Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​គ្រូបង្រៀន​ឯករាជ្យ​ជួបជុំគ្នា​ដាក់​ញត្តិ និង​ស្នើសុំ​ប្រាក់ខែ​២​លាន​រៀល​

spot_img

​ភ្នំពេញ​៖​លោកស្រី អ៊ុក ឆាយ​ណាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ជួបជុំគ្នា​នៅ​សួនច្បារ​មាត់ទន្លេ​មុខ​CDC នៅ​ព្រឹក​នៅ​ព្រឹក​ថ្ងែ​ទី​៥​តុលា​នេះ ហើយនឹង​ហែរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ​យុវជន​នឹង​កីឡា និង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ​។​

​ក្នុង​ញត្តិ លោកស្រី អ៊ុក ឆាយ​ណាវី បាន​ថ្លែងថា ពេលនេះ​សិទ្ធិ និង​អំ​ណាវ​គ្រូបង្រៀន​ពុំមាន​ពេញលេញ សិទ្ធិ​ចូលរួម​ជាមួយ​សមាគម និង​សិទ្ធិ​របស់​គ្រូ​ក្នុង​ការចរចា​តាមរយៈ​សមាគម​គ្រូ​ជាមួយ​ស្ថាប័ន​អប់រំ​គ្រប់​លំដាប់ថ្នាក់​មិនត្រូវ​បាន​ធានា ហើយ​គ្រូបង្រៀន​គួរតែមាន​សេរី​ក្នុងការ​អនុវត្ត​សិទ្ធិ​ចូលរួម​នៅក្នុង​ជីវភាព​សង្គម និង​ជីវភាព​សាធារណៈ គួរតែ​ទទួលបាន​ការលើកទឹកចិត្ត ដើម្បី​ជា​ផលប្រយោជន៍​ដល់​ការអភិវឌ្ឍ​គ្រូបង្រៀន និង​ដើម្បី​ផលប្រយោជន៍​សេវាកម្ម​អប់រំ និង​សង្គម​ទាំងមូល​។​

​លោកស្រី បាន​ថ្លែងបន្តថា នៅក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​នេះ ដើម្បី​ផ្តល់​តម្លៃ​ឲ្យ​គ្រូបង្រៀន និង​ពង្រឹងគុណភាព​អប់រំ​សមាគម​សូម​ដាក់​ញត្តិ​ជូន​រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ ធ្វើការ​ពិនិត្យ​និង​ដោះស្រាយ​នូវ​ចំណុច​ស្នើ​មួយចំនួន​ដូចជា ដំឡើង​ប្រាក់បៀវត្សរ៍ អប្ប​បរិ​មា​ចំនួន​២​លាន​រៀល​ក្នុង​មួយខែៗ ជូន​គ្រូបង្រៀន ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​គ្រូបង្រៀន​៕​ ​ដោយ​៖​ជាលី​

spot_img
×