូ​លខ្លួ​ន ដើម្បីដោះ​ស្រាយ​៕ដោយ៖កូឡាប

spot_img
×